Owner Love MAFIA 🔞❤️ (35)

4.6K 248 14
                                    


Part: 35 Ss2

ជុងគុកភ្ញាក់មុនថេយ៉ុននៅគេងមើលមុខគេទាំងញញឹមជាប់នាពេលព្រឹកព្រលឹមនិងអស់សំណើចបន្តិចដែលរាងតូចមិនទាន់កែរទម្លាប់គេងហារទឹកមាត់បាននោះទេ!! នាយទាញដៃអាវមកជូតទឹកមាត់ឲរាងតូចនិងថើបថ្ពាល់គេជាច្រើនខ្សឺតរហូតទាល់តែគេភ្ញាក់បានសម្រេចនិងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនជាមួយគ្នា

«ជុងគុក!!» ថេយ៉ុងហៅឈ្មោះអ្នកជាស្វាមីទាំងទឹកមុខក្រញ៉ូវព្រោះតែនាយក្រាស់កំពុងដុះធ្មេញនិងច្រាស់របស់គេ

«បាទ» ជុងគុកនាយឆ្លើយទាំងមិនច្បាស់ព្រោះច្រាស់នៅក្នុងមាត់នៅឡើយ

«ហឺុយមនុស្សនេះ!! ច្រាស់របស់អូនបងមិនមើលទេឬពណ៌ខុសគ្នាឡើងដូចមេឃនិងដីម៉េចក៏មកដុសរបស់អូនបែបនេះ» ថេយ៉ុងចូលទៅចាប់ទាញអាវឃ្លុំនាយដើម្បីឲនាយឱនមុខចុះនិងទាញច្រាស់របស់គេមកវិញព្រមទាំងនិយាយមិនដាច់ពីមាត់ច្រត់ចង្កេះសម្លឹងមុខនាយជាប់

«របស់អូនក៏ដូចជារបស់បងដែលមិនចឹង»

«ចឹងមិនស្លៀកលីអូអូនដែលទៅ»

«បើស្លៀកបានបងស្លៀកហើយតែតូចពេកសកមិនចូលទេ» ជុងគុកតបបកទៅរាងតូចវិញស្របនិងដៃក៏លូកទៅយកច្រាស់ពីដៃរាងតូចមកដុសធ្មេញបន្តមិនខ្វល់ថារាងតូចកំពុងតែសម្លក់មកនោះទេ!!

ចំណាយពេលសម្អាតខ្លួននិងរៀបចំខ្លួនជាងមួយម៉ោងឯណោះ!! ចុះមកខាងក្រោមញាំអាហារជាមួយកូនប្រុសច្បងនិងកូនប្រសារនិងត្រូវជូនដំណើរពួកគេទៅព្រលានផងដែលទើបទៅក្រុមហ៊ុន នៅតាមផ្លូវត្រឡប់មកក្រុមហ៊ុនវិញជុងគុកចេះតែនិយាយអ្វីប្លែកៗជាមួយនិងរ៉ូទីនរហូតថេយ៉ុងមិនយល់ពីសាច់ការអ្វីបន្តិចមានរឿងការងារផងនិងដុកទ័រអ្វីទៀតថេយ៉ុងរឹតតែវល់ទើបមិនចង់ស្ដាប់មើលរឿងបន្លប់វិញព្រោះគិតថានាយកំពុងនិយាយការងារប៉ុណ្ណោះ

Office

«លោកប្រធាននេះទិន្នន័យនៅក្នុងខែនេះចា៎» ដាយ៉ុងដាក់ឯកសារឲជុងគុកជាមុនទើបនិយាយនិងឈរចាំយកវាទៅវិញក្រោយពេលនាយពិនិត្យរួចរាល់

«យ៉ុងស៊ូយ៉ាងម៉េចហើយ» ជុងគុកពោលសួរទៅនាងដែលយ៉ុងស៊ូឈឺប៉ុន្មានថ្ងៃហើយមិនបានមកធ្វើការក៏រាងយូរហើយនៅមិនទាន់ជារទៀតទើបសួរនាំជាជំនិតនាយមួយទាំងមូលមិនសួរដូចជាមិនសម

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)Where stories live. Discover now