Owner Love MAFIA 🔞❤️ (20)

5.3K 238 13
                                    


Part: 20 Ss2

ព្រឹកថ្ងៃថ្មី...

ថេយ៉ុងរួមជាមួយហ្គីតាបានមកភូមិគ្រឹះគីមទាំងព្រឹកព្រោះអ្នកស្រីគីមបានខលប្រាប់ទាំងព្រឹកព្រលឹមថាយប់មិញជូននីឈឺពោះនិងក្ដៅខ្លួនខ្លាំងណាស់ថែមទាំងបញ្ចេញ Heat ទៀតទើបធ្វើឲនៅភូមិគ្រឹះចលនាចលទាំងយប់អាធ្រាត ក្រោយជីនបានឲជូននីលេបថ្នាំបន្សាប Heat ហើយគេក៏ឈប់មមើលនិងគេងវិញសំណាងហើយពួកគេមិនមានឈាមជាអាល់ហ្វាគ្រាន់តែក្លិនខ្លួនរបស់ជូននីបញ្ចេញក្លិនដូចទឹកអប់ធម្មតាសម្រាប់អាល់ហ្វាវិញនិងគិតថាវាជាក្លិនទាក់ទាញកំណើនចំណងមិនខាន!!

ជូននីភ្ញាក់ពីគេងក៏បានឃើញពូតូចនិងបងប្រុសពៅមកមើលខ្លួនបែបនេះក៏សប្បាយចិត្តជាខ្លាំងក្បាលក៏លេងឈឺតិចៗហើយគេចង់ទៅរៀនតែជីនឃាត់និងបានឲគេទុកថ្នាំសម្រាប់លេបពេលបញ្ចេញ Heat ទៀតវាជាលើកដំបូងបែបនោះជូននីមិនសូវជាដឹងនោះទេ!! ពេលសម្អាតនិងរៀបចំខ្លួនរួចរាល់ហើយថេយ៉ុងក៏នាំជូននីមកខាងក្រោមវិញជាមួយគ្នាចុះមកដល់ខាងក្រោមក៏ឃើញ ជុងគុកនិងជុងវ៉ុនរួមជាមួយអេឡិចផងដែលពួកនាយមកទីនេះពេលប្រជុំរួចរាល់

«បង!!» ថេយ៉ុងហៅអ្នកជាស្វាមីបន្តិចក៏ដើរអោបស្មាជូននីចូលទៅអង្គុយជិតនាយ

«សឺត...នឹកខ្លាំងណាស់» ជុងគុកចាប់អោបចង្កេះប្រពន្ធព្រមទាំងឱនទៅថើបថ្ពាល់រាងតូចមួយខ្សឺតយ៉ាងវែង

«ខ្មាស់គេ» ថេយ៉ុង វាយដើមដៃនាយក្រាស់បន្តិចទាំងថ្ពាល់ចាប់ផ្ដើមប្រហមព្រោះតែអៀន

«មិនអីទេ!! ជូននីយ៉ាងមិចក្មួយ» ជុងគុក

«ខ្ញុំបានធូរហើយលោកពូ» ជូននីញញឹមស្រស់ដែលធ្វើឲពួកគាត់ដឹងថាគេបានធូរហើយតែក៏កំពុងតែត្រូវបានក្រសែភ្នែកមួយគូរយ៉ាងកំណាចសម្លឹងមើលមកទាំងចងចិញ្ចើមហាក់ដូចជាមិនពេញចិត្ត

«ប៉ុន្មានថ្ងៃទៀតប្រឡង ពិតជាចង់ឲពួកឯងរៀបការឲលឿនៗខ្លាំងណាស់» លោកគីមនិយាយឡើងដែលធ្វើឲអ្នកដែលអង្គុយច្រត់ដៃមុននេះទន់ដៃភ្លាមព្រោះតែនាយមិនទាន់ចង់ការនោះទេហើយគ្មាននរណាក្រៅពីកម្លោះសង្ហារចន ជុងវ៉ុនដែល

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)Where stories live. Discover now