ភាគ ១១

377 40 6
                                    


     អស់រយៈពឹលជាយូរដែលពួកគេបានទាក់ទងគ្នា។ ដោយមានការដឹង់ពីម៉ាក់របស់ Gemini ប៉ុន្តែ fourth នៅមិនទាន់ក្លាហានហ៊ានប្រាប់ម៉ាក់របស់ខ្លួននៅឡើយទេ។ Fourth ពិបាកចិត្តខ្លាំងណាស់ តែមិនហ៊ាននិយាយប្រាប់សង្សារឡើយ ព្រោះតែខ្លាចថា Gem អាចនឹងពិបាកជាមួយខ្លួន។
     ថ្ងៃនេះម៉ាក់របស់គេមកលេង ដូច្នេះហើយទើបបានជាគេចង់និយាយរឿងនេះជាមួយម្ដាយឱ្យបានដឹង។
     Fourth ដកដង្ហើមធំម្ដងហើយម្ដងទៀតនៅក្នុងបន្ទប់តែម្នាក់ឯង។ នេះម៉ោង10យប់ទៅហើយ តែមិនថាគេសង្ងំគេងយ៉ាងម៉េចក៏គេងមិនលក់។ គេរសាប់រសល់ក្នុងខ្លួន អន្ទះអន្ទែង ចិត្តមួយចង់តែទៅសារភាពប្រាប់ម្ដាយតាមត្រង់ ឯចិត្តមួយក៏នៅតែស្ទាក់ស្ទើរ។ គេជាកូនច្បងក្នុងគ្រួសារ! គ្រប់យ៉ាងដែលគេធ្វើគឺត្រូវតែជាគំរូ នៅក្នុងគ្រួសារ ជាពិសេសគឺជាគំរូដ៏ល្អសម្រាប់ប្អូនៗ។ អ្វីដែលធ្វើឡើងគឺសុទ្ធតែឆ្លងកាត់ការគិតពិចារណា មិនថាធ្វើអ្វីឡើយ Fourth តែងតែគិតគូរវែងឆ្ងាយ...។ ណាមួយពេលនេះសង្គមមិនទាន់បានចិត្តទូលំទូលាយប៉ុន្មានឡើយ។ ទោះក្មេងៗវ័យជំទង់បើកចិត្តទទួលយកក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកដែលមានវ័យចំណាស់គឺមិនទាន់បើកចិត្តនោះទេ។
     "ហ៊ើយយយយ! ហេតុអីក៏ស្មុគស្មាញម្ល៉េះ" Fourth រអ៊ូរទាំម្នាក់ឯង ហើយក៏យកឈ្លីសក់របស់ខ្លួនធ្វើឱ្យសក់ឡើងសំពីងសំពោង។
     ក្រាក....
     សម្លេងទ្វារបស់ Fourth បន្លឺឡើងធ្វើឱ្យកម្លោះសង្ហារដែលជាម្ចាស់បន្ទប់ភ្ញាក់បះដៃបះជើង ទាំងសភាពបន្ទប់ងងឹតសូន្យឈឹង។ Fourth លូកដៃរាវរកអំពូលនៅលើតុក្បែរក្បាលដំណេក។
     ប៉ឹប ! ភ្លើងបើកឡើង ធ្វើឱ្យអ្នកដែលបើកទ្វាមុននេះបង្ហាញខ្លួនឡើងយ៉ាងច្បាស់នៅចំពោះមុខរបស់ Fourth។
     "ម៉ាក់មិនទាន់សម្រាន្តទេឬ?" អ្នកជាកូនរហ័សសួរឡើង ឯអ្នកជាម្ដាយក៏បោះជំហានមករកកូនទាំងមិនទាន់ឆ្លើយនឹងសំណួររបស់កូន។
     "ចុះកូន? គេងមិនលក់ឬ?" ឮសំណួររបស់ម៉ាក់ហើយ Fourth ក៏ងើបងងុយហើយងក់ក្បាលដាក់ម្ដាយ។ ម៉ាក់របស់គេក៏ដើរមកអង្គុយក្បែរកូន មុននឹងសួរ :
     "មានរឿងអីឬ? មានអីក៏ប្រាប់ម៉ាក់បានណា... ម៉ាក់នៅចាំស្ដាប់" ឮសម្ដីបែបនេះរបស់ម្ដាយ ធ្វើឱ្យអ្នកដែលអង្គុយស្ដាប់មុននេះហក់ទៅឱបម្ដាយ ហើយក៏រកកល់ចង់យំ។ ទ្រូងដែលមានរឿងលាក់បាំង ក៏រំញោចឡើង។ ទោះជាម្ដាយបើកឱកាសឱ្យនិយាយការពិតចេញមកមែនក៏ដោយ ក៏អ្នកកម្លោះនៅតែស្ទាក់ស្ទើរនឹងនិយាយវាចេញមក។
     "ម៉ាក់...កូនសូមទោស" ទឹកភ្នែកកូនប្រុសក៏ហូរចុះមក ជាមួយនឹងពាក្យសូមទោស។ អ្នកជាម្ដាយយកដៃអង្អែលក្បាលកូនទាំងក្ដីស្រលាញ់ ទោះជាមិនទាន់ដឹងរឿងច្បាស់ក៏ដោយ។ ប៉ុន្តែដោយសារតែគាត់ជាអ្នកចិញ្ចឹមបីបាច់កូនមកដោយផ្ទាល់ ទើបគាត់អាចពាល់ដេងអារម្មណ៍របស់កូន។
     "កូនកិនបានខុសផងហេតុអីក៏សូមទោសម៉ាក់?"
     "ម៉ាក់..កូន..កូនមិនដឹងថាគួរនិយាយបែបណានោះទេ កូនពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់!" ជាថ្មីម្ដងទៀតទឹកភ្នែករបស់ Fourth ក៏រលីងរលោង ម្ដាយរបស់គេយកដៃវាសទឹកភ្នែកកូនចេញថ្នមៗ។
     "មើលក៍ និយាយឱ្យអស់មកកូន កូនទៅធ្វើអីមកទលបដល់ថ្នាក់បែបនេះ"
     "ម៉ាក់...កូនចូលចិត្តមនុស្សប្រុស! កូន..កូនមិនដឹងថាពីពេលណានោះទេ តែពេលនេះកូនពិតជាមិនអាចកុហកនឹងអារម្មណ៍របស់ខ្លួនឯងបានឡើយ។ ម៉ាក់កូនសូមទោស..សូមទោសពិតមែន" សម្លឹងរៀបរាប់ទាំងអណ្តឺតអណ្តកធ្វើឱ្យចិត្តអ្នកជាម្ដាយសែនចំបែង ព្រោះនឹកអាណិតដល់កូនដែលខំព្យាយាមលាក់បាំងនឹងខ្លួន។
      "Fourth ! ស្ដាប់ម៉ាក់ណាកូន កូនមិនបានខុសទេ កូនមិនខុសសូម្បីតែបន្តិច កូនអាចធ្វើជាខ្លួនឯងបានវាជារឿងដែលល្អទៅវិញទេ ឱ្យតែឃើញកូនមានក្ដីសុខ ម៉ាក់ក៏មានក្ដីសុខ ម៉ាក់គ្រាន់តែចង់ឃើញកូនមានស្នាមញញឹមបែបនេះរហូតទៅតែប៉ុណ្ណោះ" កូនលូកដៃអង្អែលក្បាលម្ដងទៀត ព្រមជាមួយពាក្យលួងលោមជាច្រើនដែលធ្វើឱ្យកូនប្រុសរបស់ខ្លួនមានអារម្មណ៍កក់ក្ដៅ និងពោរពេញទៅដោយក្ដីស្រលាញ់។
      ហេតុអី្វត្រូវបង្ខំឱ្យកូនកែប្រែខ្លួនដើម្បីតែសង្គមខាងក្រៅ? ហេតុអ្វីមិនអាចបណ្ដោយឱ្យកូនមានក្ដីសុខ?
     "ក្មេងឆ្លាត តាំងពីដើមមក Fourth ជាក្មេងល្អណាស់ ជាក្មេងដែលស្ដាប់បង្គាប់ កូនខំធ្វើខ្លួនជាក្មេងល្អមករហូតហើយ ពេលនេះកូនពេញវ័យជាមនុស្សធំ ជាមនុស្សដែលអាចជ្រើសរើសនូវអ្វីដែលខ្លួនចង់បាន ចង់ធ្វើដោយខ្លួនឯងបានហើយ ម៉ាក់មិនមានការព្រួយបារម្ភបន្តិចចំពោះ Fourth ព្រោះម៉ាក់ដឹងថា Fourth ពូកែបំផុតណា" Fourth ស្ដាប់ម្ដាយនិយាយទាំងទឹកភ្នែក ពេលនេះអារម្មណ៍កក់ក្ដៅដែលទទួលបានពីម្ដាយគឺធំធេងណាស់។ Fourth ឱបម្ដាយទាំងមិនមាត់ ទឹកភ្នែកក៏នៅតែហូរ ប៉ុន្តែហូរដោយសារតែក្ដីរំភើប។
      បន្ទាប់ពីលួងលោមកូនរួច អ្នកជាម្ដាយក៏ទៅបន្ទប់របស់ខ្លួនវិញ។ ទុកឱ្យកូនប្រុសនៅក្នុងបន្ទប់ម្នាក់ឯង។ គេតាមមើលម្ដាយដើរចេញទៅ ហើយក៏ញញឹមឡើង។ គេមិននឹកស្មាននោះទេថាម្ដាយរបស់គេនឹងទទួលស្គាល់អ្វីដែលជាគេ ប៉ុន្តែមើលចុះគាត់បែរជាមិននិយាយអ្វី ក្រៅតែពីពាក្យលួងលោម។
      Fourth បិទភ្លើងហើយសង្ងំគេងទាំងស្នាមញញឹមនៅជាប់មាត់។ ក្ដីសុខបំផុតគឺជាពេលនេះហើយ... ពេលនេះគេនឹងមិនខ្លាចអ្វីទៀតនោះទេ ព្រោះម៉ាក់របស់ពួកគេបានដឹងឮអស់ហើយ។
      នៅតែថ្ងៃចូលរោងទេ (⁠≧⁠▽⁠≦⁠)

លើសពីមិត្តWhere stories live. Discover now