ភាគ ៤

416 42 6
                                    


     ថ្ងៃថ្មីក៏ឈានមកដល់ ខ្ញុំងើបតាមទម្លាប់។ រៀបចំខ្លួនប្រាណទៅសាលាទាំងស្រឡះមុខស្រឡះមាត់ ក៏មិនដឹងដូចគ្នាថាហេតុអីថ្ងៃនេះមានអារម្មណ៍ថាភ័យអរៗយ៉ាងម៉េចមិនដឹងទេ។ ខ្ញុំមិនយកចិត្តដាក់ឡើយក្រៅរហ័សប្រញាប់ប្រញាល់ស្លៀកពាក់ឯកសណ្ឋានសិស្សសាលាឱ្យលឿនតាមដែលអាចធ្វើទៅបាន។
     ទីត...!!!
     សម្លេងសុីផ្លេឡានបន្លឺឡើងពីក្រោយខ្នងរបស់ខ្ញុំនៅពេលដែលខ្ញុំហៀបនឹងដើរចេញពីផ្ទះ។ ខ្ញុំងាកក្រោយក៏ឃើញថាជាឡានរបស់សង្សារខ្ញុំ! អូហ៍ច្រលំ! ជាឡានរបស់មិត្ត! មិត្តតែឈ្មោះតែក្នុងចិត្តជាសង្សារហុហុ។
     - ឡើងឡានមក
     Gemini បើកកញ្ចក់ឡានហើយវាយចិញ្ចើមដាក់ខ្ញុំ។ យី! អាប្រុសស្អាតនេះមួយថ្ងៃៗដើរតែរាយមុនស្នេហ៍ដាក់ខ្ញុំ ហើយប្រុងមិនឱ្យលង់ម៉េចនឹងកើត?
     ខ្ញុំមិនតប ហើយក៏ឡើងឡានតាមដែលគេប្រាប់។ ក្នុងឡានមានក្លិនក្រអូប ក្រអូបប្លែក... មិនមែមជាក្លិនគេនោះទេ! ហើយក៏មិនមែនក្លិនឡាន! ចុះក្លិនរបស់អ្នកណា?
     ខ្ញុំងាកមើលក្រោយ ហើយងាកមកមុខវិញទៅមកៗទាំងឆ្ងល់ នេះវាដឹកស្រីឬ? ខ្ញុំងាកទៅសម្លក់គេទាំងចិញ្ចើមជ្រួញចូលគ្នាសឹងតែក្លាយជាខ្សែតែមួយទៅហើយ។ Gemini ងាកមកមើលមុខខ្ញុំទាំងឆ្ងល់ ហើយក៏សួរ :
     - ស្អីរបស់ឯង Fourth? រកមើលអីក្នុងឡាន? ហើយនៅសម្លក់យើងទៀត កើតអីហ្អាស?
     Gemini និយាយហើយឆ្លៀតងាកទៅមើលក្រោយហាក់ព្យាយាមរកមើលអ្វីម្យ៉ាងតាមខ្ញុំដែរ។ ខ្ញុំមិនមាត់ ព្រោះមិនដឹងថាគួរសួរគេយ៉ាងម៉េច...បើសួរថាគេដឹកអ្នកណា ជាប្រុសឬជាស្រី ជាបងប្អូនសាច់ញាតិឬជាសង្សារ ច្បាស់ជាស្លាប់មិនខាន! គេប្រាកាដជាថាខ្ញុំហួសហេតុ ហើយគិតថាខ្ញុំប្រច័ណ្ឌគេទៀត តែបើមិនសួរខ្ញុំនេះវាមិនអស់ចិត្ត។ ណ្ហើយបំណាច់នឹងចង់ដឹងទៅហើយ គួរតែសួរវាឱ្យអស់ចិត្ត ទោះវាថាយើងគិតអ្វីក៏ដោយ ព្រោះជាការពិតយើងនេះវាលួចស្រឡាញ់គេពិតមែន!។
     - ឯងដឹកអ្នកណាមុននេះ? ធំក្លិនទឹកអប់ឡើងឆួលច្រមុះ។
     ចុងក្រោយខ្ញុំក៏ដាច់សួរ សួរហើយក៏ងាកមុខទៅក្រៅកញ្ចក់ឡាន ព្រោះតែមិនចង់ឱ្យគេចាប់បានថាខ្ញុំនេះវាលួចអន់ចិត្ត លួចប្រច័ណ្ឌ លួចហួងហែង ទាំងដែលពួកយើងគ្រាន់តែជាមិត្ត..។
     - អូហ៍គ្រាន់តែប៉ុណ្ណឹងសម្លក់យើងសឹងជ្រុះគ្រាន់ភ្នែកដែរ យី! មុននេះយើងជូន Yuma ឡើងយន្តហោះ។
     គ្រាន់តែឮឈ្មោះ Yuma បេះដូងកំសត់របស់ខ្ញុំក៏ចាប់ផ្ដដើមញោចឡើងម្ដងទៀតទាំងមានអារម្មណ៍ថាឈឺតិចៗរកថាមិនត្រូវ។ ហ៊ើយ! ជីវិតលួចស្រឡាញ់គេម្នាក់ឯងវាវេទនាអ៊ីចឹងមែន!។

លើសពីមិត្តOnde as histórias ganham vida. Descobre agora