🌧️ក្រោមដំណក់ទឹកភ្លៀង⛈️

1.2K 56 1
                                    

សម្លេងតក់ៗដែលធ្លាក់មិនដាច់ពីគ្នាវាជាសម្លេងមួយនៃដំណក់ទឹកភ្លៀងដែលកំពុងតែធ្លាក់ចុះមកម្តងបន្តិចៗមកលើដីស្រោចស្រពពាសពេញផ្លូវថ្នល់ ធ្វើអោយមនុស្សម្នាលជាច្រើនកំពុងតែរត់ទៅរត់មកដើម្បីរត់រកកន្លែងជ្រកពួកគេនាំគ្នារត់មកជ្រកនៅកន្លែងចំណតឡានក្រុងដែលមានបុរសសង្ហារម្នាក់កំពុងតែឈរបាំងឆ័ត្ររង់ចាំឡានដូចគ្នាដោយទឹកមុខស្ងៀមស្ងាត់ មុខមាំៗផ្ទៃមុខរលោងស្រស់ថ្លាសុីជាមួយសក់ពណ៍ខ្មៅភ្នែកមូលក្រលង់ អមជាមួយរូបរាងខ្ពស់ស្រលះ ជះរាងឡើងសង្ហារដែលធ្វើអោយស្រីៗនៅជិតនោះជ្រួលជ្រើមចង់មកជិតបុរសម្នាក់ខ្លាំងណាស់ តែបន្តិចក្រោយមកសម្លេងមួយក៏បានបន្លឺឡើង"ទីតៗ"វាជាសម្លេងរបស់ឡានក្រុងដែលធ្វើអោយគ្រប់គ្នាប្រញាប់រត់ឡើងលើឡានរាងៗខ្លួន ចំណែកឯកម្លោះសង្ហារយើងក៏ប្រញាប់ដើរឡើងឡានដោយកាយវិការមួយៗនិងទឹកធម្មតាដដែល ពេលគ្រប់គ្នាឡើងលើឡានអស់ ឡានក៏រៀបនិងបើកចេញទៅហើយ ស្រាប់តែតែមានសម្លេងមនុស្សម្នាក់ស្រែកបន្ទរពីក្រៅឡានមកឡើងcuteថា
"ចាំខ្ញុំមួយភ្លែតបាទ"រួចក៏រត់ចូលមកក្នុងឡានដោយសភាពទទឹកជោគតែម្តងកម្លោះតូចដ៏cuteម្នាក់នោះក៏ដើរមកឈរជិត កម្លោះសង្ហារមុខមាំរបស់យើងដោយមិនបានចាប់អារម្មណ៍ថាកម្លោះសង្ហារមុខមាំម្នាក់នោះកំពុងតែសម្លឹងមើលខ្លួនឡើយ ....មួយសន្ទុះធំក្រោយមកឡានក្រុងក៏ឈប់នៅចំណតដែលមនុស្សត្រូវចុះ គ្រប់គ្នាក៏ចុះអស់រួចរត់ចូលទៅកន្លែងដែលខ្លួនត្រូវទៅឯកម្លោះសង្ហារនិងកម្លោះcuteវិញកំពុងដើរមកអង្គុយចាំនរណាម្នាក់នៅកន្លែងចំណតដដែល ពួកគេទាំង2អង្គុយជិតគ្នាដោយមិនចាប់អារម្មណ៍ពីគ្នាសូម្បីបន្តិចពេលនោះសម្លេងទូរសព្ទ័របស់កម្លោះcuteរោទិ៍ឡើងធ្វើអោយគេប្រញាប់លើករួចនិយាយ
"អាឡូ!ប៉ា ពេលនេះភ្លៀងខ្លាំងណាស់ប៉ាមកទទួលfourth មិនបានទេ ហ៎ មិនអីទេបើប៉ារវល់ចាំfourthទៅវិញខ្លួនឯងក៏បាននៅជិតនេះទេ ជំរាបលា ណាប៉ាចាំជួបគ្នាណា បាទ"និយាយចប់កម្លោះcuteយើងដែលមានឈ្មោះforthក៏បិទ ទូរស័ព្ទពេលនោះសម្លេងទៀតក៏ស្រែកឡើងចេញពីឡាន
"Gemini"
រួចក៏ដើរចេញពីឡានមកនិយាយបន្ត
"ចាំបងយូរទេ សុំទោសណាដែលអោយចាំយូរតោះប្រញាប់ទៅ កុំអោយស្ទះផ្លូវ"កម្លោះសង្ហារមុខមាំដែលមានឈ្មោះថាgemini ក៏ងក់ក្បាលរៀបនិងចេញទៅតែក៏ត្រូវផ្អាក់ដំណើរវិញរហើយហុចឆ័ត្រអោយfourthរួចនិយាយឡើង"ឯងត្រូវដើរទៅផ្ទះ ណេះ យកឆ័ត្រយើងទៅ យើងអោយ"ឯfourthមិនតបអ្វីឡើយដោយទទួលយកឆ័ត្រពីGeminiដោយកាយវិការផ្អើលៗរួចក៏ប្រញាប់តបអរគុណក្រោយឃើញGemដើរចូលឡានបាត់រួចបើកចេញទៅ ចំណែកខ្លួនក៏ប្រញាប់ស្ពាយ កាតាបហើយដើរចេញទៅដោយដៃកាន់ឆ័ត្ររបស់Gemទាំងទឹកមុខរំភើប ពីភាពចិត្តល្អពីមនុស្សដែលខ្លួនមិនដែលស្គាល់ទាល់តែសោះ..........
ចប់ភាគមួយត្រឹមនិងសិនណា រង់ចអានភាគពីរបន្តទៀត
បាយ បាយ 🖐️🖐️🙏

ក្មេងតូចរបស់បង   (my babe) ENDМесто, где живут истории. Откройте их для себя