ភាគ ១០

384 35 4
                                    

     កាត់មកដល់ Fourth វិញ។ ថ្ងៃនេះកម្លោះរាងស្ដើងរបស់យើងភ្ញាក់ពីព្រលឹមជាងរាល់ដង។ Fourth សម្លឹងពិដានទាំងកំពុងពិចារណាថាគួរតែងើបឬក៏បន្តសង្ងំគេង ព្រោះថ្មើនេះមេឃមិនទាន់ភ្លឺស្រួលបួលនៅឡើយទេ បើងើបទៅក៏មិនដឹងធ្វើអីដូចគ្នា។ ប៉ុន្តែសង្ងំដេក ក៏ដេកមិនលក់! គេផ្អៀងទៅស្តាំ ហើយក៏ផ្អៀងមកឆ្វេងវិញ។
     ចុងក្រោយ Fourth ក៏បើកភ្លើងឡើងហើយងើបខ្លួនចេញពីគ្រែគេងដ៏កក់ក្ដៅចូលបន្ទប់ទឹកដើម្បីលុបលាងសម្អាតមុខឱ្យស្វាងបន្តិច។ រួចរាល់ហើយគេក៏ដើរសម្ដៅមកកាន់តុរៀនរបស់ខ្លួនដែលនៅម្ខាងក្បែរៗគ្រែគេង។ អង្គុយចុះមិនបានប៉ុន្មាន Fourth ក៏រេភ្នែកទៅប្រទះនឹងសៀវភៅមួយក្បាលដែលមានសភាពចាស់ជាងសៀវភៅផ្សេងៗ បើតាមមើលទៅវាត្រូវបានទុកចោលកាន់ឆ្នាំហើយ។
     មិនបង្អង់យូរគេក៏ទាញសៀវភៅនោះមកបើកមើល គេញញឹមឡើងហើយយកដៃឈ្លីក្បាលខ្លួនឯងទាំងហួសចិត្ត។ ព្រោះក្នុងនោះសុទ្ធតែរូប Gemini និងមានសរសេរអារម្មណ៍របស់ខ្លួនដែលមានចំពោះសង្សារឱ្យពេញតែសៀវភៅ។
     "យី! បើគេឃើញខ្មាសគេស្លាប់ហើយ" Fourth និយាយតិចៗហួសចិត្តជាមួយខ្លួនឯង មិនគួរណាដល់ថ្នាក់សោះ ಡ⁠ ͜⁠ ⁠ʖ⁠ ⁠ಡ
     "ហ៊ើយ គួរធ្វើអីល្អអ៊ីចេះ?" ជាថ្មីម្ដងទៀតដែលគេនិយាយជាមួយខ្លួនឯង គេងាកមើលជុំវិញបន្ទប់ដើម្បីរកមើលអ្វីមកលេងជាការកំសាន្តអារម្មណ៍ ប៉ុន្តែបន្ទប់ដ៏មានរបៀបមួយនេះបែរជាគ្មានអ្វីសម្រាប់ឱ្យគេលេងទាល់តែសោះ។
      មិនយូរប៉ុន្មាន Fourth ក៏ទាញទូរស័ព្ទមកជំនួសវិញ ព្រោះពេលនេះមានតែទូរស័ព្ទទេទើបអាចកំដរគេបាន។
     "ហ្អាស! Gem ផ្ញើសារមកតាំងពីពេលណា?" ក្រោយឃើញសាររបស់សង្សារខ្លួនលោតនៅលើទូរស័ព្ទ Fourth ក៏ឧទានឡើងតិចៗម្ដងទៀត។ ប្រហែលយប់មិណគេងលឿនពេកទេដឹង ◉⁠‿⁠◉ Fourth រហ័សចុចចូលមើលសារដែល Gem ផ្ញើមកយ៉ាងលឿន។ ខ្លឹមសារនៅក្នុងនោះ :
      (Fourth ម៉ាក់បងបានដឹងរឿងរបស់ពួកយើងហើយ...ដំបូងបងភ័យណាស់ ហើយក៏ខ្លាចដូចគ្នា បេះដូងបងលោតស្ទើរតែចេញមកក្រៅទៅហើយ ប៉ុន្តែម៉ាក់មិនបានថាអ្វីឱ្យពួកយើងឡើយ)
     (ម៉ាក់ថាគាត់ជាម៉ាក់សម័យថ្មី គាត់មិនប្រកាន់ឡើយសំខាន់ឱ្យតែបងនិងអូនមានក្ដីសុខ>< ហើយចុងក្រោយម៉ាក់ប្រាប់ឱ្យបងប្រញាប់ហៅកូនប្រសាររបស់គាត់ទៅញុាំបាយជាមួយផង)
     ស្នាមញញឹមដែលរំលេចឡើងព្រោះតែក្ដីសុខក៏លេចឡើងនៅលើផ្ទៃមុខរបស់ Fourth។ ធ្មេញទាំងក្រាស់ៗបញ្ចេញឡើង បញ្ជាក់បានថាគេពិតជាមានក្ដីសុខខ្លាំងណាស់។ ឯផ្ទៃមុខពេលនេះគេប្រែទៅជាក្រហុំព្រឿងៗដូចតែរាល់ដងអ៊ីចឹង (⁠◍⁠•⁠ᴗ⁠•⁠◍⁠) នេះបើ Gem នៅច្បាស់ជាហក់ទៅថើបឱ្យណាណីតែម្ដងហើយមើលទៅហុហុ។
     "មនុស្សស្អីសម្ដីផ្អែមម្ល៉េះ?" Fourth និយាយបណ្ដើរសម្លឹងមើលទូរស័ព្ទបណ្ដើរហាក់កំពុងឆ្លើយឆ្លងជាមួយគេអ៊ីចឹង ទាំងដែលតាមពិតគឺនិយាយម្នាក់ឯងសោះហាហា។
     រវល់តែអង្គុយអៀនម្នាក់ឯង ពេលនេះមេឃក៏ចាប់ផ្ដើមបញ្ចេញពន្លឺបន្តិចម្ដងៗ។ Fourth ងាកទៅតាមបង្អួច ឃើញដូច្នេះហើយគេក៏រហ័សនាំខ្លួនចូលបន្ទប់ទឹកសារជាថ្មី។

លើសពីមិត្តWhere stories live. Discover now