Owner Love MAFIA 🔞❤️ (21)

5K 223 1
                                    


Part: 21 Ss2

បន្ទាប់ពីចេញពីហាងអាហារជុងវ៉ុនបាននាំជូននីដើរលេងតាមលោកតាបញ្ជាព្រោះបើនាំទៅផ្ទះភ្លាមៗក៏មិនបានមិនដឹងជាដោះស្រាយជាមួយគាត់យ៉ាងមិចណាមួយអាល្អិតនេះក្រោយពីនាយថើបជាលើកទីពីរហើយបែរជាអារម្មណ៍ល្អហោះលើវេហារហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ អត់ខ្វល់ពីស្នាមថើបដំបូងរបស់គេអីបន្តិច!!

«ញញឹមស្អីឯង!!» ជូននីភ្ញាក់បន្តិចដែរគ្រាន់តែគេញញឹមស្ទាបបបូរមាត់ខ្លួនឯងសោះបែរជាត្រូវនាយកំហកដាក់ទៅវិញ

«បងប្រុសថើបខ្ញុំដល់ទៅពីរដង បងប្រុសស្រឡាញ់ខ្ញុំមែនទេ» ជូននីញញឹមញាក់ចិញ្ចើមលោមុខទៅឲកាន់តែជិតនាយក្រាស់តែបានការតបស្នងមកវិញគឺមួយក្រញ៉ទទេ

«ល្ងង់មែន អ្នកណាស្រឡាញ់ក្មេងល្ងង់ឯងនោះ»

«អួយ!! ចុះបងប្រុសថើបខ្ញុំធ្វើអី»

«យើងឃើញមូសខាំមាត់ឯងមិនចង់វាយក៏ថើបសម្លាប់វាចោលទៅ» ពាក្យសម្ដីកុហកគ្មានហេតុផលសមស្របធ្វើឲអាល្អិតក្ដាប់មាត់សម្លក់ទាំងមិនសុខចិត្តតែក៏មិនហ៊ានធ្វើអ្វីនាយនោះទេបានត្រឹមតែងាកមុខចេញអង្គុយអោបដៃមើលអ្វីផ្សេង!!

«ឆើស ចាំមើលខ្ញុំនិងញ៉ែបងឲបាន»

«ចាំញ៉ែប្ដីឯងទៅ»

«ត្រូវហើយបន្តិចទៀតបងនិងក្លាយជាប្ដីខ្ញុំហើយពេលនោះខ្ញុំនិងញ៉ែបងឲបាន»

«.........» ជុងវ៉ុនគាំងនិយាយអ្វីលេងចេញហើយអស់ពាក្យនិងថ្លែងគ្មានអ្នកណាហាច់ដល់ក្មេងម្នាក់នេះទេ!! បើកយូរៗក៏មកដល់កន្លែងមួយជាកន្លែងសម្រាប់គូរស្នេហ៌យុវវ័យភាគច្រើនគេមកលេងឬមកណាត់ជួបគ្នាអីបែបនេះ អាល្អិតនេះជាអ្នកប្រាប់ផ្លូវនោះទេជុងវ៉ុនមិនបានចាប់អារម្មណ៍ក៏ចេះតែបើកតាមមកដល់ទើបដឹងទោះចង់គេចខ្លួនក៏មិនទាន់អាល្អិតទាញឲចូលទៅទាល់តែបាន!!

New day ❤️

លុះថ្ងៃថ្មីជុងគុកបានឲជុងវ៉ុនទៅជូនជូននីទៅសាលារៀនឲកាន់តែមានភាពស្និតស្នាលនិងគ្នាមិនយូរយ៉ាងណាក៏អាចយល់ចិត្តគ្នាបានខ្លះដែល!! ចំណែកឯនាយគឺនាំប្រពន្ធក្មេងទៅដើរលេងនិងបាននាំទៅក្រុមហ៊ុនតាមជាប់ស្អិតមិនឲដាច់កន្ទុយភ្នែកនោះទេ!! ឆ្លៀតពេលជុងគុកកំពុងចូលប្រជុំថេយ៉ុងក៏ដើរមើលក្រុមហ៊ុនជាន់ដែលនាយធ្វើការដែលមានលេខានាយក្រាស់ជួយណែនាំប្រាប់ឲកាន់តែច្បាស់មើលទៅជាន់នេះមានការរិយាធំតែពីបីប៉ុណ្ណោះសម្រាប់មុខដំណែកបញ្ចីលេខានិងជំនិតបែបនោះហើយការិយាល័យដែលធំជាងគេនោះគឺមានតែរបស់អគនាយកចន ជុងគុកប៉ុណ្ណោះ!!

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)Where stories live. Discover now