Owner Love MAFIA 🔞❤️ (ភាគបញ្ចប់)

8.3K 468 78
                                    


Part: បញ្ចប់ Ss2

«ហឹកៗ...ជុង!!»

«កុំយំកូនខ្លារបស់បងថ្ងៃនេះត្រូវតែញញឹមឲបានច្រើន» ជុងគុកចាប់លើកពររាងតូចឲសង្ងំយំក្នុងទ្រូងនាយនិងដើរទៅកន្លែងគ្រួសារនាយ!!

«ហីយ៉ាមានកូនពិតមែនហី!! លោកអើយពិតៗ» អ្នកស្រីចនយកក្រដាស់ពីដៃថេយ៉ុងមកមើលព្រះអើយកូនភ្លោះពីរនាក់សេនជុងគុកពិតជាខ្លាំងយកតែមែនទែនហើយ

«លឿនជាងយើងទៀត» ណាមជូនងាកមកនិយាយជាមួយជីនដែលជីនបានត្រឹមតែញញឹមនិងងក់ក្បាលមានក្មួយច្រើនកាន់តែល្អហើយ!!

«រ៉ូទីនសឹងហ៊ុនពួកឯងឆាប់ទៅចាត់ចែងប្រកូកប្រកាសប្រាប់នាក់នៅរីសតនេះទាំងអស់ឲសប្បាយឲអស់ដៃទៅមិនឲចំណាយស្អីទាំងអស់ស្ដាប់បានទេ» លោកចននិយាយបញ្ជាជំនិតជុងគុកទាំងគាត់កំពុងតែសប្បាយអរក្នុងចិត្តជាខ្លាំងសឹងតែលោតទៅហើយព្រះអើយកូនគាត់មិនធ្វើឲគាត់ខកបំណងនោះទេមានកូនកាន់តែច្រើនជាងនេះគឺកាន់តែល្អ!! គាត់សប្បាយចិត្តពេកក៏រត់ទៅអោបអ្នកស្រីចនចាប់គាត់លើកក្រវីធ្វើឲគាត់ភ័យបុកពោះជាខ្លាំងតាចាស់នេះនៅហ៊ានខ្លាំងណាស់បើធ្លាក់គាត់ទៅគិតយ៉ាងម៉េច ថេយ៍ជុងសម្លឹងមើលម៉ាក់យាយនិងលោកតាទាំងញញឹមជាប់!!

«យ៉ាងម៉េចចង់បានបែបនិងដែលមែនទេ» ហារីតូយកស្មារមកបុកនិងស្មាររបស់ថេយ៍ជុង

«ក៏ចង់បានដែល» ថេយ៍ជុងនិយាយចោលតែក៏ត្រូវហារីតូចាប់លើកខ្លួនគេឲផុតពីដីពិតមែន

«ន៎ែ!! អាចង្រៃដាក់យើងចុះយើងថាលេងទេ»

«អត់ចង់»

«អ្ហា៎....» ថេយ៍ជុងស្រែកមួយអស់សម្លេងពេលត្រូវហារីតូចាប់បង្វិលខ្លួនគេភ័យខ្លាំងណាស់!! ភ្លាមនោះក៏ឮសម្លឹងប្រកូប្រកាសតាមបាស់ដែលជុងវ៉ុននិងសឹងហ៊ុនប្រកាសប្រាប់គ្រប់គ្នាដែលនៅរីសតនេះតាមសម្ដីលោកចនបានប្រាប់!! ចង់ប្រាប់ថាគ្រួសារទាំងសងខាងពិតជារំភើបខ្លាំងៗម្នាក់ៗសប្បាយអរជាងអ្វីទៅទៀត!!

ក្រោយពីនោះក៏មានការញាំអាហារយ៉ាងរីករាយជួបជុំគ្រួសារកូនចៅទាំងអស់មិនឲសល់នោះទេប្រមូលមកទាំងអស់ហើយក៏មានការបាញ់កំច្រួចនិងរាំទៀតផងឱកាសល្អបែបនេះកូនចៅជំនិតនិងអក្សរជិតដិតរបស់គ្រួសារចនគ្រួសារគីមដែលជុងគុកឲមកចូលរួមបានប្រមូលទិញស្រាដែលនាំចេញពីខាងក្រុមហ៊ុនជុងគុកមកទាំងអស់ដើម្បីអប់អរដល់ពិធីមួយនេះយ៉ាងសប្បាយកុះករ!! ជុងវ៉ុននៅមិនបានយូរនោះទេព្រោះជូននីចង់ដើរលេងទើបត្រូវនាំគេចេញទៅមុនដើរតាមឆ្នេរខ្សាច់មានទឹករលកបក់មកប៉ះជើងខ្យល់អាកាសល្អបរិសុទ្ធបែបនេះពិតជាស្រស់ស្រាយខ្លាំងណាស់

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)Where stories live. Discover now