ភាគ ៥

422 39 8
                                    


     គ្រឺង!!
     សម្លេងរោទ៍ពីទូរស័ព្ទបានដាស់អ្នកដែលកំពុងតែលង់លក់នឹងដំណេកឱ្យបង្ខំចិត្តបើកភ្នែកឡើងទាំងមមើមមា។ Fourth លូកដៃរាវរកទូរស័ព្ទរបស់ខ្លួនទាំងបើកភ្នែកមិនរួច។
     "ហ៊ើយ! អ្នកណាក៏រំខានកាត់ព្រឹកបែបនេះ មិនដេកមិនពួនទេអី!" Fourth រអ៊ូរង៉ូវៗព្រមទាំងងើបខ្លួនអង្គុយ ហើយក៏ហក់ទៅកញ្ឆក់ទូរស័ព្ទដែលបន្លឺសម្លេងនៅលើតុក្បាលដំណេក។ ប៉ុន្តែក៏លួចសើចខ្លួនឯងតិចព្រោះបើមើលតាមបង្អួច គឺឃើញមេឃនៅងងឹតដដែលទេ។
     "អាឡូ! អ្នកណាគេហ្នឹង" Fourth និយាយទាំងសម្លេងស្អកតាមបែបមនុស្សដែលទើបតែងើបពីដេក។ លើកទូរស័ព្ទគេទាំងមិនមើលលេខឱ្យច្បាស់! កូនម្ដាយ (⁠.⁠ ⁠❛⁠ ⁠ᴗ⁠ ⁠❛⁠.⁠)
     (គឺយើងណាFourth! សង្សាររបស់ឯង)
     គ្រាន់តែឮសម្លេងរបស់គេភ្លាម Forth ហាក់ស្វាងងងុយអស់។ គេបើកភ្នែកធំៗ ហើយក៏ដកទូរស័ព្ទមកមើលលេខ! អើមុននេះងងុយពេកហ្នឹងណាហុហុ
     "អើហើយមានការអីមែន Gem ទើបខលមកទាំងពាក់កណ្ដាលអាទ្រាធបែបនេះ"
      ពេលនេះសំណួរផុសឡើងនៅពេញខួរ ក្នុងចិត្តចាប់ផ្ដើមព្រួយបារម្ភអ្នកម្ខាងទៀត ព្រោះខ្លាចមានរឿងមិនល្អកើតឡើងចំពោះគេ។
     (ពាក់កណ្ដាលអាទ្រាធក្បាលឯងស្អី! ម៉ោងទើបតែ9ជាងតើ!)
     ហ្អាក! បន្ទាប់ពីត្រូវ Gem ជេរមួយម៉ាត់យ៉ាងគួរឱ្យស្រឡាញ់រួចមក ប្រុសកម្លោះក៏ងាកទៅមើលនាឡិកាប៉ោល...អឺ!ទើបតែ9:45នាទីតើ។ ហិហិ
     "មកពីយើងដេកលឿនពេកទេដឹង ទើបច្រលំ"
     (បើកទ្វាឱ្យបន្តិចមក)
     Fourth ឮហើយក៏រហ័សបើកបង្អួចមើល ក៏ឃើញថាប្រុសដែលគេចាប់ចិត្តកំពុងតែឈរនៅមុខផ្ទះពិតមែន។ មិនគិតច្រើន Fourth ក៏រត់ចេញក្រៅដើម្បីទៅទ្វាឱ្យគេភ្លាម ខ្លាចថានឹងមានមនុស្សមិនល្អដើរកាត់អាចនឹងមានរឿង។
     "មកធ្វើអីយប់ហើយ"
     មាត់សួរ តែដៃបើករបង! Gem ញញឹមបន្តិចក្រោយពីឃើញកាយវិការអ្នកជាមិត្ត។ ហេតុអីក៏គួរឱ្យស្រឡាញ់ម្ល៉េះ?
     "មករកសង្សារ!"
     និយាយចប់ ទ្វាក៏បើកល្មម។ Gem ដើរចូលទាំងដៃជ្រែកហោប៉ៅយ៉ាងសង្ហាចូលក្នុងផ្ទះធ្វើមិនដឹង។ អ្នកនៅដែលដើរតាមពីក្រោយក៏សម្លក់គេសឹងតែចង់ហែកសុី តែទាស់ត្រង់ថាមាឌគេធំជាងខ្លួន។
     "យើងសួរឯងមែនទែនណាអៃ Gem"
     Gem បញ្ឈប់ជើង ឌឹប! Fourth មកពីក្រោយក៏បុកនឹងខ្នងគេយ៉ាងពេញទំហឹង! មើលចរិតចុះ! Gem មិនមាត់ហើយបែរខ្នងមកមើល Fourth យឺតៗ។ ខ្សែភ្នែកដ៏ភ្លឺថ្លាបាញ់មកចំបេះដូងកម្លោះ Fourth ឱ្យរលាយដូចជាអំបិលត្រូវទឹកអ៊ីចឹង! អូហ៍ច្រលំ! គឺបាញ់មកចំខ្សែភ្នែក។ កែវភ្នែកទាំងពីរគូរក៏ប្រសព្វនឹងគ្នា ម្នាក់ៗស្ងាត់រៀងៗខ្លួន ហាក់កំពុងតែរុករកអ្វីម្យ៉ាងនៅក្នុងហ្នឹងអ៊ីចឹង។
     Gem បោះជំហានយឺតទៅរក Fourth ចំណែកឯអ្នកម្ខាងទៀតក៏ចាប់ផ្ដើមដើរថយក្រោយ។ ទោះស្រឡាញ់គេម្នាក់ឯងមែនតែមិនមែនចិត្តងាយទេ!ហុហុ
     Gemini នៅតែបោះជំហានទៅមុខមិនឈប់ រីឯភ្នែកគេក៏មិនទាន់ដកចេញពី Fourth។ Fourth ចាប់ផ្ដើមបុកពោះហាក់ភ័យរកថាមិនត្រូវ។ នេះមិនមែនគេចង់ចាប់រំលោភយើងទេឬ?? Fourth សួរខ្លួនឯងក្នុងចិត្ត។ ចិត្តរបស់គេក៏ផ្ដើមច្របូកច្របល់មិនយល់ពីអ្វីដែល Gem កំពុងតែធ្វើ។
     ផឹប!
     ខ្នងរបស់ Fourth បុកនឹងជញ្ជាំង! អស់ផ្លូវរត់ហើយ...Fourth បោះជំហានហៀបនឹងដើរចេញទៅហើយតែដៃរបស់ Gem ដែលរហ័សជាងនោះយកមកបាំង។ គឺបាំងទាំងសងខាង...><
     "អៃ Gem ធ្វើស្អីរបស់ឯងហ្អាស!"
     អស់ជម្រើសមែនទែន Fourth ក៏សួរទៅកាន់មិត្តរបស់ខ្លួន។ មុខវិញទៀតសោតក៏ផ្ដើមក្ដៅឡើងមកភាយៗ មនុស្សអៀនហ្នឹងណា! (⁠‘⁠◉⁠⌓⁠◉⁠’⁠)
      "ធ្វើលេងតើ មុខក្រហមបែបនេះអៀនយើងហ្អ....?"
     Gem ដកដៃចេញហើយក៏ងាកទៅសួរទាំងឱនមុខទៅជិតវិញម្ដង។ ឆ្ងល់ដែរ បើដឹងថាគេអៀនហើយនៅសួរទៀត ប្រុសស្អីគួរឱ្យស្អប់ (⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠)
     "អៀនក្បាលឯងស្អី បើឯងសុខៗក៏មកអ៊ីចឹង! មិនឱ្យយើងភ័យ? ណាមួយយើងនេះវាសង្ហារខ្លាចគេរំលោភជារឿងធម្មតាទេ"
     បានឱកាសគេចចេញ Fourth ក៏ដើរចេញយ៉ាងលឿន ព្រោះខ្លាចហក់មកបោចដូចកង្កែប។ ឮដូចនេះ Gem ក៏សើចឡើងតិចៗហាក់អស់សំណើចណាស់អ៊ីចឹង យីចេះមកដាក់ស្នេហ៍គេទាំងយប់បែបនេះទៅកើត។
     "និយាយសាច់ការមក ឯងមកផ្ទះយើងទាំងយប់ធ្វើអី?"
     Fourth ដាក់ខ្លួនអង្គុយនៅលើសាឡុង ហើយក៏ងាកទៅសួរអ្នកដែលកំពុងដើរតាមខ្លួនពីក្រោយ។ Gem ញាក់ស្មាបន្តិចមុននឹងឆ្លើយ :
     "មានអារម្មណ៍ថាចង់មកដេកជាមួយឯង ក៏មកតែម្ដងទៅ... គ្មានសាច់ការសាច់កាប់អីផង"
     ស្ដាប់ចម្លើយរួច Fourth ស្ទើរតែដាច់ចង្កេះរបស់គេ។ អើ! វានៅមានមនុស្សបែបនេះដែរឬ? ហើយថីបានចេះតែធ្វើអីប្លែកៗរកតែតាមមិនទាន់អ៊ីចឹង? ឆ្ងល់ខ្លួនឯងណាស់ម៉េចទៅលង់មនុស្សដីចជាគេកើតហ្អាស!
     "អើហើយញុាំអីឬនៅ?"
     មិនដឹងថាត្រូវសួរអីតទៀត Fourth ក៏ប្ដូរសំណួរវិញតែម្ដងទៅ ព្រោះថាបើនិយាយក៏និយាយមិនឈ្នះគេដែរ។
     "ហើយៗ តោះទៅដេកយើងងងុយហើយ"
     និយាយចប់ Gem ក៏ឡើងទៅបន្ទប់របស់ Fourth ធ្វើដូចជាខ្លួនម្ចាស់បន្ទប់អ៊ីចឹង។ ចំណែកឯម្ចាស់បន្ទប់ឯណេះវិញបានត្រឹមតែក្រវីក្បាលនឹងកាយវិការរបស់គេ ហើយក៏ដើរតាមពីក្រោយ។
     នេះមិនមែនជាលើកទៅមួយឯណា គ្រាន់តែថារាល់ដងដែលគេមក គឺមកតាំងពីថ្ងៃ។ មិនអ៊ីចឹងទេក៏គេប្រាប់មុនដែរ តែលើកនេះមកបែប Surprise ! មិនមែន surprise លេងៗទេមុននេះ គឺមួយបះសក់តែម្ដង!។
     (⁠✿⁠^⁠‿⁠^⁠)

លើសពីមិត្តWhere stories live. Discover now