♥️កិច្ចសន្យាទាក់ទាញបេះដូង♥️

549 36 0
                                    

ចាប់តាំងពីថ្ងៃដែលGemនិង Fourth បានសន្យាគ្នារួចមក សកម្មភាពរបស់ពួកគេនៅតែធម្មតាជានិច្ចពិសេសគឺGemតែម្តងគេនៅតែបន្តធ្វើសកម្មភាពធម្មតា
មិនខ្វល់ពីFourthដដែល ចំណែកFourthវិញគេធុញនិងការតាមរំខានរបស់សិស្សច្បងគេខ្លាំងណាស់
ខ្លាំងរហូតដល់គេចង់ដូរសាលាចេញតែម្តង សិស្សច្បងរបស់គេនាស៎មិនត្រឹមតែរំខានគេនៅសាលាទេតែលោកsun ម្នាក់នេះណា តាមរំខានគេនៅផ្ទះទៀត ព្រោះគេនិងលោកsun ជាអ្នកជិតខាងគ្នាហើយការដែលគេតាមញ៉ែFourthព្រោះថាFourthជាកូនតែម្នាក់នៅក្នុងគ្រួសារដែលប៉ាម៉ាក់គេស្រលាញ់ ហើយបើគេបានFourthធ្វើសង្សារនោះទ្រព្យសម្បត្តិគេកាន់តែច្រើនឡើង(គិតទៅអាបុិsunនេះអាក្រក់ដល់ហើយតាមញ៉ែ នាងFourthដោយសារតែនាងFourthមានទ្រព្យច្រើនសោះ )ឯFourthគេមិនបានដឹងអីសូម្បីបន្តិចគិតថាកាលដែលsunតាមខ្លួនរាល់ថ្ងៃវាគ្រាន់តែជាការញ៉ែគេធម្មតាៗប៉ុណ្ណោះ.....កំពុងតែអង្គុយគិតរឿងsunសុខៗមិត្តរបស់គេក៏មកដល់ហើយនិយាយរបៀបពញ្ញាក់អារម្មណ៍របស់គេភ្លាម
" អា..Fourthកំពុងគិតអី មិត្តភក្តិ.." sing
"ពុទ្ធោអើពួកឯងមកស្ងាត់ៗបែបនេះបើយើងគាំងបេះដូងស្លាប់ទៅយ៉ាងម៉េចមនុស្សកំពុងតែមានអារម្មណ៍មិនល្អផង"
"អារម្មណ៍មិនល្អស្អីរបស់ឯងក្រែងឯងសុំវអាgemធ្វើមិត្តបានហើយមិនអញ្ចឹង "
"មែន អា fordនិយាយត្រូវហើយឯងមានរឿងអីដែលត្រូវគិតទៀត ហាស៎"satang
"អឺ ធ្វើមិត្តវាបានហើយ តែវាមិនបានជួយស្អីយើងដដែលនិង បងsunនៅតែតាមរំខានយើងដដែល វាដើរមកឃើញហើយវាក៏ដើរហួសធ្វើដូចគ្មានយើងក្នុងកែវភ្នែកវាសូម្បីបន្តិច" Fourthនិយាយហើយធ្វើមុខពេបដូចកូនក្មេងបីខួបអញ្ចឹង ឃើញមុខមិត្តខ្លួនបែបនេះ
Singក៏អោយយោបល់ដើម្បីលួងគេ
"យើងមានគំនិតល្អមួយ សម្រាប់ឯង"
"គំនិតល្អស្អីរបស់ឯងទៀតហើយយើងឃើញឯងមានគំនិតល្អៗរហូតតែមិនដែលជោគជ័យទេ"Fourth
"ជឿយើងម្តងទៀត យើងសន្យា...ថាប្រាដក100%"
"បានៗនិយាយមក"
"គឺថាបើវាមិនធ្វើតាមសន្យាឯងមុនអញ្ចឹងឯងក៏ធ្វើតាមសន្យាវាមុនទៅ..."
"ធ្វើយ៉ាងមិច ទៅ..អាsing.......ឬអោយយើងនាំអាsatangទៅវ៉ៃបងsunតែម្តងដើម្បីឆាប់ចប់ឬក៏វ៉ៃអាGem....."Fourth(គំនិតចេញមកហិង្សាតែម្តង)
"អាល...ឈប់ៗអាFourthបានហើយស្តាប់យើងនិយាយចប់សិន..យើងចង់អោយឯង នាស៎ទៅចាត់ការពួកស្រីៗដែលតាមរំខានអាGemមិនមែនអោយវ៉ៃវាទេឯងគិតទៅ បើឯងចាត់ការពួគេនោះបានណាយើងធានាវានិងជួយឯងវិញ ."
"ហើយធ្វើអីតទៀត"
"ហើយឯងព្យាយាមរកវិធីជិតស្និទ្ធនិងវាអោយបានដើម្បីអោយវាការពារឯង ហើយបងsunនិងមិនរវល់និង ឯងទៀតទេ "
"ល្អ ណាស់តើយើងចាប់ផ្តើមពេលណាទៅ"
"ឥឡូវនេះតែម្តងព្រោះអាGemជិតមកដល់ហើយ ឆាប់ឡើង"និយាយចប់ពួកគេក៏ប្រញាប់រត់ទៅកន្លែងចតឡានរង់ចាំGemមួយស្របក់ក្រោយមកGemក៏ចុះពីលើឡានមកហើយដើរតម្រង់ទៅថ្នាក់រៀនរបៀបប្រញាប់ៗព្រោះខ្លាចស្រីៗមករំខានទៀតតែក៏ត្រូវផ្អាក់ដំណើរវិញគឺថាស្រីៗទាំងនោះមកចាំនៅមុខនិងតែម្តង..(យីពួកមីនាងអស់នេះអត់អីរៀនមែនបានមកឈរចាំប្រុសអញ្ចឹង)
"សួរស្តីGemនេះទើបមកដល់ ហ៎.."
"សួរ..ស្តី mayមានការអីមែនទេ"(Geminiជាសិស្សប្អូននិងអាយុប្អូនmayទេប៉ុន្តែmayមិនអោយGeminiហៅបងទើបGeminiហៅmayទៅ
"គឺ may ចង់បបួលGemទៅញ៉ាំអីនៅថ្ងៃអាទិត្យនេះ
Gemទំនេរឬអត់"
"គឺ ខ្ញុំ....មិន...."
"កុំបដិសេធណា លោកGemមិត្តខ្ញុំគេមកសុំដល់ថ្នាក់នេះហើយ អាណិតមិត្តខ្ញុំផង"Dមិត្តភក្តិmayនិយាយ
"អញ្ជឹងខ្ញុំទៅក៏...."Gemរៀបនិងokទៅហើយស្រាប់តែ
សម្លេងមួយបន្លឺនៅក្រោយខ្នងគេបែបធ្ងន់ៗតែម្តង (កាGemនេះចរិកខ្មើតដាក់កូនខ្ញុំណាស់តែមកខ្លាចចិត្តមីនាង ម្ញែកៗ2នាក់នេះវិញ)
"Geminiទៅជាមួយពួកចែៗមិនបានទេព្រោះ អាទិត្យនេះគេមានណាត់ជាមួយខ្ញុំហើយ មែនទេលោកGemini"
FourthនិយាយនិងសំលឹងទៅGemរបៀបកាចcute
"ណាត់ ស្អី..យើងមិនដឹង..."
"អោល!!! នេះលោកចាំមិនទេ ថាអាទិត្យនេះលោកសន្យាជាមួយខ្ញុំថា លោកនិងនាំខ្ញុំទៅទិញឥវ៉ាន់នោះចាំមិនបានទេ ..នាស៎"Fourth និយាយហើយក៏ក្រលាស់ភ្នែកអោយGemអោយសម្តែងជាមួយខ្លួនឯGeminiយល់ហើយក៏តបបែបចាក់បណ្តោយតែម្តង
"មែនហើយៗ ខ្ញុំមានណាត់ជាមួយគេហើយ សុំទោសអ្នកទាំងពីរផង....."
"តែ Gemខ្ញុំ.."mayរៀបនិយាយបន្តតែForthក៏និយាយកាត់
"មិនបាច់តែស្ករ អ្វីទេ ពួកខ្ញុំដល់ម៉ោងចូលរៀនហើយ បាយៗណាចែៗទាំង2 មោះឆាប់ទៅGem"ថាហើយFourthក៏អូសដៃGemដើរចេញទុកអោយកញ្ញា
mayty និងDDឈរធ្វើមុខខឹងនិងFourthប៉ុណ្ណោះ.....
...... Fourthអូសដៃ Gemមកដល់ក្នុងថ្នាក់រួចក៏ដកដៃចេញពីGemហើយGemក៏សួរឡើង
"ឯងជួយយើងធ្វើអី.."
"ក៏យើងប្រាប់ហើយ ថាយើងចង់ធ្វើមិត្តឯង"
"ចុះរឿងដែលថាឯងទៅទិញឥវ៉ាន់ជាមួយយើងនៅអាទិត្យនេះមានន័យថាមិច"
"យើងចេះតែនិយាយទៅទេ ដើម្បីកុំអោយពួកនោះសង្ស័យតែប៉ុណ្ណោះ"
"អញ្ចឹង អាទិត្យនេះឯងទៅផ្សារទំនើបជាមួយយើង"
"ហេតុអី យើងមិនទំនេរទេ យើងមានណាត់ជាមួយម៉ាក់យើងហើយ"
"ឯងគិតថា2នាក់នោះគេមិនតាមដានយើង ហើយបើគេដឹងថាយើងកុហកនោះគេនិងតាមរំខានយើងដដែលហើយយើងក៏មិនធ្វើតាមអ្វីដែលយើងសន្យាដូចគ្នា"
"បានៗ..យើងទៅក៏បាន ចាំយើងអ្នកណាត់ទីតាំង"Fourthនិយាយហើយ Gemបានត្រឹមញាក់ចិញ្ខើមបញ្ជាក់ថាok (គិតទៅពេលជួបគេដំបូងខ្មើតដាក់គេណាស់ដល់បាននិយាយជាមួយបបួលគេទៅទៅដើរផ្សារអីណាលោកGemini )
.......ព្រឹកថ្ងៃអាទិត្យ ក្នុងmartមួយកន្លែង.......
Fourthកំពុឈរចាំនៅមុខmartដ៏ធំមួយក្នុងក្រុងgemគ្រាន់តែដើរមកដល់ភ្លាមក៏ភ្លឹកនិងការតែង
ខ្លួនធម្មតាៗរបស់fourthឡើងcuteតែម្តង
"Gem .. Geminiនេះឯងកើតអីម៉េចក៏ភ្លឹកម្លេះ"
Gemប្រញាប់តាំងអារម្មណ៍រួចក៏និយាយឡើងថា
"គ្មានស្អីទេ ..ហើយឯងណាត់យើងមកទីនេះធ្វើអីផ្សារទំនើបច្រើនមិចមិនទៅ"
"កុំសួរអី ចូលទៅឯងនិងដឹងហើយ "Fourthក៏នាំGemដើរចូលទៅក្នុងmartនោះនិងនាំគេដើរមើល
ទំនិញដល់ជាន់ទីបីដែលជាជាន់លក់សៀវភៅ
"អូ ហូ ទីនេះមានសៀវភៅទៀត"Gemនិយាយទាំងភ្ញាក់ផ្អើល
"ត្រូវហើយព្រោះថាម៉ាក់យើង ជា...."fourthនិយាយដល់ត្រឹមនេះស្រាប់តែ
"លោកGemមកទីនេះដែល ហ៎..."នេះគឺសម្លេងមីនាង mayនិងDD 2នាក់នេះតោងខ្លាំងជាងឈ្លើងមែន
"ហេុីយ!!!ពួកអ្នកទាំង2ទៀតហើយ"forthនិយាយទាំងធុញទ្រាំ
"យ៉ាងមិចបើពួកយើង យើងក៏ជាមិត្តGemដូចគ្នាហើយឯងជាអ្នកណាដែល បានមកធ្វើជាអ្នកtake care Gemសម្បើមម្លេះ"may
"ខ្ញុំក៏ជាមិត្តតែ មិត្តលើសពីពួកអ្នកនាងបន្តិច ជាមិត្តដែលមិនពិបាកដើរតាមគេតែគេមកតាមឯងនោះអីដែលឃើញទេ មិនបានដើរតាមគេដូចសត្វចិញ្ចឹម "
" អាវ.. ឯងចង់ថាពួកយើងដូចឆ្កែមែនទេ"may
"ទេ ណាបាទ ខ្ញុំគ្មានន័យបែបនេះឡើយបើចង់គិតក៏តាមចិត្តចុះ Gemបាទមិត្តfourtចង់ទៅញុាំអីវិញឃ្លានហើយ"fourthដឹកដៃgemចេញពីនារីទាំង2នោះឯកញ្ញាទាំង2នោះវិញបានតែក្តាប់ដៃខឹងfourthប៉ុណ្ណោះ
ចំណែកgemលួចញញឹមតិចរបៀបពេញចិត្តដោយមិនអោយfourthដឹង...ពួកគេទាំងពីរក៏ដើរមកដល់ហាងនំមួយកន្លែងរួចក៏ចូលទៅអង្គុយពេលនោះបុរសចំណាស់ អាយុប្រហែល41.42ក៏ដើរមកជិតfourthរួចនិយាយ
"ថ្ងៃនេះញុាំអី ទៅហាសfot fot(gemធ្វើមុខឆ្ងល់និងការហៅឈ្មោះរបស់fourt)ហើយអ្នកណាគេនិង សង្សារ ឬនាស៎"គ្រាន់តែឮភ្លាមgem និងfourthក៏ប្រញាប់ប្រកែកភ្លាម
"មិនមែន សង្សារទេ បាទ...ខ្ញុំនិងfourthគ្រាន់តែជាមិត្តទើបនិងរាប់អានគ្នាទេ"
"មែនហើយ ជាមិត្តនិងគ្នាទេ បាទ"
"ចុះ ប៉ាមានថាអ្វី ប៉ុណ្ណឹងក៏ធ្វើភ្ញាក់ផ្អើលដែល"
"ឈប់ សិននេះលោកពូនិយាយជាមួយfourtថា ប៉ាហ៎"Gemini
"ត្រូវ ហើយ ក៏ពូនេះប៉ាfot fotហើយហាងនេះជារបស់ ពូដូចគ្នា ហើយប្រពន្ធពូក៏ជាម្ចាស់martនេះដែល"
"Fourthនេះឯងនាំយើងមកmart ម៉ាក់ប៉ាឯង ហ៎"
fourth ងក់ក្បាលបានតែធ្វើអោយgem ធ្វើមុខញញឹមដាក់់ ប៉ាFourthរបៀបភ្ញាក់ផ្អើល......

រង់ចាំអានភាគបន្តណា ភាគក្រោយគេមានចិត្តអោយគ្នាតិចៗហើយតែកាGemមានចិត្តមុនបាត់ហើយហ្នឹង អរគុណ សម្រាប់ការចំណាយពេលអាន🙏🙏🙏🙏 បាយៗ🖐️🖐️🖐️🌻🌞

.

ក្មេងតូចរបស់បង   (my babe) ENDWhere stories live. Discover now