មិត្តភក្តិប្រច័ណ្ឌគ្នាមិនបានហ៎🦁🐭

515 35 0
                                    

.......យប់ឡើងផ្ទះfourth.......
គ្រួសារfourthកំពុងអង្គុយញុាំអាហារពេលនោះប៉ាfourthក៏ចាប់ផ្តើមនិយាយមុនគេ
"យ៉ាងម៉េចហើយការងារអូនព្រឹកមិញ"
"ក៏ល្អណាបងអូនបានជួបលោកស្រីingទៀតផងគាត់
និយាយថាfotfotគួរអោយស្រលាញ់ណាស់"អ្នកស្រី
Kakតបហើយលោកjaiiនិយាយបន្តនិងងាកទៅសួរfourth
"អញ្ចឹង ហ៎.....ហើយនិយាយពីfotfotវិញហេតុអីធ្វើបែបនេះដាក់ប៉ាម៉ាក់....."
"ធ្វើអីទៅបាទfourthដូចមិនបានធ្វើអីដាក់លោកប៉ា
អ្នកម៉ាក់សូម្បីបន្តិចបាទ"ដឹងហើយតែនិយាយបន្លប់រឿង
"នៅមកបដិសេធទៀតចុះរឿងម្សិលមិញ...ដឹងឬអត់ថាប៉ាម៉ាក់បារម្ភប៉ុណ្ណា សុខៗកូនមិនមកផ្ទះបែបនិង កុំតែgem callមកប្រាប់ប៉ាម៉ាក់មិនដឹងថាប៉ាម៉ាក់ទៅរកកូននៅឯណាទេថ្ងៃមុខថ្ងៃក្រោយបើមានការវរល់ជាមួយមិត្តអីត្រូវទូរសព្ទ័មកប្រាប់ប៉ាម៉ាក់ជាមុនដឹងឬនៅ"ម៉ាក់fourthនិយាយដោយក្តីបារម្ភរួចប៉ាគេក៏មន្ថែម
"នេះសំណាងហើយនៅផ្ទះGemចុះបើកូនមិននៅជាមួយGemឬអ្នកណាចាប់ទៅតើអោយពួកយើងធ្វើយ៉ាងមិច ប៉ានិងម៉ាក់នៀកមានតែអាកណ្តុរតូចឯងមួយទេបើឯងកើតអីអោយពួកយើងធ្វើយ៉ាងមិច"ប៉ាម៉ាក់គេស្រលាញ់កូនដល់ហើយហៅកូនសុទ្ធតែកណ្តុរតូច🐭
"អូយ!!!! អោយfotfotសុំទោសប៉ាម៉ាក់ផងណាលើកក្រោយកូនសន្យាថានិងមិនធ្វើអោយអ្នកទាំងពីរបារម្ភទេ"និយាយហើយfourthក៏ដើរទៅអោបប៉ាម៉ាក់របស់គេរួចនិយាយបន្ត
"ប៉ាម៉ាក់បាទ fotfotសុំប៉ាម៉ាក់រឿងមួយបានទេ"
"រឿងអីទៅកូន និយាយមកប៉ាម៉ាក់ចាំស្តាប់"
"គឺថ្ងៃសៅរ៍អាទិត្យ សប្តាហ៍នេះកូនចង់សុំប៉ាម៉ាក់ទៅចុះកម្មសិក្សានៅតាមខេត្ត"
"ទៅធ្វើអីជាមួយអ្នកណាខ្លះ"ម៉ាក់fotfotសួរ
"គឺនៅខាងសាលាគេមានគម្រោងចុះទៅសម្អាតបរិស្ថាន
និដាំដើមឈើជាពិសេសគឺទៅមើលពីរបៀបរបបរស់នៅ
របស់ប្រជាជននៅទីនោះថាពួកគាត់រស់នៅរបៀបមិច
ម្យ៉ាងទៀតកូនទៅជាមួយបងwinny sing satangនិងអាfordណាបាទ..អ្នកទាំង2មិនបាច់បារម្ភ
ទេបាទ ហើយសម្រេចថាប៉ាម៉ាក់អោយកូនទៅឬអត់"
"ប៉ាមិនហ៊ាន សម្រេចទេសួរម៉ាក់ឯងទៅ បើម៉ាក់ឯងអនុញ្ញាតប៉ាក៏មិនថាអីដែរ"និយាយហើយឪពុកនិងកូនក៏ងាកទៅមើលម៉ាក់ព្រមគ្នា
"ចង់ទៅមែន(fourthងក់ក្បាល) បានម៉ាក់អោយទៅក៏បានតែត្រូវlineមកប្រាប់ម៉ាក់ពីសកម្មភាព
របស់កូនគ្រប់យ៉ាង"
"បាទ អ្នកស្រីkakកូនសន្យាអរគុណបាទfotfot
ស្រលាញ់ម៉ាក់ណាបាទ"និយាយហើយfourthក៏រត់ទៅអោបម៉ាក់របស់គេរួចក៏ថើបដោយក្តីពេញចិត្តបានតែៗធ្វើអោយប៉ាគេញញឹមប៉ុណ្ណោះ..............
.....ថ្ងៃចុះកម្មសិក្សាមកដល់.........
Fourthនិងមិត្ត(sing satang ford)របស់គេកំពុងអង្គុយនៅក្នុងឡាននិងសម្លឹងទៅមើលទេសភាពខាងក្រៅដែលឡានបានបើកកាត់ដោយអារម្មណ៍ស្រស់ថ្លានិងរីករាយជាទីបំផុតប្រហែល4ម៉ោងក្រោយមកឡានក៏បានមកឈប់និងកន្លែងមួយដែលសម្បូរទៅដោយព្រៃភ្នំនិងម្លប់ដ៏ត្រជាក់ស្រេបតែម្តង គ្រប់គ្នាដើរចុះពីលើឡានក្រុងមកឈរតម្រង់ជួរគ្នាដើម្បីស្តាប់ លោកគ្រូដែរដឹកនាំមក និយាយ
"សួស្តីប្អូនៗទាំងអស់គ្នាពេលនេះយើងបានមកដល់តំបន់ភ្នំដែលដាច់ស្រយាលហើយ ហើយការចុះកម្មសិក្សារបស់យើងមានរយៈពេល2ថ្ងៃ ថ្ងៃដំបូងលោកគ្រូនិងលោកមេឃុំនិងនាំអ្នកទាំងអស់គ្នាយកសម្ភារៈសិក្សាទៅចែកក្មេងៗនិងមើលពីរបៀបរបបរស់នៅរបស់ប្រជាជនព្រៃភ្នំហើយថ្ងៃស្អែកចាំពួកយើងឡើងភ្នំដាំដើមឈើ តែពេលនេះគ្រូនិងរៀបចំអោយពួកប្អូនគេងសិនណាដោយការគេងរបស់យើងគឺគេងនៅក្នុងតង់ដូច្នេះហើយប្អូនៗអាចរកដៃគូរនិងរៀបចំបោះតង់បានហើយ"
ពេលគ្រូនិយាយចប់គ្រប់គ្នាក៏បំបែកជួរគ្នាឯfourthនិងមិត្តក៏ដើរមករកកន្លែងដើម្បីបោះតង់ដែរពេលនោះsunក៏ដើរមករកfourthរួចនិយាយឡើង
"Fourthគេងជាមួយបងទៅបងមិនទាន់មានដៃគូរទេ"
"កុំអីល្អជាងបង ខ្ញុំគេងជាមួយមិត្តខ្ញុំហើយខ្ញុំមិងចង់រំខានបងទេ ណាមួយមិត្តបងក៏ច្រើនមិនអញ្ចឹង"
Fourthតបដោយកាយវិការមិនពេញចិត្ត
"តែបងចង់គេងជាមួយfourthឬFourthមានអ្នកគេងជាមួយហើយ..."
"ខ្ញុំ មិន....."និយាយដល់ត្រឹមនេះស្រាប់តែមានសម្លេងមួយអាលកាត់
"មែនFourthគេមានអ្នកគេងជាមួយហើយគឺខ្ញុំ"គ្រប់គ្នាក៏ងាកទៅមើលសម្លេងរួចFourthក៏និយាយដោយសម្លេងភ្ញាក់ផ្អើល
"Gem....មោលដោយរបៀបមិចនិងឃើញឯងរវល់មិនអញ្ចឹង"
"ដំបូងយើងក៏ថាមិងចង់មកដែរតែបងយើងបបួលមកទើបយើងមកទៅ ម្យ៉ាងទៀតខ្លាចឯងគ្មានអ្នកគេងជាមួយ"Gemនិយាយនិងធ្វើមុខឌឺដាក់sunឯsunវិញតបទាំងមុខមិនពេញមិនពេញចិត្តបន្ទាប់ឃើGemឌឺខ្លួន
"ឯងជាអ្នកណាមានសិទ្ធិអីគេងជាមួយFourth"
"ចុះបងជាអ្នកណាមានសិទ្ធិអីដែរបានជាចង់គេងជាមួយfourthដូចគ្នា កុំយកលេសជាសិស្សច្បងឬក៏អ្នកជិតខាងណាបើបងគិតបែបនេះខ្ញុំក៏ចង់ប្រាប់បងថាខ្ញុំជាមិត្តសំឡាញ់របស់fourthដូចគ្នាហើយក៏មិនមែនមិត្តធម្មតាដែរ ដូច្នេះហើយខ្ញុំអាចគេងជាមួយគេបានហើយ បងអាចទៅរកអ្នកផ្សេងគេងជាមួយទៅ តោះfourth"និយាយហើយGemក៏ចាប់ដៃFourth
រួចដើរទៅបាត់បានតែធ្វើអោយsunឈរដោយកាគំគួនទៅកាន់Gemដែលហ៑ានលូកថ្លើមខ្លួនសោះ
GemអូសដៃFourthមកឈប់នៅកន្លែងមួយរួចក៏រៀបចាំបោះតង់ពេលនោះFourthក៏ចាប់សួរឡើង
"Gem ឯងនិយាយបែបនេះមិនខ្លាចបងsunខឹងទេ"
"ហេតុអីយើងត្រូវខ្លាចគាត់ មនុស្សមិនគួរអោយគោរពផង"Gemនិយាយដោយទឹកមុខស្មើរៗ
"តែយ៉ាងណាឯងមិនគួរនិយាយដាក់គាត់បែបនិងដែរ"
"យ៉ាងមិចយើងនិយាយមិនបានហ៎ ឬឯងចាប់អារម្មណ៍គាត់មែន"Gemនិយាយបែបងរ(ងរស្អីកូនកូនដូចមិនត្រូវជាស្អីនិងគ្នាផងម៉ែមើលទៅកូនដូចប្រច័ណ្ឌគេច្រើនជាង)
"ឆ្កួតយើងមិនបានគិតស្អីជាមួយគាត់ទេ បានហើយៗឆាប់បោះតង់ទៅឆាប់បានហើយ"និយាយFourthក៏ដើរទៅជួយបោះតង់Gemឯមិត្តទាំងបីរបស់របស់Fourthកំពុងតែឈរមើលនិងសកម្មភាពមិត្តភក្តិខ្លួនជាមួយនិងGem
"ឯងថាមើលអាGemវាប្រច័ណ្ឌអាFourthមែនទេ"
Singមនុស្សកំពូលវិភាគសួរទៅford
"មិនអាចទេអាGemនិងប្រច័ណ្ឌអាFourthវាមិនចូលចិត្តឬសូម្បីតែនិយាយរកគ្នាផងនិងទៅមិនរួចទេ"
"តែយើងថាអាGemលួចក្រាស់អាFourthច្រើនជាងហើយយើងធានាណាថាពួកវាទាំង2នេះនិងក្លាយជាសង្សារឆាប់"satangនិយាយដោយជឿជាក់
"ឯងប្រាកដម្លេះ....បើកពួកវាក្លាយជាសង្សារនិងគ្នាមែនយើងនិងអាfordជួយឯងអោយញ៉ែបងwinnyអោយបានដូចគ្នា.."sing
"ល្អ..ឯងនិយាយហើយណា"satangនិយាយចប់ហើយពួកគេទាំង3ក៏សើចរួចមើលមុខគ្នា......
បន្ទាប់ពីបោះតង់រួចរាល់ពួកគេក៏រៀបចំផ្លាស់ប្តូរសម្លៀកបំពាក់ដើម្បីទៅចែកសម្ភារៈសិក្សាដល់សិស្សៗ
ក្រោយពីចែកហើយGemនិង Fourthក៏មកអង្គុយនៅក្រោមដើមឈើមួយដើម
"ហេុីយ!!!ស្រស់ស្រាយដល់ហើយពេលបានមកទីនេះថ្ងៃដំបូងបែបនេះ មែនទេGem... Gemini"Fourth
ហៅGemរៀងខ្លាំងព្រោះGemមិនតបរវល់តែមើលមុខFourthឡើងភ្លឹកដោយសារតែអាស្រីfourth
cuteពេក
"ស្តាប់ខ្ញុំនិយាយឬអត់នាស់"
"ក៏ ...ស្តាប់យើងក៏រីករាយដែរ"Gemនិយាយប៉ុណ្ណេះស្រាប់តែមានក្មេងម្នាក់រត់មករួចនិយាយ
"សួស្តីពួកបងទាំងពីរ ខ្ញុំមានរឿងចង់សួរពួកបងបានទេ"
"បានប្អូនចង់សួរអី"Fourth
"គឺមិត្តខ្ញុំឃើញពួកបងសមគ្នាដល់ហើយពួកបងជាសង្សារនិងគ្នាមែនទេ"
"ហាស់..អ្នកណាអោយពួកប្អូនគិតបែបនិងពួកបង..."
Fourth
"មិនអីទេបើបងមិនចង់ប្រាប់ក៏បានដែរ ខ្ញុំទៅវិញហើយ"និយាយហើយក្មេងម្នាក់នោះក៏រត់ទៅបាត់
"Geminiសើចធ្វើអីមិចមិនប្រាប់ប្អូនទៅថាយើងជាមិត្តនិងគ្នាកុំអោយក្មេងយល់ច្រលំបែបនេះវាមិសមទេ"
"ណ្ហើយ អោយគេគិតអីក៏គិតទៅ"Gem(យើសGemបានក្មេងនិយាយបែបនិងញញឹមបិទមាត់មិនជិតសោះហើយខុសពីកាGemភាគ១ខ្លាំងណាស់)កំពុងតែញញឹមស្រាប់តែមានសម្លេងមួយស្រែកហៅFourth
"Fourth មកនេះ"fourthក៏ប្រញាប់រត់ទៅធ្វើអោយGemប្តូរទឹកមុខពីញញឹមទៅជាក្រម៉ូវភ្លាម
ពេលនោះក៏មានដៃមួយមកប៉ះស្មារបស់Gemរួចក៏និយាយ
"មិនបាច់ហួងហែងទេ ម្នាក់នោះបងរបស់អាfourth"
ពេលនោះGemក៏ប្រញាប់ងាកទៅមើលនិងនិយាយ
"ហួងហែងស្អីឯងអាsingយើងមិនបានហួងហែង"
"នែ អាGemតាំងនាមយើងជាអ្នកលួចក្រាស់គេម្នាក់ដែលមិចយើងមើលមិនដឹងថាឯងលួចចូលចិត្តមិត្តយើងនោះ"satang
"អឺមែន បើលួចក្រាស់មិត្តយើងក៏ប្រាប់មកយើងនិងជួយ
យើងចង់អោយមិត្តយើងនេះមានសង្សារណាស់កុំមកធ្វើជាមិត្តលួចប្រចណ្ឌ័គ្នាបែបនេះមិនល្អទេ"Sing
"នេះទៅរួចដែរ ហ៎យើងមិងចង់ជឿទេ"ford និយាយហើយsatangយកដៃទៅទះក្បាល fordរួចនិយាយ
"ឈប់ធ្វើល្ងង់មួយថ្ងៃបានទេអាford"satang
"អ្នកណាល្ងង់ យើងមិនល្ងង់ទេ"ford
"បានហើយស្ងាត់ទាំងពីរទៅពួកឯង"sing
"ជាមិត្តនិងគ្នាប្រច័ណ្ឌគ្នាមិនបានហ៎ យើងប្រច័ណ្ឌគេធម្មតាៗតើ"Gem
"ពុទ្ធោអើយអាGemបែបនេះលើសពីមិត្តហើយ បើឯងចូលចិត្តវាមែនចាំពួកយើងជួយទៅចុះ មិត្តភក្តិ"singនិយាយក៏យកដៃទៅអង្អែលស្មាGem
"ធ្វើយ៉ាងមិចទៅ"Gemសួររបៀបឆ្ងល់
"ចាំតែមើលទៅ....."និយាយហើយមិត្តទាំងបីរបស់fourthក៏ញញឹមបែបជឿជាក់ដាក់Gem
និយាយទៅកាGem លួចcrushកាFourthមែន
ចាំមើលភាគក្រោយកាGemញ៉ែនាងFourthធ្វើសង្សាបានអត់បើមានអ្នកតាមរំខាន់រហូតអញ្ចឹង.......🦁🐭
អរគុណសម្រាប់ការអាន🙏🙏🙏🙏🙏🙏




ក្មេងតូចរបស់បង   (my babe) ENDWhere stories live. Discover now