Owner Love MAFIA 🔞❤️ (18)

5.3K 255 15
                                    


Part: 18 Ss2

អូមេហ្កាគឺជាឈាមមួយប្រភេទដែលមាននៅក្នុងមនុស្សប្រុសស្រីមួយចំនួនដែលកម្រមានឈាមមួយនេះខ្លាំងណាស់ អ្នកដែលមានឈាមជាអូមេហ្កានៅពេលដែលគេពេញវ័យគេក៏ចាប់ផ្ដើមទន់ខ្សោយបន្តិចម្ដងៗមិនថាគេជាមនុស្សប្រុសឬស្រីនោះទេគឺអាចមានកូនបាននិងបញ្ចេញ Heat ជារៀងរាល់ខែប្រៀបដូចជាមនុស្សស្រីមករដូវ តែសម្រាប់មនុស្សប្រុសគឺគ្រាន់តែចុកពោះនិងទាមទារចង់បានដៃគូរដើម្បីបន្សាបឬក៏លេបថ្នាំដើម្បីបំបាត់មួយពេល អូមេហ្កានៅពេលពេញវ័យឲតែគេនៅជិតអ្នកដែលមានឈាមជាអាល់ហ្វាមិនថាទោះជាអូមេហ្កាកាចឆ្នាស់ខ្លាំងយ៉ាងណាក៏មិនអាចយកឈ្នះអាល់ហ្វាដែលជាអ្នកគ្រប់គ្រងឬអាចហៅថាអូមេហ្កាជាទាសករសម្រាប់អាល់ហ្វា (ខ្ញុំដឹងពីក្នងរឿងខ្លះៗទេបើខុសទាស់អធ្យាស្រ័យផង)

«អូនចង់ឲជុងវ៉ុនរៀបការជាមួយជូននីបងគិតយ៉ាងមិចដែល» ថេយ៉ុង

«ពួកគេនៅក្មេងណាស់» ជុងគុកនិយាយឡើងមិនមែនជំទាស់តែពួកគេទាំងពីរពិតជានៅក្មេងខ្លាំងណាស់ជូននីទើបតែគ្រប់អាយុ18ឆ្នាំឯជុងវ៉ុនបន្តិចទៀតក៏ទើបនិង21ឆ្នាំប៉ុណ្ណោះ

«តែរៀបការហើយជូននីក៏រៀនបានធម្មតាគ្រាន់តែនៅជាមួយគ្នាឲជូននីមករស់នៅវិមានជាមួយយើង អូនគិតថាវានិងល្អបំផុតសម្រាប់ជូននី»

«អូននិយាយរឿងនេះជាមួយបងថ្លៃហើយមែនទេ»

«អឹម!!» ថេយ៉ុងងក់ក្បាល

«បងតាមតែអូនទេ សួរចិត្តកូនសិនក៏បានហើយអូនក៏ដឹងថាជុងវ៉ុនជាអាល់ហ្វា»

«រៀបការដើម្បីការពារប្អូន!!ជុងវ៉ុនប្រាដកជាមិនជំទាស់ទេ អូនជឿជាក់ទុកចិត្តលើកូនថាគេនិងមិនធ្វើបាបប្អូនទេ» ថេយ៉ុងនិយាយបែបនេះព្រោះគិតថាកូនប្រុសគ្រាន់តែជាម៉ាហ្វៀធម្មតាមានមុខជំនួញបន្តពីជុងគុកតែប៉ុណ្ណោះមិនបានគិតថាកូនសម្លាប់មនុស្សដោយមិនញញើតដៃបែបនោះទេ

«អូនជឿជាក់យ៉ាងនេះឬពួកគេមិនដែលត្រូវគ្នាផង»

«យ៉ា...យ៉ាងណាយ៉ាងណារៀបការហើយបើមិនស្រឡាញ់គ្នាទេក៏លែងលះគ្នាពេលពួកគេជួបមនុស្សដែលពួកគេស្រឡាញ់រៀងខ្លួនទៅ»

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)Where stories live. Discover now