ភាគទី3: ម៉ាក់ៗ!!

888 84 7
                                    

« ពូ...ពូធ្វេីអីហ្នឹង! » សម្លេងក្មេងក្បែរដៃនាំអោយជុងហ្គុកភ្ញាក់បន្តិច បែរមកក្បែរខ្លួនទេីបដឹងថាមានក្មេងតូចរូបស្រស់មកពីណាអង្គុយចោងហោងស្ពាយកាបូបបេីកភ្នែកសម្លឹងមេីលការធ្វើម៉ូតូគេឥតព្រិច

« ហេីយក្មួយមកពីណា? »

« មកពីសាលា »

« ចុះឯណាម៉ាក់ប៉ាក្មួយនោះ មិចមិនឃេីញអិញ្ចឹង!»
ជុងហ្គុកនិយាយជាមួយក្មេងពិតជាសម្តីពិរោះគួរអោយចង់ស្តាប់ព្រោះនាយជាមនុស្សស្រឡាញ់ក្មេង

« អឺមេន....ប៉ា...ហឹ្ហកៗ ប៉ាៗ....» ទេីបដឹងខ្លួនថាខ្លួនឯងវង្វេង ក្មេងតូចបុិនអាចម៍ច្រមុះយំហូរទឹកភ្នែកយ៉ាងអស់សំណេីច ជុងហ្គុកភ័យណាស់សុខៗស្រាប់តែមកយំ សុខៗមកអង្គុយក្បែរគេដូចជាម្រេញគង្វាលទេីបចាប់លេីកពរគេរលាក់តិចៗ។
ឯក្មេងបានគេពរបែបនឹង ស្រាប់តែបាត់យំមានអារម្មណ៍ថាចូលចិត្តពូម្នាក់នេះណាស់

« ឃ្លានទេហ្នឹង? »

« បាទឃ្លាន »

« តោះទៅញុាំទឹកដោះគោទៅអិញ្ចឹង មកផ្ទះពូមក »
ជុងហ្គុកប្រញាប់លេីកពរក្មេងដេីរចូលទៅក្នុងផ្ទះដាក់អោយគេទៅអង្គុយលេីកៅអីបែរមុខមកផ្ទះបាយហេីយគេពាក់អៀមធ្វេីម្ហូបអោយក្មេងនោះញុាំ។

    ក្មេងច្រមក់ឃេីញពេលវេលាបែបនឹង ច្រត់ដៃលេីចង្កាសម្លឹងមេីលជុងហ្គុកមិនដាក់ភ្នែក ម្តងញញឹម ម្តងសេីចដូចជាមានក្តីសុខ ប្រៀបដូចជាឪពុកខ្លួនបានធ្វេីម្ហូបអោយគេញុាំបែបហ្នឹងដែរ

« អាល្អិតឯងសេីចអី? »

« ហិ..លោកពូដូចជាប៉ាៗអូនចឹង ប៉ាអូនតែងពាក់អៀមហេីយធ្វេីម្ហូបបែបនឹងអោយអូនញុាំ »

« ចុះម៉ាក់ក្មួយនោះនៅឯណា...»

« ម៉ាក់រត់ចោលប៉ាយូរណាស់មកហេីយ គាត់ទៅរកអ្នកថ្មីដែលអាក្រក់ជាងប៉ា ព្រោះគាត់ថាប៉ាល្អពេកមិនសមជាមួយមនុស្សអាក្រក់ដូចគាត់ទេ ចឹងគាត់ទៅរកអ្នកអាក្រក់គ្នាគាត់ទៅ » សម្តីក្មេងនាំអោយជុងហ្គុកសេីច តែក៏អាណិតក្មេងដែរ ត្រូវមានម្តាយបែបនេះ គេពិតជាគួរអោយស្រឡាញ់ណាស់ មេីលយូរៗទម្រង់មុខដូចជាអ្នកណាទេ តែគេមិនចាំសោះ...

My baby's want you to be mine 💖Where stories live. Discover now