ភាគទី ៣

431 38 10
                                    

"ចង់ទៅណាទៀតអត់?" Gem សួរឡើងបន្ទាប់ពីពួកយើងមើលកុនចប់។ ខ្ញុំក្រវីក្បាលជំនួសឱ្យការឆ្លើយតប។ ហើយពួកយើងក៏ដើរមកចំណតឡានវិញ។ ពួកយើងក៏បាននិយាយគ្នាអំពីសាច់រឿងដែលពួកយើងមើលមុននេះទាំងសប្បាយរីករាយ។ ត្រូវហើយខ្ញុំតែងតែមានស្នាមញញឹមជាប់ជានិច្ចឱ្យតែពេលនៅក្បែរគេ។

"Gemini!ខានជួបគ្នាយូរហើយ" សម្លេងរបស់មនុស្សវ័យស្របាលៗគ្នាជាមួយពួកយើងបន្លឺឡើងនៅម្ខាង។ ខ្ញុំ និងGem ក៏ងាកទៅដំណាលគ្នា។ វ៉ាវ! ស្រីស្អាតដែលមានសម្បុរសម៉ត់ខៃ ទម្រង់មុខពងក្រពើ ចិញ្ចើមកោងក្រាស់ ភ្នែកធំមូលក្រឡង់ ច្រមុះតូចហើយស្រួច បបូរមាត់ពណ៌ផ្កាឈូកសាកសមឥតទាស់ជាមួយទម្រង់មុខ សក់វែងខ្មៅក្រាស់ទម្លាក់ត្រឹមចង្កេះ កម្ពស់សមល្មម ស្លៀកពាក់សាមញ្ញតែស្អាត និងថ្លៃថ្នូរ។ នាងញញឹមស្ញាញមកកាន់ Gem ហើយក៏រត់មកយ៉ាងលឿនឱប Gem មើលទៅពួកគេស្និតស្នាលនឹងគ្នាខ្លាំងណាស់។ ប៉ុន្តែតាំងពីខ្ញុំស្គាល់គេមក ខ្ញុំមិធ្លាប់ដឹងសោះថាគេស្គាល់គ្នាជាមួយស្រីស្អាតម្នាក់នេះ។

"អា! ឱបយើងកណ្ដាលវាលបែបនេះមិនខ្លាចគេយល់ច្រលំទេអ្ហី?" Gem និយាយទាំងញញឹមហើយក៏ទាញខ្លួននាងចេញបន្តិច។

"អូហ៍ភ្លេចនេះ Fourth មិត្តភក្តិយើង។ ហើយនេះ Yuma មិត្តភក្តិយើងតាំងពីកុមារភាពម្ល៉េះ" Gem ណែនាំឱ្យពួកយើងស្គាល់គ្នា។ Yuma ងាកមកកាន់ខ្ញុំហើយក៏ញញឹម រីឯខ្ញុំក៏ញញឹមតបក្នុងន័យគួរសមទៅវិញ។

"ទៅញុាំអីជាមួយយើងអត់? នឹកឯងណាស់ហើយក៏មានរឿងចង់និយាយជាមួយឯងដូចគ្នា" Yuma លើកសំណើរឡើង។ Gem មិនឆ្លើយបែរជាងាកមកមើលខ្ញុំ។ ខ្ញុំហាក់ពាល់ដឹងថាគេកំពុងតែស្ទាក់ស្ទើរព្រោះតែវត្តមានរបស់ខ្ញុំ។

"មិនអីទេបើឯងរវល់យើងទៅវិញដោយខ្លួនឯងក៏បាន" ខ្ញុំនិយាយឡើងព្រោះមិនចង់ឱ្យគេពិបាក។ ណាមួយខ្ញុំមិនចង់ធ្វើជាឆ្អឹងទទឹងក អង្គុយមើលគេគៀកកើយនឹងអ្នកផ្សេងឡើយ។ ត្រឹមប៉ុណ្ណេះបេះដូងខ្ញុំក៏រំញោចដោយការឈឺចាប់ខ្ទោកៗបាត់ទៅហើយ។

"ប៉ុន្តែ..."

"មិនអីទេ យើងមិនមែនក្មេងដែលមិនស្គាល់ផ្លូវទៅផ្ទះឯណា" Gem និយាយបានតែពីរម៉ាត់ខ្ញុំក៏និយាយកាត់។

លើសពីមិត្តWhere stories live. Discover now