ភាគ ៧

396 35 9
                                    


     កាត់មកដល់ក្នុងឡាន...
     ទាំង Gem និងFourth ពេលនេះម្នាក់ៗស្ថិតនៅក្នុងភាពស្ងប់ស្ងាត់រៀងៗខ្លួន ប៉ុន្តែផ្ទៃមុខបែរជាប្រែមកជាក្រហមទាំងពីរនាក់។ អៀនគ្នា??
     "Fourth.."
     "ហឹម...មានអីឬ?" Fourth ងាកទៅសួរ ឯអ្នកម្នាក់ទៀតក៏ឈប់ឡានងក់... ហើយងាកមក Fourth យឺតៗមុននឹងនិយាយ :
     "ឯងមានអារម្មណ៍លើយើងខ្លះអត់?" Fourth បើកភ្នែកធំៗឡើងក្រោយឮសំណួរប្រហារបេះដូងបែបនេះ។ វាថី! ចេះមកសួរអ៊ីចឹងកើត? អា! ចង់តែស្រែកឱ្យណាណីទេនៀក អាមនុស្សងប់ក្បាលឡើងលែងរួចទៅហើយ(⁠◔⁠‿⁠◔⁠)
     "អឺមិនបាច់ឆ្លើយក៏បាន យើងមិនដឹងឡប់ស្អីទេចេះតែមានអារម្មណ៍ស្អីប្លែកៗមិនដឹងទេ" មិនត្រឹមតែនិយាយ តែGem ក៏ក្រវីតិចៗហើយងាកសម្លឹងទៅមុខដើម្បីបើកឡានទៅបន្ត។ ប៉ុន្តែគេក៏ត្រូវបញ្ឈប់សកម្មភាពភ្លាមៗ ក្រោយទទួលបានចម្លើយ :
     "អើយើងលង់ស្រឡាញ់ឯងយូរហើយ! មិនដឹងពីពេលណាទេ តែយើងដឹងត្រឹមថាវាយូរល្មមហើយដែលយើងស្រឡាញ់ឯង ទាំងប្រច័ណ្ឌ  ទាំងហួងហែង! តែឯងនេះវាភ្លើមិនដឹងអីតែប៉ុណ្ណឹង!" Fourth និយាយបណ្ដើរសម្លក់គេបណ្ដើរ រីឯអ្នកម្ខាងទៀតក៏ញញឹមឡើងចេញធ្មេញទាំងក្រាស់។
     "លេងចរិតណាស់ស្រឡាញ់យើងហើយមិនសារភាព នេះបើយើងមានសង្សារសង្ស័យទៅលួចយំ លួចអន់ចិត្តម្នាក់ឯងទៀតហើយហ្នឹងហា!" ស្ដាប់មើលសម្ដីដ៏ជឿជាក់របស់គេចុះ មនុស្សស្អីមិនដឹងទេគួរឱ្យស្រឡាញ់ (⁠ᗒ⁠ᗩ⁠ᗕ⁠) អ៊ីចឹងតើបានម្នាក់ដែលកំពុងអង្គុយនៅក្បែរៗហ្នឹងស្រឡាញ់ណាស់ (⁠⊙⁠_⁠◎⁠)
     "ឥឡូវសម្រេចថាមុននេះឯងចង់សុំស្រឡាញ់យើងឬ?" Fourth ផ្អៀងផ្អងហើយសួរឡើងទាំងគួរឱ្យចាប់ក្រញិច (⁠✿⁠ ⁠♡⁠‿⁠♡⁠)
     "អ៊ីចឹងព្រមធ្វើសង្សារបងឬអត់?" ទាំងសួរ ទាំងឱន! ពេលនេះ Gem ឱនមុខមករក Fourth ទាំងគ្មានក្រែងចិត្ត(⁠ ͡⁠°⁠ᴥ⁠ ͡⁠°⁠ ⁠ʋ⁠) ឯអ្នកដែលត្រូវគេឱនមកក្បែរនោះក៏ចាប់ផ្ដើមមុខក្រហមម្ដងទៀត។ សព្វនាមដែលគេហៅខ្លួនឯងមុននេះ កាន់តែធ្វើឱ្យ Fourth បង្ហាញអាការៈអៀនចេញមកដោយហាមមិនបាន។ ୧⁠|⁠ ͡⁠ᵔ⁠ ⁠﹏⁠ ͡⁠ᵔ⁠ ⁠|⁠୨
     "មិនបានថាព្រមទេ..." Fourth និយាយទាំងញាក់ស្មា បំណងញ៉ោះលេងជាមួយ Gem តែក៏ត្រូវបើកភ្នែកធំជាលើកទី300 ក្រោយ Gem ទម្លាក់បបូរមាត់មកលើបបូរមាត់ខ្លួន ᕙ⁠(⁠⇀⁠‸⁠↼⁠‶⁠)⁠ᕗ ពេលនេះលែងខ្មាសសូម្បីតែខ្មោច!
     Gem បានដៃណាស់ពេលនេះ គ្រប់គ្រងបបូរមាត់ និងថ្ពាល់គេប្រៀងដូចខ្លួនជាម្ចាស់កម្មសិទ្ធិអ៊ីចឹង! (⁠@⁠_⁠@⁠) Fourth អត់មិនបានក៏យកដៃទៅក្ដិតគេតិចៗដើម្បីឱ្យបញ្ឈប់សកម្មភាព តែក៏មិនហ៊ានក្ដិចខ្លាំងព្រោះខ្លាចអនាគតស្វាមីឈឺ ⁄⁠(⁠⁄⁠ ⁠⁄⁠•⁠⁄⁠-⁠⁄⁠•⁠⁄⁠ ⁠⁄⁠)⁠⁄
     "បានហើយទៅរៀន" សម្លេងខ្សោយដែលកំពុងតែអៀនបន្លឺចេញពីបបូរដែលត្រូវបានគេគ្រប់គ្រងមុននេះ។ ឯអ្នកម្ខាងទៀតហាក់ត្រូវថ្នាំសណ្ដំអ៊ីចឹង គេមិនចង់ងាកមុខចេញពីផ្ទៃមុខដូចដ៏រលោងស្រិលមួយនោះឡើយ តែក៏ត្រូវបង្ខំចិត្តងាកមុខចេញ។
     "ហុចដាក់មក" Gem និយាយទាំងផ្ដោតអារម្មណ៍នៅលើការបើកបរ គេទម្លាក់ដៃម្ខាងដោយផ្ងារវាឡើង បំណងចង់ឱ្យអ្នកម្ខាងទៀតដាក់ដៃមកលើគេ។ Fourth ដឹងពីបំណងគេក៏ដាក់ដៃនៅពីលើ ទាំងស្នាមញញឹម។ មិនគិតសោះថាមនុស្សដែលភ្លើៗមិនដឹងស្អីដូចជា Gem បែរជាមកផ្អែមល្ហែមបែបនេះ(⁠╥⁠﹏⁠╥⁠) មិនឱ្យម៉េចនឹងបាន?
.…………............
      មកដល់សាលាពួកយើងក៏ដើរចូលថ្នាក់ធម្មតា ហើយក៏ចូលទៅអង្គុយកន្លែងរៀងៗខ្លួន។ ក្នុងម៉ោងរៀន អារម្មណ៍របស់ Fourth មិនដឹងហោះទៅដល់ណាទេ រៀនគ្មានចូលអីសូម្បីបន្តិច គ្រូពន្យល់ពីអ្វីខ្លះក៏មិនដឹង ព្រោះខួរក្បាលពេលនេះគឺមានតែ Gemini ម្នាក់គត់ (⁠っ⁠˘⁠з⁠(⁠˘⁠⌣⁠˘⁠ ⁠)
     Fourth អងញកុយញញឹមម្នាក់ឯងរហូតអ្នកដែលអង្គុយក្បែរចាប់បាន។ Satang ឱនមកជិតហើយខ្សឹបសួរតិចៗខ្លាចរំខានគ្រូ :
     "វាយ៉ាងម៉េចឯងហ្អាសបានចេះតែញញឹមម្នាក់ឯងរហូត? មានសង្សារឬ?" Fourth បើកភ្នែកធំហើយងាកមកមើលម្ចាស់សំណួរដែលជ្រួញចិញ្ចើមព្យាយាមរងចាំស្ដាប់ចម្លើយ ទាំងទឹកមុខសម្លឹងមកមើលមុខ Fourth ដោយព្យាយាមរាវរកចម្លើយ។
     "គ្មានសង្សារអីទេកុំមកចោទ" Fourth ឆ្លើយហើយក៏ងាកមុខចេញ ព្រោះខ្លាចថាគេចាប់បាន ᕙ⁠(͡⁠°⁠‿⁠ ͡⁠°⁠)⁠ᕗ
     Satang មិនមាត់តែក៏ព្យាយាមសម្លឹងមើល Fourth ទាំងស្ងប់ស្ងាត់។ យីក៏ចេះដឹងរឿងគេម្ល៉េះ (⁠ ͡⁠°⁠ᴥ⁠ ͡⁠°⁠ ⁠ʋ⁠) បន្ទាប់ពីសម្លឹងមើលគេជាយូរមក Satang ក៏ដាច់ចិត្តងាកមុខចេញហើយផ្ដោតអារម្មណ៍ទៅលើមេរៀនវិញ។ Fourth ដកដង្ហើមធំហាក់ធូរទ្រូងនៅពេលដែល Satang លែងចាប់អារម្មណ៍លើខ្លួន។
     ក្រោយចេញពីរៀន Gem ក៏ស្ម័គ្រចិត្តជូនអ្នកជាទីស្រឡាញ់មកផ្ទះ។ មិនដែលដឹងទេថាអារម្មណ៍ដែលពេញលេញបែបនេះអាចកើតឡើងបានដោយគ្រាន់តែនៅក្បែរមនុស្សដែលខ្លួនស្រឡាញ់បែបនេះ។
   

................
អធ្យាស្រ័យដោយសារមើលគេលេងហ្គេមទើបភ្លេចផុស ហិហិ អរគុណដែលបានរងចាំណា ꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡

លើសពីមិត្តWhere stories live. Discover now