my babeGemini(END)🥰😘

714 35 0
                                    

Gemini កំពុងតែអង្គុយសម្លឹងទៅមើលទៅសង្សាររបស់ខ្លួនដែលកំពុងគេងនៅលើគ្រែទាំងទឹកមុខពោលពេញទៅដោយក្តីអាណិតទៅលើfourthជាខ្លាំង..បន្តិច
ក្រោយមកសម្លេងមួយក៏បន្លឺឡើងរួមជាមួយនិងទ្វារក៏បើកមកដូចគ្នា......

"Gemini ប្អូនយ៉ាងមិចហើយកូន" សម្លេងម៉ាក់របស់
Fourth ដើរចូលមកព្រមទាំងនិយាយដោយការបារម្ភ

"គេអស់អីហើយម៉ាក់ ម៉ាក់មិនបាច់បារម្ភទេ" Geminiតបទៅកាន់ម៉ាក់fourth

"បើបែបនេះម៉ាក់និងប៉ាលែងបារម្ភ ហើយនេះមិចបានយកប្អូនមកផ្ទះអញ្ចឹង ប្អូនត្រូវរបួសបែបនេះគួរតែនាំគេទៅមន្ទីពេទ្យណាកូន" ប៉ាfourth

"ខ្ញុំក៏គិតបែបនិងដែរប៉ាតែfourthគេមិនព្រម តែប៉ាមិនបាច់បារម្ភទេខ្ញុំបានអោយគ្រូពេទ្យមកពិនិត្យគេរួចហើយ ពេទ្យថាfourthមិនត្រូវអ្វីធ្ងន់ធ្ងរទេគ្រាន់តែរបួសខាងក្រៅដូចដែលប៉ានិងម៉ាក់បានឃើញនិងហើយ

អោយខ្ញុំសុំទោសអ្នកទាំងពីរផងដែលមើលថែ ប្អូនមិនបានល្អ" Gemini

"កូនមិនបាច់សុំទោសពួកយើងទេ ប៉ានិងម៉ាក់មានតែអរគុណកូនទេដែលបានជួយfourth"ម៉ាក់និយាយហើយក៏ដើរទៅអង្អែលក្បាលGeminiរបៀបលួងលោម

"បានហើយៗ...ប៉ាផ្ញើរមើលfourthផង ប៉ានិងម៉ាក់សុំទៅដោះស្រាយរឿងនៅប៉ុស្តិ៍ប៉ូលីសសិនណាកូន"

ប៉ាFourthនិយាយបន្ថែមរួចក៏ដើរចេញទៅបាត់ជាមួយនិលោកស្រីkakបានត្រឹមតែអោយGemងក់ក្បាលទទួលហើយក៏ដើរទៅអង្គុយក្បែរfourthស្របពេលនោះគេក៏ភ្ញាក់មកដូចគ្នា

"អូនភ្ញាក់ហើយ នេះបងធ្វើអោយអូនគេងមិនស្រួលមែនទេ អោយបងសុំទោសណា"Gemini

"Gem នេះអូនឮបងនិយាយសុំទោសអូនជិត1ពាន់ដងហើយទេដឹង នាស៎ អូនប្រាប់បងហើយថាវាមិនមែនជាកំហុសបងទេ អូនខ្លួនឯងទេដែលមិនចេះប្រយ័ត្នខ្លួននោះ"

"តែយ៉ាងណាក៏បងនៅតែខុសដែលបណ្តោយអោយពួកនោះធ្វើបាបអូនម្តងហើយម្តងទៀត បងធ្វើតាមសន្យាជាមួយប៉ាម៉ាក់អូនមិនបាន បងមិនសម....."Gem
និយាយពាក្យទាំងនេះដោយភាពតានតឹងរួចFourth
ក៏ទាញមុខGeminiមកដើម្បីថើបលួងលោម បបូរមាត់ពួកគេទាំងកំពុងតែបឺតជញ្ជក់គ្នាទៅវិញទៅមកដើម្បីបញ្ចាក់ពីភាពបារម្ភអោយគ្នាទៅវិញទៅមក ក្រោយពីថើបគ្នាបានប្រហែលមួយនាទីក្រោយមកពួកគេក៏ដកមាត់ចេញពីគ្នាហើយFourthក៏និយាយបន្ត

ក្មេងតូចរបស់បង   (my babe) ENDWhere stories live. Discover now