ភាគ ១៣

802 47 19
                                    

     ត្រឡប់មកដល់ផ្ទះ...
     "បាត់ម៉ាក់ទៅណាហើយ?" Fourth រអ៊ូឡើងតិចៗកាលដែលមកដល់ផ្ទះបែរជាមិនឃើញម្ដាយរបស់ខ្លួន។
     "ម៉ាក់ទៅក្រៅទេដឹងខលសួរទៅមើល" Gemini អើតករកមើលជុំវិញនោះដូចគ្នា ហើយក៏លូកមាត់និយាយឡើងផ្ដល់ជាយោបល់។ Fourth ងក់ក្បាលហើយក៏លូកដៃទាញទូរស័ព្ទចេញពីក្នុងហោប៉ៅ។
     "អាឡូម៉ាក់ ម៉ាក់នៅឯណា" កាលដែលមានការចុចទទួលពីម្ដាយភ្លាម Fourth ក៏រហ័សសួរនាំឡើង។ នេះល្ងាចទៅហើយ ម្ដាយគេមិនជាមកលេងប៉ុន្មានឡើយ ដូច្នេះប្រុសកម្លោះខ្លាចក្រែងម្ដាយវង្វេង។
     (អូហ៍ម៉ាក់ភ្លេចប្រាប់ ម៉ាក់មកផ្ទះវិញហើយ ព្រោះត្រូវនាំប្អូនទៅសាលាថ្មី) អ្នកម្លោះហាក់ធូរទ្រូងឡើង ព្រោះដឹងថាម្ដាយទៅដល់ផ្ទះទាំងសុវត្ថិភាពហើយ។
     "បាទម៉ាក់ អ៊ីចឹងម៉ាក់សម្រាកចុះ ជម្រាបលាម៉ាក់"
     (សុខសប្បាយកូន) ថាហើយគាត់ចុចផ្ដាច់បាត់។
     "ម៉ាក់ថាម៉េចខ្លះ?" Gemini ដែលឈរស្ងាត់មកជាយូរនោះក៏សួរឡើង ធ្វើឱ្យ Fourth រហ័សបែរខ្នងមកមើលសង្សារដែលមុននេះភ័យមិនចាញ់គេប៉ុន្មានឡើយ។
     "ម៉ាក់ទៅដល់ផ្ទះវិញបាត់ហើយ" Gemini ងក់ក្បាលហើយក៏ញញឹមឡើងទាំងកំហូចធ្វើឱ្យ Fourth ច្រិមភ្នែកឡើងសម្លឹងមើលទៅកាន់សង្សារដែលមើលទៅមានបំណងមិនជាល្អឡើយ។
     "ញញឹមស្អីហាស?"
     "ម៉ាក់មិននៅសុំគេងដែរ" ឃើញអត់ថាមានបំណងមិនល្អគឺមិនល្អហើយ (⁠ ⁠ꈍ⁠ᴗ⁠ꈍ⁠)
     "អត់"
     "នេះចិត្តកំណាញ់ពីពេលណាហា Fotfot" Gemini ច្រិមភ្នែកហើយលើកចិញ្ចើមសួរទៅកាន់សង្សារ។ កាលមុនមានតែចាប់គេឱ្យដេកជាមួយ តែឥឡូវបែរជាលេងរឹកអីឯណាទេកូនម្ដាយ។
     "ទើបតែចិត្តកំណាញ់មុននេះទេ ព្រោះមើលមុខអ្នកខ្លះដូចមានល្បិច"
     "ហាស? បងនេះឬល្បិច?" Fourth មិនឆ្លើយហើយក៏ងក់ក្បាល។ ចំណែក Gem វិញក៏ធ្វើមុខឆ្ងល់ហើយមើលទៅកាន់អ្នកម្ខាងទៀត។
     Fourth សើចឡើងហើយក៏បង្ហួសទៅផ្ទះបាយដែលមានម្ហូបអាហាររៀបចំទុកជាស្រេចសម្រាប់គេទាំងពីរនាក់។ Gemini បោះជំហានដើរតាមពីក្រោយរហូតមកឃើញតុអាហារដែលពោរពេញទៅដោយម្ហូបជាច្រើនមុខដែលម៉ាក់ក្មេករបស់គេធ្វើឱ្យហុហុ។
     "ឃើញអត់សូម្បីតែម៉ាក់ក៏ចង់ឱ្យបងគេងនៅទីនេះដែរ" Gem ញាក់ចិញ្ចើមឡើងដាក់អ្នកម្ខាងទៀតក្នុងន័យជាអ្នកឈ្នះ។
     "អ៊ីចឹងញុាំបាយហើយលៀងចានផង បានឱ្យគេង"
     "គ្មានបញ្ហាទេ" ថាចប់ពួកគេក៏អង្គុយចុះញុាំបាយជាមួយគ្នា។
     "Gem ឯងដាក់ស្នេហ៍យើងឬអត់? ម៉េចបានយើងងប់ងុលនឹងឯងម្ល៉េះ?"
     "នៅនិយាយពាក្យ ឯង យើង ទៀតឬ?" Gem មិនតបនឹងសំណួរ តែបែរជាសួរបកទៅកាន់ម្ចាស់សំណួរវិញ។
     "មិនសូវទម្លាប់មាត់" ಡ⁠ ͜⁠ ⁠ʖ⁠ ⁠ಡ
     Gem មិនមាត់ហើយទាញកៅអីរបស់ Fourth មកជិតខ្លួន។ គេញញឹមទាំងកំហូចដាក់អ្នកដែលធ្វើឡេឡង់ភ្ញាក់ផ្អើលនឹងទង្វើរបស់គេមុននេះ។
     "អូនចង់ដឹងអ្ហេះ? មកនេះមកអ៊ីចឹង" ថាហើយគេក៏លូកទៅចាប់ចង្កេះ Fourth ឱ្យងើបមករកខ្លួន។ គេចាប់ទាញ Fourth ឱ្យអង្គុយនៅលើភ្លៅរបស់គេ។
      Fourth ហាក់ភ្ញាក់ផ្អើលជាខ្លាំងចំពោះទង្វើរបស់សង្សារខ្លួន។ មិនមាត់ៗតែដៃដល់ណាស់!
     "ធ្វើអីហ្នឹង?" Fourth ច្រិមភ្នែកសួរឡើង តែបែរជាមិនទទួលបានចម្លើយ។
     Gem ឱនមុខចុះទម្លាក់បបូរមាត់របស់ខ្លួនទៅលើបបូរមាត់ច្រមិចៗរបស់ Fourth។ រីឯអ្នកដែលត្រូវគេលួចឆ្មក់ស្នាមថើបក៏សសៀរដៃលូកទៅតោងកគេទាំងភ្លើតភ្លើនចំពោះស្នាមថើបមួយនោះ។ Gem បានចិត្តខ្លាំងឡើងការណ៍ដែលអ្នកម្ខាងទៀតមិនបដិសេធ បែរជាត្រឡប់មកវិញដោយការតបស្នងយ៉ាងពេញចិត្ត។
      "ញុាំបាយទៅ" Fourth និយាយឡើងតិចៗកាលដែលបានដកមាត់ចេញពីគ្នា។
     "អត់ទេឆ្អែតហើយ"
     "ឆ្អែតស្អីមុននេះញុាំបានតែបន្តចហ្នឹង?"
     "ចង់ញុាំអូនច្រើនជាង" Gem និយាយឡើងព្រោះការថើបគ្នាមុននេះបានបញ្ឆេះភ្លើងក្នុងខ្លួនគេខ្លាំងជាងពេលណាៗទាំងអស់។ គេចង់បានលើសពីការថើប...
     "ទៅបន្តនៅបន្ទប់បានទេ?" Fourth ឮហើយក៏លេបទឹកមាត់មួយក្អឹក។ គេសម្លឹងមើលទៅអ្នកម្ខាងទៀតដែលមានខ្សែភ្នែកអង្វរក ទាំងមិនមាត់។ Fourth ទទួលស្គាល់ថាគេមិនអាចបដិសេធបានឡើយថាគេពិតជាចូលចិត្រការថ្នាក់ថ្នមពីសង្សារកំពូលដួងចិត្តម្នាក់នេះឡើយ។
     Fourth ងក់ក្បាលហើយឱនមុខចុះទាំងអៀនព្រាន មិនហ៊ានសម្លឹងមើលមុខសង្សារចំឡើយ។ ចំណែកឯអ្នកស្ដាប់ក៏រំភើបចិត្តជាខ្លាំង គេញញឹមឡើងចេញធ្មេញទាំងក្រាស់។ ឮដូចនេះហើយ Gem ក៏ងើបឈរទាំងបីត្រកង Fourth នៅក្នុងដៃហើយក៏ដើរចូលទៅក្នុងបន្ទប់ដើម្បីធ្វើអ្វីដែលគេមានបំណងប៉ង...។
     Gem ដាក់ Fourth ថ្នមៗទៅនឹងពូកដែលទន់ៗនោះ ហើយក៏ឱនមុខចុះទម្លាក់ស្នាមថើមសារជាថ្មី។ ហើយវាកាន់តែថ្មីព្រោះវាជាស្នាមថើបដែលរោលរាល និងគួរឱ្យឈ្លក់វង្វេងជាទីបំផុត ដែល Fourth មិនធ្លាប់ទទួលបាន។ អ្នកនៅខាងក្រោមលូងដៃតោងកគេ ហើយក៏ព្យាយាមថើបតបទៅគេវិញទាំងដែលក្នុងខ្លួនកាន់តែក្ដៅឡើងៗ។
     ពួកគេដកមាត់ចេញពីគ្នាបន្តិច ហើយកែវភ្នែកក៏ត្របាញ់ចូលគ្នា រួចសឹមឱនចុះបន្តការថើបនោះទាំងអារម្មណ៍ពុះកញ្ច្រោល។
Gem មិនទុកយូរក៏ទម្លាក់ដៃដោះសម្លៀកបំពាក់របស់ខ្លួន និងអ្នកដែលកំពុងតែនៅក្រោមខ្លួន។ Fourth ទោរទន់ទៅតាមស្នាមថើបយ៉ាងមានក្ដីសុខ។ កំដៅខ្លួនដែលគេទទួលបានពីគ្នា កាន់តែធ្វើឱ្យអារម្មណ៍អ្នកទាំងពីជ្រួលជ្រើមថែមមួយកម្រិតទៀត។

     ពេលដែលគ្រប់យ៉ាងបានចប់ Gem ក៏ឱនមុខចុះថើបអ្នកដែលកំពុងនៅក្នុងមួយខ្សឺតយ៉ាងធំ។
     "សុំទោស បងស្រលាញ់អូន" អ្នកដែលស្ដប់ក៏ញញឹមឡើងទាំងសមបំណង។ ព្រោះ Gem បានព្យាយាមធ្វើឱ្យគេមានក្ដីសុខ ហើយព្យាយាមបបោសអង្អែលអស់ពីចិត្ត។ គេមិនបានឈឺខ្លាំងអ្វីនោះទេ ប៉ុន្តែគេទទួលបានក្ដីសុខពេញដិយបរិបូរណ៍។
     "អឹម..អូនក៏ស្រលាញ់បង" Fourth តបហើយក៏រុលខ្លួនចូលក្នុងដៃរបស់ Gemini ដើម្បីទទួលយកភាពកក់ក្ដៅពីខ្លួនសង្សារ។ ហើយក៏សង្ងំគេងបាត់ទៅ មុននេះប្រើកម្លាំងមិនតិចទេ...។ Gem ញញឹមពេញចិត្តហើយក៏រឹតរង្វង់ដៃឱបអ្នកម្ខាងទៀតពេញដោយក្ដីសុខ រួចក៏បិទភ្នែកគេង។

     ព្រឹកថ្ងៃថ្មី...
     Fourth ភ្ញាក់ដឹងខ្លួនឡើងក្នុងរង្វង់ដៃរបស់ Gem ដែលគេគេងលក់ក្នុងរង្វង់ដៃនេះតាំងពីយប់មកម្ល៉េះ ។ គេយកដៃញីភ្នែកព្រោះតែពន្លឺព្រះអាទិត្យចាំងមក កម្លោះសង្សារងើយមុខមើលសង្សាររបស់ខ្លួនហើយក៏ញញឹមឡើងបន្តិច។
     "ងើបហើយឬ?" Gem សួរហើយឱនមុខចុះថើបថ្ពាល់សង្សារដែលខ្លួនស្រលាញ់ស្មើជីវិត។
     "នៅទេដឹង" Gem នឹកខ្នក់ខ្នាញ់នឹងពាក្យសម្ដីឌឺដងរបស់ Fourth ក៏ឱនមកថើបគេសារជាថ្មី។
     "បានហើយ អូនទៅងូតទឹកទៅរៀន"
     "រៀនស្អីរបស់អូន ម៉ោង9ជាងទៅហើយ"
      "ហាស! ហេតុអីមិនដាស់អូន" Fourth ស្រែកចាចហើយក៏ងើបអង្គុយ សម្លឹងមើលទៅប្រុសកម្លោះដែលគិតតែពីញញឹមទាំងឆេះឆួល។
     "ឃើញអូនដេកលក់ស្រួលពេកទើបមិនហ៊ានរំខាន"
     "អៃ Gem! ...បានហើយមិនចង់ឈ្លោះ ទៅងូតទឹកវិញ" Fourth និយាយរួចក៏ទម្លាក់ជើងចុះពីគ្រែ ក្នុងបំណងទាញខោយកមកស្លៀក។
     តែគ្រប់យ៉ាងក៏ត្រូវបញ្ឈប់ព្រោះ Gemini គេរហ័សជាង។ គេទាញខ្លួនដែលននលគោកដូចគ្នានេះមកបីក្នុងដៃ។
     "ធ្វើអី Gem"
     "ទៅងូតទឹក"
     "អូនងូតម្នាក់ឯង"
     "ងូតម្ដងពីរនាក់ទើបចំណេញពេល"
     "អូនថាមិនចំណេញទេលេងភ្លាម" Fourth ស្រែកឱ្យគេឈប់ តែមានដែរទេដែល Gem ស្ដាប់? គឺអត់ទេ។ (⁠◔⁠‿⁠◔⁠)
     ដើរមកដល់បន្ទប់ទឹក Gem ក៏នាំខ្លួនដែលកំពុងបីត្រសងសង្សារក្នុងដៃចូលទៅក្នុងដើម្បីងូតទឹកបាត់ទៅ។

     ...........

     ក្នុងវគ្គនេះអាចនឹងមានកន្លែងមិនសមរម្យដូច្នេះហើយខ្ញុំ(យីនឌី) សូមធ្វើការអាធ្យាស្រ័យផង។ ដោយសារតែតួរអង្គរបស់យើងនៅក្មេង ដូច្នេះហើយខ្ញុំក៏មិនជាហ៊ានសរសេរវាឱ្យជ្រាលជ្រៅជាងនេះបាននោះទេ។ ជាចុងក្រោយក៏សូមអរគុណមិត្តអ្នកអានទាំងអស់គ្នាដែលបានអានរឿងមួយនេះ ហើយក៏សូមអភ័យទោសដែលមិនសូវបានផុសរឿងឱ្យញឹកញាប់។
     សូមឱ្យសំណាងល្អណា (⁠✿⁠^⁠‿⁠^⁠)
    

You've reached the end of published parts.

⏰ Last updated: Jul 20, 2023 ⏰

Add this story to your Library to get notified about new parts!

លើសពីមិត្តWhere stories live. Discover now