"កាយវិការស្និតស្នាលហួសពីមិត្ត គេឃើញហើយគិតក្នុងចិត្តពួកយើងស្និតដូចសង្សារ ដើរទៅមកកាន់ដៃគ្នា មិនខ្វល់ពីអ្នកណា ដឹងត្រឹមថាយើងសប្បាយពេលក្បែរគ្នា..." នេះជាប៉ារ៉ូលនៅក្នុងបទចម្រៀងសំណព្វចិត្តរបស់ខ្ញុំ។ វាប្រៀបដូចជាសាច់រឿងពិតរបស់ខ្ញុំអ៊ីចឹង! ព្រោះខ្ញុំកំពុងតែភ្លើតភ្លើនដើរចូលតំបន់ Friend zone។ ខ្ញុំធ្លាប់ឆ្ងល់ថាមិត្តភក្តិអាចស្រឡាញ់គ្នាបានតាមរបៀបណា រហូតដល់ខ្ញុំលង់ស្រឡាញ់គេទើបខ្ញុំដឹងច្បាស់ពីអារម្មណ៍មួយនោះ។ វាឈឺ! តែក៏ស៊ូនៅគ្រាំគ្រា! នេះបានគេហៅសាច់កម្ម។ មនុស្សគេស្រឡាញ់អត់ស្រឡាញ់គេវិញទេ មកស្រឡាញ់អាមួយនេះដែលវាមិនសូម្បីតែគិតអីមកលើយើង។
ផាច់!
នរណាវាយក្បាលយើង!? ខ្ញុំរហ័សងាករកមើលមនុស្សដែលវាយក្បាលខ្ញុំអម្បាញ់មិញ។ គឺគេសោះ! អាប្រុសស្អាត! វាយឯងហើយនៅឈរញញិមដាក់ស្នេហ៍ទៀត។"ហើយវាថីឯងបានមកវាយក្បាលយើងហ្អាសGem!" ខ្ញុំដោះកាសចេញពីត្រចៀក ហើយសួរទាំងខឹងព្រោះវាឈឺហ្នឹងណា អាមនុស្សកំពុងតែអណ្ដែតអណ្ដូងផងមកកាត់ចង្វាក់គ្នាទៅកើត។
"អើក៏ឃើញឯងភ្លឹកៗហៅមិនឮ ហើយស្ដាប់បទស្អីបានជាភ្លឹកដលឮថ្នាក់ហ្នឹង?" គេថាហើយក៏អើតក្បាលមកមើលទូរស័ព្ទរបស់ខ្ញុំ។ តែសំណាងហើយដែលវាលោតចូលបទផ្សេង កុំអីវាគិតដល់ណាដល់ណីទៅហើយ។
"បានហើយទៅសុីអីវិញ យើងអង្គុយចាំឯងសឹងកន្លះថ្ងៃទៅហើយ" ខ្ញុំរហ័សងើបឈរហើយរៀបចំអីវ៉ាន់ដាក់ក្នុងកាតាបមុននឹងដើរសម្ដៅទៅកង់ទីន។
"អេ! ដើរលឿនម្លេះចាំយើងផង" គេស្រែកហើយក៏រត់មកគៀកករបស់ខ្ញុំយ៉ាងរំភើយ។ អើរំភើយក៏រំភើយទៅ យ៉ាងណាក៏យើងចំណេញដែរ បាននៅជិតមនុស្សដែលយើងលួចស្រឡាញ់ ហើយបានស្និតស្នាលទៀត! ជីវិតមួយនេះស្រស់បំព្រងពេកហើយហាហាហា។
ពួកយើងក៏បានមកដល់កង់ទីន។
"ដើរទៅអង្គុយទៅ យើងទៅកុម្មង់ឱ្យ" ខ្ញុំងក់ក្បាលហើយក៏ដើរទៅអង្គុយតុដែលយើងតែងតែអង្គុយនោះ។ មួយសន្ទុះក្រោយទើប Gem គេកាន់ចានបាយមកពីរចានព្រមជាមួយស្នាមញញិម។ គិតទៅគេប្រុងដាក់ស្នេហ៍ខ្ញុំច្បាស់ណាស់។
"នេះបាទបាយរបស់អូន" គេនិយាយហើយដាក់ចាននៅចំពោះមុខខ្ញុំ។ មើលវាហៅខ្ញុំចុះគួរឱ្យស្អប់! តែខ្ញុំចូលចិត្តហុហុ។
" Fourth និយាយអ៊ីចឹងស្អែកទំនេរឬអត់?" Gem សួរឡើងទាំងប្រុងដាក់បាយចូលមាត់។
"ទំនេរតើ មានការអី?" ខ្ញុំឆ្លើយទាំងឆ្ងល់ វារៀនថ្នាក់ជាមួយខ្ញុំសោះបែរជាមកសួរបែបនេះទៅកើត។
"ឮថាចង់ទៅមើលកុនហ្អី? យើងជូនទៅ" ហ្អាស? ខ្ញុំថាពីកាលណា? ន៎ែគេយល់សប្តិឬ?
"បើថាចង់បបួលយើង Date ក៏និយាយត្រង់ៗមក" ខ្ញុំថាហើយក៏ញាក់ចិញ្ចើមដាក់គេទាំងញញិមយ៉ាងស្រស់ដាក់គេក្នុងបំណងដាក់ស្នេហ៍គេវិញម្ដង។
"ហើយទៅឬអត់?"
"ទៅ! តែកុំភ្លេចចេញលុយឱ្យផង" គេងក់ក្បាលបញ្ជាក់ថាយក់ព្រម។ ជីវិតខ្ញុំគឺឡូយឆាយបន្តិចហើយ ព្រោះមានវាជួយចិញ្ចឹមហាហា។
YOU ARE READING
លើសពីមិត្ត
Romance"លើសពីមិត្ត" ជាប្រលោមលោកដែលនិទានអំពីទំនាក់ទំនងមួយរបស់មនុស្សពីរនាក់ ដែលស្ថិតនៅក្នុងបន្ទាត់ខ្សែខណ្ឌមួយ។ វាជាអ្វី? ជាស្នេហាឬជាមិត្ត?