Owner Love MAFIA 🔞❤️ (19)

4.9K 214 3
                                    


Part: 19 Ss2

បន្ទាប់ពីឈ្លោះទាស់ទែងសម្ដីគ្នាឆ្អែតជុងវ៉ុនក៏បន្តបើកឡានយ៉ាងលឿនស្លេវមិនដឹងជាទៅណាជូននីភ័យសឹងតែស្លាប់ជិះដូចអ្នកប្រណាំងសួរថាទៅណាក៏មិនឆ្លើយ!! ជិះមកបានឆ្ងាយខ្លាំងណាស់ដ៏ថ្នាក់ជូននីមិនដឹងថាផ្លូវនេះទៅណានោះទេនៅតាមដងផ្លូវមានទន្លេទៀតគេរឹតតែភ័យ

«បងប្រុសបើកតិចៗទៅបានទេខ្ញុំភ័យណាស់ណា!! អ្ហាយបងប្រុស» នាយក្រាស់មិនត្រឹមតែមិនស្ដាប់សម្ដីរាងតូចនោះទេរឹតតែបន្ថែមល្បឿនលើសដើមធ្វើឲអាល្អិតស្រែកចាចបិទភ្នែកទាំងបន់ក្នុងចិត្តស្រែករកព្រះជួយបើកលឿនម្លឹងៗបានតែប៉ូលិសមកចាប់ទេ។

ក៏ពិតមែនប៉ូលិសចរាចរណ៍បានផាកពិតមែនដូចចិត្តជូននីចុះពីឡានរត់ទៅគៀនផ្លូវក្អួតយកៗជុងវ៉ុនក៏មានអារម្មណ៍ថាខុសបន្តិចដែលនាយលេងជ្រុលពេកទេដឹង តែនាយត្រូវដោះស្រាយជាមួយប៉ូលិសសិនសឹមបើកទ្វារឡានយកទឹកមកដើរទៅរកអាល្អិត

«នេះ!!» ជុងវ៉ុនហុចទឹកឲជូននីទាំងមុខមាំដដែលភ្នែកដៀងមិនព្រមមើលឲចំនោះទេ!! ជូននីយកទឹកមកក្រពុលមាត់និងចាក់លាងផ្លូវឲវាជ្រះក្អូតមុននេះបន្តិចទាំងទឹកភ្នែកយំសឺតស៊ត

«ចង់ទៅណា» ជុងវ៉ុនចាប់ដៃជូននីដែលឃើញគេងើបឈរបម្រុងនិងដើរចេញពីនាយ

«ខ្ញុំទៅផ្ទះវិញលែងដៃខ្ញុំទៅ»ជូននី ប្រឹងប្រលេសដៃនាយក្រាស់ចេញតែមិនបានផលក៏ត្រូវនាយចាប់បីដើរទៅរកឡានវិញប៉ូលិសវិញគ្រាន់តែឃើញជុងវ៉ុនត្រឡប់មករកឡានវិញក៏នាំគ្នាឱនមុខចុះយ៉ាងលឿនចាប់ខុសឡានហើយនេះជាកូនម៉ាហ្វៀចនណា ថែមទាំងមានកូនវីរៈសេនីយ៍ឯកមកជាមួយទៀត។

នៅតាមផ្លូវជូននីមិននិយាយអ្វីទាំងអស់បានត្រឹមតែលួចយំយ៉ាងស្ងៀមស្ងាត់ក៏មានអារម្មណ៍ថាឈឺក្បាលបន្តិចដែលមិនយូរប៉ុន្មានក៏គេងលក់ទាំងមិនដឹងខ្លួន ជុងវ៉ុនឃើញបែបនោះក៏ឈប់ឡានសិនដោះអាវក្រៅទៅដណ្ដប់ឲគេសម្លឹងមើលថ្ពាល់សររលោងឡើងក្រហមមានទឹកភ្នែកដាមមិនទាន់រលុបទាំងមានអារម្មណ៍ថាខុស

«សុំទោស!!» នាយជូទទឹកភ្នែកឲរាងតូចដោយថ្នមៗដៃបំផុតពោលពាក្យដឹងខុស

𝐎𝐰𝐧𝐞𝐫 𝐋𝐨𝐯𝐞 𝐌𝐚𝐟𝐚𝐢 🔞❤️(𝐒𝐒2ចប់)Where stories live. Discover now