ភាគទី10:ថេីបម៉ាក់ៗផង

740 76 6
                                    

     ផ្ទៃមេឃចាប់បញ្ចេញពន្លឺយ៉ាងស្រស់ឆេីតឆាយនាពេលព្រឹកព្រលឹម សត្វចាបចាប់ផ្តេីមបញ្ចេញសូរសំនៀងច្រៀងរណ្តំពាសពេញអាកាសហោះហេីរស្វែងរកចំណីដូចគ្នា។ ដោយឡែកគ្រួសារតូចមានសមាជិកបីអ្នក ដែលម្នាក់ពុំជាប់សាច់ឈាមឯណោះក៏មិនទាន់ភ្ញាក់ពីដំណេកដែរ។

Namboរសេះរសោះផ្តេីមបេីកភ្នែកព្រោះតែពន្លឺថ្ងៃចាំងផ្លាតមកប៉ះមុខ

« ម៉ាក់ៗ!! »

« ប៉ាៗ!! » គ្រាន់តែបេីកភ្នែកមកភ្លាមឃេីញខ្លួនឯងគេនៅកន្លែងម៉ាក់ៗរបស់គេបាត់នៅហេីយ ឯម៉ាក់ៗគេឯណោះកំពុងតែគេងអោបឪពុកគេស្អិតដូចជាតុកែបេះមិនចេញ

« នេះម៉ាក់ៗទៅគេងជាមួយប៉ាៗបានយ៉ាងមិច! តែ...ហិហិ គួរអោយស្រឡាញ់ណាស់ »
គេសម្លឹងមេីលពួកគាត់ទាំងពីរដែលគេងអោបគ្នា ឪពុកគេគេងធម្មតាទេ តែម៉ាក់ៗគេទៅវិញទេគេងអាក្រក់ដោយខ្លួនឯង

« សឺត*កូនចង់អោយម៉ាក់ៗធ្វេីជាប្រពន្ធប៉ាៗកូនណាស់..ចាំមេីលចុះ ហិហិ » និយាយរួចគេអោនថេីបថ្ពាល់jungkookនឹងឪពុកមួយខ្សឺតរួចលបៗចាកចេញទៅបាត់ដោយខ្លួនឯង។

ក្រឹប!!

ទ្វាបន្ទប់បានបិត ជុងហ្គុកចាប់ផ្តេីមភ្ញាក់ឡេីងមកដូចគ្នា គេយកដៃញីភ្នែកមានអារម្មណ៍ថាខ្លួនឯងកំពុងតែអោបស្អីក្តៅៗទន់ៗក៏មិនដឹង ស្រាប់តែគេបេីកភ្នែកឡេីងក៏...

« អាយ៎!!...អឹម!! » គេស្រែកបន្តិចភ្ញាក់ផ្អេីលឃេីញខ្លួនឯងទៅគេងអោបNamjoonឡេីងស្អិត តែក៏ខ្ទប់មាត់ជិតវិញព្រោះតែខ្លាចនាយភ្ញាក់ដឹងខ្លួនខ្មាស់ស្លាប់មិនខានទេ

« នេះ...នេះខ្ញុំទៅអោបវាបានយ៉ាងមិច ពុទ្ធោអឺយ ភ្លេចទៅថាខ្ញុំនេះដេករេីខ្លាំងណាស់! » jungជាមនុស្សដេករេីណាស់ អិញ្ចឹងហេីយបានជាគេមមីមមេីទៅអោបNamjoonខ្លួនឯង។ គេងេីបអង្គុយឡេីងចាប់ផ្តេីមសម្លឹងមុខកម្លោះពោះម៉ាយកំពុងតែលង់លក់ជាមួយដំណេកដូចជាហត់នឿយណាស់អិញ្ចឹង ទឹកមុខពេលគេងបែបនឹងបានដឹងថាក្រៀមក្រំបែបណស់

« ពេលគេងបែបនេះមុខមិនស្មេីរៗដូចពេកបេីកភ្នែកទេ គួរអោយស្រឡាញ់ដែរតេី ដូចកូនគេណាស់!...» សុខៗស្រាប់តែជុងភ្លេចយកដៃទៅស្ទាបអង្អែលថ្ពាល់នាយទៅមកៗ វែកសក់ខ្មៅក្រឹបចេញពីមុខ ពេលនេះគេមិនអាចឃាត់អារម្មណ៍ខ្លួនឯងបានទេ គេចេះតែចង់អោនទៅរកមុខNamjoonអោយជិត រហូតអាច។

My baby's want you to be mine 💖Unde poveștirile trăiesc. Descoperă acum