Owner Love MAFIA 🔞❤️ (22)

5K 207 4
                                    


Part: 22 Ss2

1 week ago

ត្រឹមមួយពព្រិចភ្នែកសោះក៏ដល់ថ្ងៃជូននីប្រឡងបាត់ទៅហើយជុងវ៉ុនក៏បានជូនមកប្រឡងដូចគ្នាគ្មានអ្នកណាបញ្ជានាយទេតែនាយចង់ជូនគេមកដោយខ្លួនឯងអាល្អិតនេះថ្ងៃប្រឡងហើយគ្មានអារម្មណ៍ថាភ័យអ្វីបន្តិចឬក៏ជាសិស្សពូកែ!! ជុងវ៉ុនបើកឡានបណ្ដើរមើលទៅអាល្អិតដែលកំពុងញាំសាឡាត់បណ្ដើរមើលទៅអាហារគ្មានជាតិសុទ្ធសឹងតែបន្លែចេះញាំទៅរួច

«បងប្រុសហារមាត់» ជុងវ៉ុនយល់ថាមិនចង់ឈ្លោះក៏ស្របតាមមានអីអាល្អិតញុកខ្ទឹមបារាំងឲញាំទទេ ពិតជាក្បាលខូចខ្លាំងណាស់មិនចេះញាំបែរជាឲអ្នកដទៃទៅវិញ!!

«ឆ្ងាញ់ទេ» ជូននីញញឹមឆ្លៀតសួរឌឺទៀត ជុងវ៉ុនមិនមាត់ព្រោះរវល់ទំពារតែក៏ខ្នាញ់ចិត្តនិងអាល្អិតនេះមិនតិចទេ!!

ងឺត!! ឡានសេរីទំនើបស្លាកលេខត្រកូលចនបើកចូលសាលាធ្វើឲសិស្សសាលានៅទីនោះមើលមកព្រោងព្រាតព្រះអើយគ្រាន់តែម្ចាស់ឡានដើរចុះមកក៏ជះរាងសង្ហារឲពួកនារីជាច្រើនលង់ស្រឡាញ់ភ្លាមៗដែល!! ជុងវ៉ុនបើកទ្វារឡានឲរាងតូចជូននីចុះពីឡានទាំងញញឹមជាប់បានបងប្រុសមើលថែយកចិត្តទុកដាក់បែបនេះគេកាន់តែលួចមានចិត្តលើបងប្រុសម្នាក់នេះកាន់តែខ្លាំងហើយ

«បងប្រុសជូនពរជូននីបន្តិចមក»

«មើលទៅឯងមិនបាច់ជូនពរក៏ប្រឡងជាប់ដែល» ពិតមែនហើយរាងតូចនេះតាំងពីចេញពីភូមិគ្រឹះមកគ្មានអារម្មណ៍ថាខ្លាចភ័យរឿងប្រឡងស្អីបន្តិចផង បែបនោះចាំបាច់អីជូននពរបើគេជឿជាក់ម្លឹងៗនោះ

«បងប្រុសជឿជាក់លើខ្ញុំមែនទេ» ជូននីសួរទាំងសប្បាយចិត្ត

«អត់ទេ!! ឯងជាអ្នកបង្ហាញខ្លួនឯង»

«ហួយ»

«ប្រឡងឲជាប់ណាអូនសម្លាញ់...!! ត្រូវប្រឡងឲជាប់ បើមិនជាប់យើងមិនយកធ្វើប្រពន្ធទេហើយចេញពីប្រឡងខលមកយើង» គ្រាន់តែលឺនាយនិយាយបែបនេះក៏អាល្អិតនេះសប្បាយចិត្តចង់ហោះដែល!! ជុងវ៉ុនដើរចូលឡានវិញបើកចេញទៅដោយទុកឲអាល្អិតនៅឈររវើរវាយម្នាក់ឯងទាល់តែមិត្តភក្ដិមកហៅទើបភ្ញាក់

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)Место, где живут истории. Откройте их для себя