ប្រូGeminiលេងឈុតធំហើយ

495 28 0
                                    

..........ព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍ផ្ទះfotfot......

" អ្នកប្រុសតូចភ្ញាក់ឡើង"សម្លេងnowអ្នកបម្រើស្រែកដាស់fourthដែលកំពុងគេងលង់លក់យ៉ាងស្កប់ស្កល់តែត្រូវបង្ខំចិត្តងើបទាំងភ្នែកមោនទាន់បើកនិងឆ្លើយតបទៅកាន់now

"ពុទ្ធោអោយបងnowនេះថ្ងៃសម្រាកណាមិចបានឆាប់មកដាស់ខ្ញុំម្លេះនេះខ្ញុំគេងមិនទាន់ឆ្អែតទេ" សម្លេងស្រទន់ដូចកូនក្មេងរបស់fourthធ្វើអោយអ្នកបម្រើរបស់គេទន់ចិត្តភ្លាមរួចនិយាយរបៀបលួងបន្តិចនិងបង្ខំបន្តិចទៅកាន់គេព្រោះរាល់ដងអោយតែថ្ងៃសម្រាកនាងក៏មិនដែលមកដាស់fourth ពីព្រឹកព្រលឹមបែបនេះដែលគឺទុកអោយfourthងើបខ្លួនឯងហើយ

"អោយបងសុំទោសណាអ្នកប្រុសដ៏សែល្អរបស់បងគឺ
លោកស្រីនិងលោកប្រុសជាអ្នកអោយបងមកហៅអ្នកប្រុសទៅទេព្រោះមានការសំខាន់ត្រូវនិយាយជាមួយអ្នកប្រុសតូចបងក៏មិនចង់ដែល"

"ការអីក៏សំខាន់់ជាងការដេករបស់ខ្ញុំទៀតទៅបង"និយាយហើយ fourthក៏ងើបចេញពីគ្រែទាំងអារម្មណ៍រាងមួលម៉ៅរួចសំដៅចុះទៅក្រោមទាំងឈុតគេងដោយមិនបានស្តាប់ការនិយាយរបស់nowឡើយ

"អ្នកប្រុសតែលោកស្រីមាន...."nowនិយាយដល់ត្រឹមនេះភ្លាមក៏ប្រញាប់ដើរតាមfourthបណ្តើរតែមិនទាន់ប្រាប់អស់ផងfourthក៏ផ្អាកដំណើរនៅពេលដែលគេចុះមកដល់ជាន់ក្រោមក្នុងបន្ទប់ទទួលភ្ញៀវព្រោះថាអ្វីដែលគេឃើញគឺក្នុងបន្ទប់ទទួលភ្ញៀវមាន បា៉ម៉ាក់Geminiនិងប៉ាម៉ាក់របស់គេជាពិសេសនោះក៏មានGeminiផងដែលកំពុងសម្លឹងមើលគេទាំងទឹកមុខភ្ញាក់ផងនិងញញឹមផង(ព្រោះGemមិនដែលឃើញfourth
ក្នុងឈុតបែបនេះ ពេលហ្នឹងfourthពាក់អាវយឺតដៃខ្លីខោខ្លីលើជង្គង់បន្តិចសក់សេុីងមេុីងព្រោះទើបងើបពីដេក)ពេលនោះfourthក៏អោនទៅខ្សឹបដាក់បង now

"មិចបានបងមិនប្រាប់ថាប៉ាម៉ាក់មានភ្ញៀវ"
"ក៏រកប្រាប់ហើយតែអ្នកប្រុសមិនស្តាប់ធ្វើអី"និយាយហើយfourthរៀបនិងដើរចេញទៅតែត្រូវម៉ាក់របស់គេហៅធ្វើអោយប្រញាប់ឈប់
"អោល!!! fotfotចុះមកហើយ ហ៎ កូនមកនេះប៉ាម៉ាក់មានរឿងចង់និយាយបន្តិច"
"បាទម៉ាក់ .."និយាយហើយfourthក៏ញញឹមតិចៗរួចដើរមកអង្គុយក្បែរGem ទាំងទឹកមុខមិនទាន់ស្វាងដេកស្រួលបួល ពេលនោះម៉ាក់fourthនិយាយឡើង

ក្មេងតូចរបស់បង   (my babe) ENDWhere stories live. Discover now