Owner Love MAFIA 🔞❤️(13)

5.6K 230 15
                                    


Part: 13 Ss2

«អ្ហាយយ» នាងក្រមុំយ៉ាប៊ីនដើរចូលមកក្នុងផ្ទះទាំងមិនសុខចិត្តដែលត្រូវបាក់មុខមិនស្ទើនោះទេដែលខំឲដៃជុងគុកប៉ុននឹងហើយនាយនៅមិនមើលឃើញថែមទាំងលើកសរសើរពីប្រពន្ធមិនដាច់ពីមាត់ទៀត!!

«យ៉ាងមិចនិង» លោកចាងទម្លាក់ការសែតចុះពោលសួរកូនស្រីទាំងឆ្ងល់ចូលមកដល់ក៏ជំទាលមិនចេះក្រែងចិត្តតាចាស់ដូចគាត់អ្វីបន្តិច

«លោកប៉ាកូនចង់បានលោកចន»

«លោកចនហ្ហេស??»

«ត្រូវហើយខ្ញុំចង់បានលោកចនហើយខ្ញុំត្រូវតែយកឲបាន!!» យ៉ាប៊ីនញញឹមចុងមាត់និយាយឡើងទាំងជឿជាក់ដែលលោកចាងឮហើយដើរមករុញក្បាលនាងទាំងហួសចិត្ត

«នាងកូនឆ្គួតលោកចនមានប្រពន្ធហើយថែមទាំងស្រឡាញ់ប្រពន្ធថែមទៀត បើឯងមិនស្រឡាញ់ជីវិតទេក៏យកខ្លួនទៅបៀតទៅ!! ឯងចង់បានអ្នកណាបានស្អីក៏បានតាមចិត្តប៉ាមិនថាទេតែនេះលោកចនយើងហាមឯងណាយ៉ាប៊ីន បើឯងនៅតែចចេសមិនស្ដាប់យើងរឿងមួយនេះទេឯងនិងយើងលេងជាឪនិងកូនគ្នាទៀតហើយនាងកូនចង្រៃនេះ»

«ប៉ា!!» យ៉ាប៊ីនស្រែកទាំងមិនសុខចិត្តជាខ្លាំងនេះសូម្បីតែប៉ាដែលនាងតែងតែសុំអ្វីក៏បានសុំអ្វីក៏បានហើយពេលនេះបែរជាជំទាស់ចិត្តនាងថែមទាំងចង់កាត់ការនាងចោលទៀត

«លោកចនជាម៉ាហ្វៀលំបាប់កំពូល បើសិនជាពេញចិត្តអ្នកណាហើយមិនបាច់យកខ្លួនទៅបៀតក៏បានដែល តែបើមិនពេញចិត្តហើយនៅយកខ្លួនទៅបៀតទៀតដូចជាកំពុងតែតែសើចនិងជីវិតខ្លួនឯងចឹង យើងប្រមានឯងជាលើកចុងក្រោយ លុបគំនិតមុននេះចេញឲស្អាតឯងចង់បានអ្នកណាក៏យើងមិនហាមតែត្រកូលចនគឺហាមដាច់ខាត!!» លោកចាងនិយាយហើយក៏ដើរឡើងទៅខាងលើវិញដែលបន្សល់ទុកឲនាងក្រមុំអង្គុយថ្មឹងនឹកគិតតែម្នាក់ឯងនេះលោកប៉ានាងខ្លាចលោកចនដល់ថ្នាក់នេះហ្ហេស តែកុំថាឡើងប៉ានាងសូម្បីតែនាងផ្ទាល់ក៏រាងរអាដែលពេលខ្លះនោះតែមកពីចិត្តដែលចង់បានអ្វីហើយត្រូវតែបានទើបបណ្ដាលឲនាងនិយាយចេញមកទាំងមិនបានគិត!!

SKIP

ក្រោយពីបញ្ចប់ការងារដែលត្រូវជួបជាមួយអ្នកវិនិយោគទន់ជាច្រើនក្រុមហ៊ុនទម្រាំតែរួចរាល់ក៏ដល់ពេលថ្ងៃល្មម អាល្អិតថេយ៉ុងវិញក្រោយដើរមើលផ្លែឈើអស់ចិត្តក៏មកអង្គុយមើលជុងគុកនិយាយការងារថែមទាំងនិយាយជាមួយបរទេសទៀតដែលនិយាយជាភាសារបារាំងថេយ៉ុងអង្គុយមើលទាំងឆ្ងល់ព្រោះខ្លួនចេះភាសារបរទេសតែអង់គ្លេសប៉ុណ្ណោះ!!

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)Where stories live. Discover now