សង្សារនិងគ្នាមិនអោយហៅអូនអោយបងហៅអី

523 32 0
                                    

......🌧️ក្រោយភ្លៀងមេឃស្រឡះ☀️ថ្ងៃថ្មីសម្រាប់អ្នកមានស្នេហាដំបូង......
Gemនិង fourth ដើរចេញពីក្នុងឡានរួចក៏បណ្តើរគ្នាទៅរកមិត្តរបស់fourthដែលកំពុងតែអង្គុយជំុគ្នានៅក្រោមដើមឈើមួយដើមធំក្នុងមហាវិទ្យាល័យពួកគេទាំងពីរដើរមកដល់ហើយfourthក៏អង្គុយជិតsingរួចនិយាយរាក់ទាក់មិត្តដូចធម្មតា
"សួស្ដីពួកឯងសុំទោសណាដែលមកយឺត"
"មិនអីទេ តែអេ!!ខ្យល់បក់អាGemមកបាន នាស៎ រាល់ដងកថាវាមកដើរកាត់ពួកយើងវាមិនមើលមិចផង
អាFourthឯងទៅធ្វើអីវាបានវាព្រមមកអង្គុយជាមួយពួកយើងបែបនេះ"fordសួររបៀបឆ្ងល់ៗ
"គ្មានអីទេGemគេគ្រាន់តែចង់ស្និតស្នាលជាមួយពួកឯងធម្មតាៗទេកុំឆ្ងល់អី មែនទេGem"Fourthនិយាយហើយក៏សម្លឹងមើលទៅរួចធ្វើភ្នែកភ្លឹសៗជាសញ្ញាអោយGemនិយាយស្របខ្លួន
"អឺៗ មែនហើយfourthនិយាយត្រូវfourthគេជាមិត្តពួកឯងអញ្ចឹងពួកឯងក៏ជាមិត្តយើងដូចគ្នាបែបនេះហើយទើបយើងចង់បង្កើតភាពស្និតស្នាលជាមួយពួកឯង ប៉ុណ្ណឹងទេ"
"អញ្ចឹងទេ!!!!!តែអាfourthជាមិត្តយើងហើយឯងត្រូវជាអីនិងអាវាឯងនិយាយមកដូចទុកអាFourthមិន មែនជាមិត្ត"fordនិយាយដល់ត្រឹមនេះភ្លាមGeminiក៏ធ្វើមុខធម្មតារៀបនិងឆ្លើយកាពិតទៅហើយតែត្រូវfourthនិយាយកាត់
"ហេុីយអាfordឯងនេះគ្រាន់តែGemសុំពួកឯងធ្វើមិត្តធម្មតាក៏ឆ្ងល់ដែលឯងនេះចំជាល្ងង់មែនមែនទេពួកឯង"និយាយហើយfourthងាកទៅមើលមុខsingនិង satang
"មែនហើយៗល្ងង់រហូតតែម្តងហើយឯងនាស៎អាford"
Satangនិយាយហើយយកដៃទៅទះក្បាល ford

"បានហើយៗឈប់ឆ្ងល់ទៅយ៉ាងណាៗក៏អាGem វាក្លាយជាមិត្តយើងដែលពួកឯងទាំង2(សំដៅដល់fourthនិងford)នៅនិងហើយតោះអាGem អាsatangទៅទិញស្អីមកផឹកល្អទេ "sing
" អើល្អៗតោះទៅ"satangនិយាយហើយ Gemក៏ងក់ក្បាលរួចសួរទៅfourthដោយសម្លេងស្រទន់
"Fourthចង់ចាំអីទេយើងទិញមកផ្ញើរ"
"ទិញអីក៏បានខ្ញុំញ៉ាំបានទាំងអស់"តបដោយមិនភ្លេចញញឹមទៅកាន់សំណព្វចិត្តរបស់ខ្លួន
"ចុះយើងមិនសួរទេថាយើងចង់សុីអីដែល"ford
និយាយរបៀបច្រណែន
"បានហើយៗតោះយើងឆាប់ទៅៗ" និយាយហើយ
Singនិង satangក៏ប្រញាប់ទាញដៃGemទៅបាត់
យ៉ាប់មែនហើយនាងfordអារឿងល្ងង់មិនយល់សាច់ការណ៍អីពូកែច្រណែននេះជឿលើនាងfordទៅ
......កន្លែងទិញអីញ៉ាំ🍔.......
Gem sing satangបន្ទាប់ពីកម្មង់អីហើយក៏មកអង្គុយចាំពេលនោះsingក៏ផ្តើមសួរមុនគេ
"អាGemសរុបមកឯងនិងអាfourthបានគ្នាហើយ ហ៎(គំនិតអាក្រក់មែនលោកsing)...អូយមិនមែនទេឯងញ៉ែអា fourthធ្វើសង្សារបានហើយហ៎"
"ចុះបើយើងប្រាប់ពួកឯងថាបានពួកឯងជឿឬអត់"Gemនិយាយបែបទឹកមុខធម្មតាៗធ្វើអោយsingត
"ជឿវេុីយ.....ហើយអ្នកណាសុំអ្នកណាមុន"
"យើងសុំfourthមុន"Gem
"ពិតមែនឬអាGemអូយមិត្តយើងមានសង្សារហើយ"
SatangនិយាយទាំងរីករាយរួមជាមួយនិងsingដោយឃើញបែបនេះGemក៏ឆ្ងល់រួចសួរបន្ត
"ហើយបើមិត្តឯងមានសង្សារហេតុចាំបាច់សប្បាយចិត្តអីដល់ថ្នាក់នៅទៅវិញ"Gem
"មិនអោយយើងសប្បាយចិត្តយ៉ាងមិចមិត្តយើងវាsingleយូរហើយបើវាមានសង្សារណា ជិវិតវានិងpink pinkជាងមុនមិនចាំបាច់ត្រូវបងsunតាមមករំខាន មិត្តយើងមិនត្រូវឈរ រអ៑ូរដាក់ពួកយើងថា.."
Satangនិយាយហើយក៏ងាកទៅអោយ singនិយាយបន្ថែម
"ពួកឯងមិនជួយយើងៗឯងជាមិត្តយើងបានយ៉ាងមិច ពាក្យទាំងនេះវានិងលែងនិយាយដាក់យើងហើយតែវានិយាយដាក់ឯងម្តងនោះអី តែយ៉ាងណាៗក៏រីករាយចំពោះពួកឯងដែល"singនិយាយហើយក៏យកដៃទៅអង្អែលស្មាGem
"ចុះពួកឯងចង់ប្រាប់គ្រប់គ្នាពេលណាដែល"satangសួរដល់ត្រឹមនេះហើយGemក៏តប
"យើងមិនដឹងទេសម្រាប់យើង យើងចង់ប្រាប់គ្រប់គ្នាពេលនេះតែម្តងតែfourthគេមិនព្រម_"
"អើៗចាំវាព្រមចាំមកប្រាប់ពួកយើងក៏បាន ហើយរឿងរបស់ឯងចាំយើងជួយលាក់ទៅចុះ.....បានហើយៗឆាប់ទៅយកនំទៅបានហើយ"satangនិយាយហើយពួកគេ
ក៏ទៅដើរទៅយកនំរួចក៏ដើរត្រលប់មកកន្លែងfourth
និងfordអង្គុយគ្រាន់តែមកដល់ឃើញsunចាប់ដៃ
Fourthភ្លាមគេប្រញាប់ហុចនំអោយsingកាន់រួចក៏ដើរមកយ៉ាងលឿននិងចាប់ទាញដៃរបស់sunចេញពី
Fourthទាំងទឹកមុខមាំរួចនិយាយ
"លោកមកធ្វើអីនៅទីនេះ" gem
"យើងមករកfourthដូចរាល់ដងហើយចុះឯងមកធ្វើអីដែល"sunនិយាយហើយgemតប
"ក៏ខ្ញុំមកជាមួយfourthដូចគ្នា"
"មកជាមួយfourthចុះបើមកជាមួយfourthវាយ៉ាងមិចឯងយើងគ្រាន់តែនិយាយជាមួយគេតិចតួចមិនបាន ហ៎"
Sunនិយាយហើយនៅឆ្លៀតឌឺដាក់Gem
"ចុះបើលោកនិយាយធម្មតាៗទៅវាថីចាំបាច់ចាប់ដៃគេធ្វើអី"Gemនិយាយបែបនេះប្រច័ណ្ឌប្រពន្ធទេដឹងកូន
"យើងចាប់មិនបានហ៎ ឯងមានសិទ្ធិអីមកហាមយើង
ត្រឹមជាមិត្តភក្តិសក៏ហួងហែងសម្បើបម្លេះ"sun
"មិត្តឬមិនមែនមិត្តហួងហែងមិនបានហ៎"Gemនិយាយក៏ដើរទៅជិតsunតែត្រូវfourthឃាត់
"Gemបានហើយខ្ញុំសុំណា បងsunខ្ញុំថាបងទៅវិញទៅ
កុំអោយមានរឿងជាងនេះអី"
"តែfourthបងមិនទាន់បាន..."sunនិយាយដល់ត្រឹមនេះ fourthក៏និយាយកាត់
"បើបងមិនទៅខ្ញុំអោយGemវ៉ៃបងហើយខ្ញុំមិនជួយទេ"
"បាន ផ្ញើរទុកសិនចុះអាGem"និយាយsunក៏ដើរចេញទៅទាំងកំហឹងពេលនោះfourthក៏ងាកមកនិយាយជាមួយGem
"មិចបានធ្វើបែបនេះ"
"ខ្ញុំត្រូវសួរឯងវិញទេមិចបានឯងអោយគេចាប់ដៃដែរ"Gemតបរបៀបងរ
"អោល ខ្ញុំមិនបានអោយគាត់ចាប់សុខៗគាត់មកចាប់ដៃខ្ញុំខ្លួនឯងខ្ញុំមិនបានតៀមចិត្ត"fourthនិយាយហើយfordក៏បន្ថែម
"ហើយគ្រាន់តែបងsunចាប់ដៃអាfourthប៉ុណ្ណឹងសោះវាស្អីឯងណាស់ណាទៅអាGemធ្វើមើលសង្សារវាទៅហើយ"
"ចុះបើយើងជាសង្សារវាមែនវាយ៉ាងមិច"Gemនិយាយហើយfourthក៏យកដៃទៅវ៉ៃgemកុំអោយមាត់់តនិងធ្វើមុខកុំអោយGemនិយាយ
"ឯងនិយាយបានន័យថាមិច"ford
"បានហើយអាfordទៅសុីអីវិញ"satangចាប់ទាញfordមកអង្គុយដើម្បីកុំអោយគេសង្ស័យ(យ៉ាងណាfordក៏កាត់ពាក្យGemមិនយល់ដែលបើល្ងង់ម្លឹងៗ)និយាយហើយពួកគេក៏ញញឹមរួចដើរទៅអង្គុយញុាំនំរួចក៏ទៅរៀនបាត់......ក្រោយពីរៀនរួចGeminiFourhក៏ នាំគ្នាទៅញុាំអីនៅហាងអាហារ
មួយកន្លែងពួកគេទាំងពីក៏មកអង្គុយនៅតុមួយពេលនោះGemនិយាយឡើង
"អង្គុយនៅទីនេះហើយចាំបងទៅយកអីអោយអូនញុាំ"
"អេឈប់Gemមិចនេះឯងហៅយើងអូន ហ៎ (Gemងក់ក្បាល)មិចហៅបែបនេះអត់ទេខ្ញុំមិនទម្លាប់"
"អោល បើមានសង្សារមិនអោយបងហៅអូនថាអូនថាមិចនិងគេហៅថាសង្សារទៅ មិនអីទេណាបងហៅអូនតែពេលយើងនៅ2នាក់ប៉ុណ្ណោះ"Gemនិយាយហើយក៏យកដៃទៅអង្អែលក្បាលfourthរួចក៏ដើរចេញទៅទុកអោយនាងfourthអង្គុយអៀនឡើងមុខក្រហម
ម្នាក់ឯង....បន្ទាប់ពីញុាំអាហារហើយgemក៏ជូនfourthទៅផ្ទះមកដល់មុខផ្ទះGemក៏ឈប់ឡានរួចងាកមកនិយាយជាមួយសំណព្វចិត្តរបស់ខ្លួន
"អាទិត្យនេះប៉ាម៉ាក់អូននៅផ្ទះទេ"
"នៅប៉ាម៉ាក់ខ្ញុំនៅតើ!!ពួកគាត់មិនទៅហាងទេ Gemសួរធ្វើអីទៅ ចង់មកលេងប៉ាម៉ាក់ខ្ញុំ"fourthរបៀបញ៉ោះ
"គិតថាបងមិនហ៑ាន ហ៎ "Gemនិយាយឌឺ
"Geminiចង់ធ្វើអី"fourth សួរទាំងឆ្ងល់ក្រោយពីឃើញមុខឌឺរបស់Gem
"បានហើយអូនឆាប់ចូលផ្ទះទៅ យប់ហើយបងប្រញាប់ទៅវិញ "និយាយហើយfourthក៏ចេញពីឡានរួចក៏លើកដៃលាទៅGemហើយនិយាយ
"បាយៗណាដល់ផ្ទះcallប្រាប់អូនផង"
"Fourthមិចនេះអូននិយាយជាមួយបងថាអូនហ៎"Gem
"យ៉ាងមិចហៅមិនបានហ៎"និយាយហើយfourthក៏អោនមុខមកជិតgemស្រាប់តែ........
"សឺត!!!!!!"gemថើបfourthរួចនិយាយឡើង
"ស្រស់ស្រាយដល់ហើយ"gem និយាយធ្វើអោយfourthឈរធ្វើមុខស្លើររួចនិយាយឡើង
"Gemស្នាមថើបដំបូងរបស់អូន"មិនដឹងដំបូងស្អីទៀតទេឃើញថើបគ្នារាប់មិនអស់
"អោលនេះក៏ស្នាមថើបដំបូងរបស់បងដូចគ្នាណា"
"អូនឈប់និយាយជាមួយបងហើយ"និយាយfourthក៏ដើរចូលផ្ទះបាត់ទៅទុកអោយGemអង្គុយញញឹមក្នុងឡានរួចឧទានម្នាក់ឯងតិចៗមុននិងបើកឡានចេញទៅ
"អាទិត្យនេះជួបគ្នាណាអនាគត់ប៉ាម៉ាក់ក្មេក"និយាយគេក៏បើកឡានចេញទៅបាត់ទុកអោយអ្នកអានឆ្ងល់ថាgemប្រូGemធ្វើអី.....

.
រង់ចាំអានភាគបន្តណា🙏🙏🙏🙏🙏





ក្មេងតូចរបស់បង   (my babe) ENDNơi câu chuyện tồn tại. Hãy khám phá bây giờ