កាន់ដៃយើងអោយជាប់ណា

470 30 0
                                    

......ព្រឹកឡើង🌄...........
" គ្រប់គ្នាឆាប់ងើបឡើងដើម្បីរៀបចំខ្លួនព្រោះពួកយើងត្រូវឡើងភ្នំដើម្បីដាំដើមឈើ"សម្លេងលោកគ្រូដែលដឹកនាំសិស្សមកទីនេះបន្លឺឡើងដាស់គ្រប់គ្នាដែលកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់អោយក្រោកឡើងដើម្បីធ្វើដំណើរឡើងលើភ្នំអោយទាន់ព្រឹកនិងអាលឆាប់ចុះមកវិញ បើយើងក្រលែកមើលមនុស្សនៅក្នុងតង់វិញអ្នកខ្លះក៏ងើបឡើងទៅសម្អាតខ្លួននិងរៀបចំខ្លួនឯខ្លះទៀតក៏នៅជាពិសេសគឺតង់ដែលsatangកំពុងដេកគេបើកភ្នែកមកតិចៗបូករួមជាមួយអារម្មណ៍ភ័យផងអរផងព្រោះថាមនុស្សដែលកំពុងគេងនៅមុខគេគឺwinny crush របស់គេនិងឯងអមជាមួយពេលនោះwinnyក៏បើកភ្នែកមកម្តងបន្តិចៗហើយងើបឡើងរួចទាញវែនតារបស់ខ្លួនមកពាក់ហើយនិយាយរកsatangដោយកាយវិការអៀនៗ
"សុំទោសណាយប់មិញខ្ញុំស្រវឹងទើបចូលមកគេងកន្លែងខុសបែបនេះ នេះប្អូនមិនថាអីទេណាម្យ៉ាងទៀតយប់មិញបងក៏មិនបានធ្វើអីប្អូនដែល"satangគិតតែសម្លឹងមើលwinnyមួយសន្ទុះរួចក៏ប្រញាប់បណ្តេញគំនិតលង់គេចេញហើយនិយាយតបទៅwinny
"មិនអីបងwinខ្ញុំមិនមិនប្រកាន់ទេ(តែបើបងធ្វើអីខ្ញុំកាន់តែល្អមានន័យអញ្ចឹងមែនប្រូtang)បងកុំបារម្ភអីហើយចុះមិត្តបងនៅណាទៅដូចមិនឃើញហើយអាfordមិត្តខ្ញុំទៅណានៀកខ្ញុំសុំទៅដើររកវាសិនណាបាទ"satangនិយាយហើយក៏ដើរចេញទៅដោយកាយវិការរំភើបឯនាងwinnyវិញនៅអង្គុយអៀននិងយកដៃអេះក្បាលខ្លួនឯងរួចលួចញញឹមនៅចុងមាត់តិចៗ(លួចក្រាស់គេដែរដឹងWinny) satangកំពុងតែតម្រង់ទៅតង់របស់sunស្រាប់តែ...
"ហេុីយ!!!អាsingបងsunមិញបានមកគេងនៅទីនេះទៅវិញអញ្ចឹង"គ្រាន់តែsatangនិយាយពួកគេទាំង2ក៏ងើបទាំងប្រញាប់ប្រញាល
"អាsingមិចមកដេកអោបយើងអញ្ចឹង"sun
"សុំទោសណាបងតែយប់មិញបងជាអ្នកទាញខ្ញុំមកដេកជាមួយតើនេះបងចាំមិនបានទេឬយ៉ាងមិចនៀកបើបងមិនជឿទេបងសួរបងmarkទៅ"singនិយាយហើយថែមទាំងងាករកmarkតែពេលនោះfordក៏បើកតង់ចេញមកហើយនិយាយឡើង
"ហើយនាំគ្នាឡូឡាអីទាំងព្រឹកនិង"គ្រាន់តែford
និយាយប៉ុណ្ណឹងគ្រប់គ្នាក៏ងាកទៅមើលfordទាំងភ្ញាក់ផ្អើលព្រោះថា
"អាfordបងmarkមិញបានអ្នកទាំងពីរគេងជាមួយគ្នាអញ្ចឹង"singនិយាយទាំងភ្ញាក់ផ្អើលព្រោះឃើញ
markfordចេញពីតង់ជាមួយគ្នាពេលនោះពួកគេទាំង2ក៏មើលគ្នាហើយស្រែករបៀបភ្ញាក់ផ្អើលរៀងខ្លួន
"បងmarkបងមកគេងតង់ខ្ញុំធ្វើអី"ford
"អោលនេះតង់របស់បង fordចូលមកគេងជាមួយបង
ខ្លួនឯងតើមិនអញ្ចឹង ហ៎"markនិយាយបកស្រាយ
"អញ្ចឹង ហ៎មិចខ្ញុំចាំមិនបានអញ្ចឹង "និយាយហើយអេះក្បាលខ្លួនឯងរបៀបល្ងង់ហើយតបទៅមិត្តភក្តិខ្លួនដែលកំពុងឈរមើល
"គឺ យប់មិញនេះគ្រប់គ្នាចូលគេងក្នុងតង់របស់ខ្ញុំ ហើយ
អោយខ្ញុំទៅគេងនៅទីណា ខ្ញុំឃើញតង់នេះទំនេរហើយស្មានថាអាsingទើបខ្ញុំចូលគេងទៅ គឺប៉ុណ្ណេះឯងគ្មានស្អីទេ បានហើយៗឆាប់នាំគ្នាបំបែកគ្នាទៅរៀបចំខ្លួនទៅ
ប្រញាប់ឡើងភ្នំកុំអោយគ្រប់គ្នាចាំយូរ"fordនិយាយហើយគ្រប់គ្នាក៏បំបែកគ្នាចេញទៅរួចmarkក៏អោនទៅខ្សឹបដាក់ភ្នែកដាក់ត្រចៀកfordតិចៗ
"មិនបាច់បារម្ភទេបងមិនធ្វើអោយរឿងយើងបែកការណ៍ទេ ជឿបងទៅ"និយាយហើយmarkក៏ញញឹមឯfordមិនតបរួចក៏ងើបចេញទៅទាំងញញឹមដូចគ្នា(និយាយស្អីនិងmarkប្លែកណាស់2នាក់នេះ)
តោះឈប់រវល់រឿងពីរអ្នកនិងទៅងាកមកមើលកូនៗខ្ញុំម្តងថាគេអោបគ្នាដល់ណាហើយ ....បន្ទាប់ពីគ្រូស្រែក
ដាស់សិស្សហើយGemក៏ងើបមករួចក៏អោនមុខទៅដាក់និងមុខfourthដែលកំពុងដេកលង់លក់ហើយនិយាយព្រមទាំងយកដៃទៅអង្អែលសក់ក្មេងតូចថ្នមៗ
"ពេលយើងកាន់តែមើលឯងហេតុអីយើងមានអារម្មណ៍ប្លែកម្លេះឬយើងចូលចិត្តឯងមែនទែន ទេទេយើងមិនចាប់អារម្មណ៍គេទេភ្ញាក់ឡើងអាGemយើងមិនចូលចិត្ត
Fourthទេយើង..."Gemនិយាយហើយក៏យកដៃទៅទះមុខខ្លួនឯងតិចរួចFourthក៏ងាកមកល្មមហើយនិយាយទៅGem
"ភ្ញាក់ហើយ ហ៎ មិចមិនដាស់យើងផងនាស៎ អូយឈឺក្បាលណាស់នៀក "និយាយហើយFourthយកដៃទៅទះក្បាលខ្លួនឯងតិចៗរួចGemតបរបៀបបារម្ភលាក់
"មិនអោយឈឺក្បាលយ៉ាងមិចបើឯងស្រវឹងដូចជាឆ្មាធ្លាក់ទឹកអញ្ចឹង បានហើយឆាប់ទៅងូតទឹកទៅអាងរៀបចំធ្វើដំណើរ"fourthមិនតបបានត្រឹមងក់ក្បាលហើយក៏ដើរចេញទៅ.........
ក្រោយពីរៀបចំខ្លួនរួចមកគ្រប់គ្នាក៏ចេញដំណើរដើម្បីឡើងលើភ្នំប្រហែលមួយម៉ោងក្រោយមកគ្រប់គ្នាក៏ឡើងមកដល់កំពូលភ្នំត្រង់ចំណុចដែរគ្រប់ត្រូវដាំដើមឈើតាមការប្រាប់របស់អ្នកនាំផ្លូវ
"គ្រប់គ្នាបាទយើងមកដល់ហើយ គ្រប់គ្នាអាចរកកន្លែងដែលខ្លួនឯងពេញចិត្តដាំត្រង់ណាក៏បានណាបាទ"គ្រូ
និយាយចប់ហើយGemនិង Fourthដើរតម្រង់ទៅន្លែងគួរសមមួយដើម្បីជីកដីដាំដើមឈើជាមួយគ្នាពេលនោះGemក៏សួរfourth
"ឯងធ្លាប់មកព្រៃដាំដើមឈើបែបនេះទេ"Gemini
"មិនធ្លាប់ទេតាំងពីដើមមកយលងមិនធ្លាប់ចេញទៅណាឆ្ងាយទេក្រៅពីទៅសាលារៀន ទៅជួយលក់ប៉ាម៉ាក់និងទៅញុាំអីជាមួយមិត្តនិងឯងអស់ហើយព្រៃនេះជាលើកទីមួយហើយសម្រាប់ខ្ញុំនោះ"Fourth
"ហេតុអីទៅ"Gem
"គឺ ប៉ាម៉ាក់ខ្ញុំមិនព្រមនិងហើយ ឈប់សួរទៅប្រញាប់មកជួយខ្ញុំដាំដើមឈើទៅលឿនៗ...."Fourthប្រញាប់ស្រែកហៅGemដែលកំពុងតែឈរសួរខ្លួនអោយមកជួយពេលនោះsing ford & Satangក៏ឈរមើលរួចនិយាយ
"យើងថាណា2នាក់នេះសង្សារគ្នាអោយច្បាស់ក្រឡែតតែម្តងពួកឯងទាំងពីរត្រៀមតែចាំជួយយើងអោយញ៉ែដំឡូងwinwinអោយបានទៅ"Satangនិយាយហើយញ៉ាក់ចិញ្ចើមដាក់មិត្តភក្តិគេទាំងពីររួចក៏អង្អុយដាំដើមឈើបន្តដោយមិនដឹងទេថាmayកំុតែឈរពីក្រោយស្តាប់ឮការនិយាយរបស់Satangរួចក្តាប់ដៃនិងសម្លឹងទៅមើលFourthទាំងកំហឹងដូចជាមានផែនការអ្វីម្យ៉ាង
បន្ទាប់ពីដាំដើមឈើនិងថតរូបជុំគ្នាដោយរីករាយរួចមក
គ្រប់គ្នាក៏រៀបចំខ្លួនចុះមកក្រោមវិញដើម្បីរៀបចំឥវ៉ាន់ដើម្បីត្រលប់ទៅវិញថ្ងៃស្អែកពេលកំពុងចុះmayក៏ទាញដៃfourthចេញពីហ្វូងមនុស្សរួចអូសដៃfourthចូលទៅក្នុងព្រៃក្បែរទឹកជ្រោះមួយកន្លែងហើយនិយាយ
"នេះនាងនាំខ្ញុំមកទីនេះធ្វើអីឆាប់លែងខ្ញុំភ្លាមទៅ"Fourth
និយាយហើយក៏ទាញដៃmayចេញ
"យើងប្រាប់ឯងប៉ុន្មានដងហើយថាកុំរវល់ជាមួយGem
ទៀតមិនអញ្ចឹង មិចឯងមិនស្តាប់យើងអញ្ចឹង"may
និយាយខ្លាំងទៅកាន់fourthរួចfourthក៏តបទៅកាន់mayវិញទាំងខ្លាំងៗ
"នែនាងឆ្កួតទេដឹង បើប្រុសគេមិនរវល់ជាមួយហើយហេតុអីមករករឿងអ្នកដទៃបែបនេះខ្ញុំថាណាអ្នកនាងគួរតែយកពេលទៅមើលថាមូលហេតុអីបានGemមិន
រវល់ជាមួយនាងគេមករកតែខ្ញុំ"
"នេះឯងមិនដឹងទេថាខ្លួនឯងបានដណ្តើមGemពីយើងទៀតហ៎ យើងស្គាល់Gemមុនឯងហើយយើងក៏តាមញ៉ែគេមុនឯងដែរ"mayនិយាយមួយៗហើយសម្លក់ទៅ
Fourth
"តែខ្ញុំមិនបានតាមញ៉ែគេដូចជានាងទេ"fourth
"តែគេចាប់អារម្មណ៍ឯងគេស្រលាញ់ឯងគេមិនបានស្រលាញ់ខ្ញុំ"mayស្រែកដាក់fourthម្តងទៀត
"ហើយនាងចង់ធ្វើយ៉ាងមិច"fourth
"ធ្វើយ៉ាងមិចហ៎..បើសិនជាគ្មានឯងគេនិងចាប់អារម្មណ៍
យើងនោះអី"mayនិយាយហើយដើរតម្រង់ទៅរកfourth
"នាងចង់ធ្វើអីខ្ញុំ"fourthនិយាយហើយនិងដើរថយក្រោយម្តងបន្តិចៗរហូតដល់ជ្រលងជ្រោះតែម្តង
"មិនអីទេឯងឈឺតែបន្តិចទេរួចទៅឯងនិងលេងឈឺហើយ បាយៗណា fourth"និយាយហើយmayក៏រុញfourthធ្លាក់ចុះទៅរួចក៏ប្រញាប់ដើរមកវិញដោយមិនមើលថាfourthធ្លាក់ទៅដល់ក្រោមឬនៅទេ(គិតទៅនាងmayនេះមិនមាត់ទេតែអាក្រក់ដល់ហើយហ៑ានគិតចង់សម្លាប់កូនខ្ញុំផង)ឯGemក្រោយពីដើរបាបមួយសន្ទុះគេមានអារម្មណ៍ថាបាត់fourthក៏ប្រញាប់ដើររកfourthរួមទាំងគ្រប់គ្នាក៏តាមរក fourthដែរកំពុងតែរកGemឃើញmayដើរចេញពី
ក្នុងព្រៃមកទាំងសភាពភ័យរួចGem markនិងsing
ក៏រត់មកសួរmay
"mayទើបមកពីណានិងគ្រប់គ្នាគេខំដើររកហើយមានឃើញfourthទេ"
"មិនឃើញទេខ្ញុំសុំទៅសិនហើយ"និយាយហើយmay
ក៏ដើរចេញទៅឯGemក៏ដើរចូលទៅក្នុព្រៃកន្លែងដែលmayដើរចេញមក
"អ្នកគ្រប់គ្នាបំបែកគ្នាតាមរកfourthទៅខ្ញុំទៅរកគេនៅទីនោះ"Geminiនិយាយហើយរត់ទៅបាត់ទៅ
"អឺ ប្រយ័ត្នខ្លួនផងណា"mark..........
....Gemក្រោយពីដើរមកដល់កន្លែងទឹកជ្រោះដែលfourthបានធ្លាក់គេក៏ស្រែកហៅFourth
"Fourthឯងនៅឯណាឮខ្ញុំហៅអត់ "Gemស្រែករកfourthដោយក្តីបារម្ភជាទីបំផុត រួចគេរៀបនិងដើរចេញទៅហើយតែឃើញកាបូបស្ពាយរបស់fourthធ្លាក់នៅទីនោះគេក៏អោនរើសមកហើយ
ស្រែកហៅfourthបន្ត
"Fourth ឯងនៅទីនេះមែនទេឆាប់តបយើងមោល"
Gemនិយាយហើយរៀបនិងដើរចេញទៅតែក៏ត្រូវឈប់វិញព្រោះសម្លេងfourthបន្លឺឡើងខ្សាវៗ
"Gemជួយខ្ញុំផង ខ្ញុំនៅទីនេះ"គ្រាន់តែឮសម្លេងភ្លាមGemក៏ប្រញាប់អោនទៅក្រោមជ្រលងភ្នំពេលនោះគេឃើញfourthកំពុងតែតោងនិងថ្មមួយដុំនៅខាងក្រោមព្រោះពេលmayរុញfourthធ្លាក់មកក្រោមនោះfourthគេស្រវាចាប់ថ្មជាប់Gemក៏ប្រញាប់ដាក់ដៃទៅចាប់ទាញfourthឡើងមកដោយលំបាក
"fourthកាន់ដៃយើងអោយជាប់ណា កុំលែងអោយសោះ"និយាយហើយGemក៏ព្យាយាមទាញfourth
រហូតមកដល់លើវិញគ្រាន់តែមកដល់លើភ្លាមfourth
ក៏ស្ទុះមកអោបGemទាំងអារម្មណ៍ភ័យខ្លាចនិងយំ
"Gemមិចបានឯងទើបតែមោលអញ្ចឹងឯងដឹងទេថាយើងខ្លាចប៉ុណ្ណា យើងខ្លាចខ្លាំងមែនទែន"
"យើងសុំទោស ពីពេលនេះទៅយើងនិងមិនចោលឯងទៅណាទេ យើងសន្យាកុំខ្លាចអីយើងនៅទីនេះហើយ មកយើងឆាប់ទៅគ្រប់គ្នាគេកំពុងបារម្ភពីឯង"Gem
និយាយហើយGemក៏ទាញfourthអោយងើបឡើងនិងយកដៃទៅជូតទឹកភ្នែកfourth
"បានហើយៗឈប់យំទៅយើងចាញ់ទឹកភ្នែកដ៏cuteរបស់ឯងហើយ"gem
"ឡប់.....អូយ"fourthនិយាយទាំងអៀនហើយក៏បោះជំហានចេញទៅរួចស្រែក
"នេះជើងឯងកើតអី ហ៎"gemសួរដោយក្តីបារម្ភ
"ប្រហែលប៉ះជាមួយថ្មហើយទើបរបួសបែបនេះ"fot
"មោះយើងអៀវឯងវិញ ឆាប់ឡើងលើខ្នងយើងមក"
ថាហើយFourthក៏ឡើងលើខ្នងGemរួចGemក៏អៀវfourthដើរទៅជំរុំវិញដោយអារម្មណ៍រំភើប.......

បើយើងចាប់អារម្មណ៍ឯងមែនតើឯងគិតយ៉ាងម៉េច ព្រមធ្វើសង្សារយើងឬអត់ មាននៅភាគក្រោយ🙏🙏🙏




ក្មេងតូចរបស់បង   (my babe) ENDWhere stories live. Discover now