ភាគ ១

1.1K 50 2
                                    

     "កាយវិការស្និតស្នាលហួសពីមិត្ត គេឃើញហើយគិតក្នុងចិត្តពួកយើងស្និតដូចសង្សារ ដើរទៅមកកាន់ដៃគ្នា មិនខ្វល់ពីអ្នកណា ដឹងត្រឹមថាយើងសប្បាយពេលក្បែរគ្នា..." នេះជាប៉ារ៉ូលនៅក្នុងបទចម្រៀងសំណព្វចិត្តរបស់ខ្ញុំ។ វាប្រៀបដូចជាសាច់រឿងពិតរបស់ខ្ញុំអ៊ីចឹង! ព្រោះខ្ញុំកំពុងតែភ្លើតភ្លើនដើរចូលតំបន់ Friend zone។ ខ្ញុំធ្លាប់ឆ្ងល់ថាមិត្តភក្តិអាចស្រឡាញ់គ្នាបានតាមរបៀបណា រហូតដល់ខ្ញុំលង់ស្រឡាញ់គេទើបខ្ញុំដឹងច្បាស់ពីអារម្មណ៍មួយនោះ។ វាឈឺ! តែក៏ស៊ូនៅគ្រាំគ្រា! នេះបានគេហៅសាច់កម្ម។ មនុស្សគេស្រឡាញ់អត់ស្រឡាញ់គេវិញទេ មកស្រឡាញ់អាមួយនេះដែលវាមិនសូម្បីតែគិតអីមកលើយើង។

     ផាច់!
     នរណាវាយក្បាលយើង!? ខ្ញុំរហ័សងាករកមើលមនុស្សដែលវាយក្បាលខ្ញុំអម្បាញ់មិញ។ គឺគេសោះ! អាប្រុសស្អាត! វាយឯងហើយនៅឈរញញិមដាក់ស្នេហ៍ទៀត។

     "ហើយវាថីឯងបានមកវាយក្បាលយើងហ្អាសGem!" ខ្ញុំដោះកាសចេញពីត្រចៀក ហើយសួរទាំងខឹងព្រោះវាឈឺហ្នឹងណា អាមនុស្សកំពុងតែអណ្ដែតអណ្ដូងផងមកកាត់ចង្វាក់គ្នាទៅកើត។

     "អើក៏ឃើញឯងភ្លឹកៗហៅមិនឮ ហើយស្ដាប់បទស្អីបានជាភ្លឹកដលឮថ្នាក់ហ្នឹង?" គេថាហើយក៏អើតក្បាលមកមើលទូរស័ព្ទរបស់ខ្ញុំ។ តែសំណាងហើយដែលវាលោតចូលបទផ្សេង កុំអីវាគិតដល់ណាដល់ណីទៅហើយ។

     "បានហើយទៅសុីអីវិញ យើងអង្គុយចាំឯងសឹងកន្លះថ្ងៃទៅហើយ" ខ្ញុំរហ័សងើបឈរហើយរៀបចំអីវ៉ាន់ដាក់ក្នុងកាតាបមុននឹងដើរសម្ដៅទៅកង់ទីន។

     "អេ! ដើរលឿនម្លេះចាំយើងផង" គេស្រែកហើយក៏រត់មកគៀកករបស់ខ្ញុំយ៉ាងរំភើយ។ អើរំភើយក៏រំភើយទៅ យ៉ាងណាក៏យើងចំណេញដែរ បាននៅជិតមនុស្សដែលយើងលួចស្រឡាញ់ ហើយបានស្និតស្នាលទៀត! ជីវិតមួយនេះស្រស់បំព្រងពេកហើយហាហាហា។

     ពួកយើងក៏បានមកដល់កង់ទីន។

     "ដើរទៅអង្គុយទៅ យើងទៅកុម្មង់ឱ្យ" ខ្ញុំងក់ក្បាលហើយក៏ដើរទៅអង្គុយតុដែលយើងតែងតែអង្គុយនោះ។ មួយសន្ទុះក្រោយទើប Gem គេកាន់ចានបាយមកពីរចានព្រមជាមួយស្នាមញញិម។ គិតទៅគេប្រុងដាក់ស្នេហ៍ខ្ញុំច្បាស់ណាស់។

     "នេះបាទបាយរបស់អូន" គេនិយាយហើយដាក់ចាននៅចំពោះមុខខ្ញុំ។ មើលវាហៅខ្ញុំចុះគួរឱ្យស្អប់! តែខ្ញុំចូលចិត្តហុហុ។

     " Fourth និយាយអ៊ីចឹងស្អែកទំនេរឬអត់?" Gem សួរឡើងទាំងប្រុងដាក់បាយចូលមាត់។

     "ទំនេរតើ មានការអី?" ខ្ញុំឆ្លើយទាំងឆ្ងល់ វារៀនថ្នាក់ជាមួយខ្ញុំសោះបែរជាមកសួរបែបនេះទៅកើត។

     "ឮថាចង់ទៅមើលកុនហ្អី? យើងជូនទៅ" ហ្អាស? ខ្ញុំថាពីកាលណា? ន៎ែគេយល់សប្តិឬ?

     "បើថាចង់បបួលយើង Date ក៏និយាយត្រង់ៗមក" ខ្ញុំថាហើយក៏ញាក់ចិញ្ចើមដាក់គេទាំងញញិមយ៉ាងស្រស់ដាក់គេក្នុងបំណងដាក់ស្នេហ៍គេវិញម្ដង។

    "ហើយទៅឬអត់?"

   "ទៅ! តែកុំភ្លេចចេញលុយឱ្យផង" គេងក់ក្បាលបញ្ជាក់ថាយក់ព្រម។ ជីវិតខ្ញុំគឺឡូយឆាយបន្តិចហើយ ព្រោះមានវាជួយចិញ្ចឹមហាហា។

 

លើសពីមិត្តWhere stories live. Discover now