ចុះឯងមិនមែនរបស់ខ្ញុំទេឬ😏

535 30 0
                                    

Gemបីfourthមកដល់បន្ទប់របស់ខ្លួន(ព្រោះមិនស្គាល់ផ្ទះរបស់fourthនៅឯណាហើយសាមីខ្លួនស្រវឹងនិយាយលេងដឹងរឿងហើយ)រួក៏ទម្លាក់fourthទៅលើគ្រែទាំងសភាពfourthប្រៀបដូចកូនក្មេង2ខួបអញ្ចឹង
"fourthងើបឡើងទៅងូតទឹក ឯងគេងទាំងបែបនេះមិនបានទេ "Gemនិយាយព្រមទាំងយកដៃទៅចាប់ទាញfourthអោយងើប
"អត់ទេខ្ញុំមិនងូតទេ.មិនបាច់ងូតមួយថ្ងៃក៏មិនអីដែរ ណ៎"fourthនិយាយថែមទាំងធ្វើមុខខ្ចូតដាក់Gem
ទៀត
"មិនបានឯងគេងលើគ្រែខ្ញុំទាំងបែបនេះមិនបាទេនឆាប់ងើបឡើង លឿនៗ"Gem
"ហេតុអីមិនបាន ក្រែងយើងនិងឯងជាមិត្តសម្លាញ់និងគ្នាដូច្នេះហើយគ្រែឯងក៏ដូចគ្រែយើងដែរ(មិត្តសម្លាញ់ពីអង្កាលមិចadminមិនដឹងឃើញឈ្លោះតែគ្នាសោះ)
ណាមួយយើងក៏ខ្ចិលងូតម្តងម្កាលដែរវាគ្មានតែស្អីទេ(យីកូនដេកអត់ងូតទឹក ល្អម្លេះកូនម្តាយ កាត់រកអ្នកណា)..
good nightណាGem Gemហាមដាស់fot fot
ណាបាទ ជុប ជុប.."និយាយរួចfourthក៏យកដៃទៅដាក់និងបបូរមាត់របស់ខ្លួនហើយយកដៃរបស់ខ្លួនទៅប៉ះនិងមាត់របស់Gem (នេះគេហៅថាការថើបដោយ
ប្រយោល)រួចក៏ប្រាស់ខ្លួនគេងទៅឯGemវិញនៅឈរធ្វើស្លើនៅនឹងមួយកន្លែងមិនកម្រើកសូម្បីបន្តិចបែបភ្ញាក់ផ្អើលព្រោះមិនដែលមានអ្នកណាធ្វើដាក់គេបែបនេះ
ពីមុនមក ហើយក៏ធ្វើអោយគេលង់និងអាស្រី fourthបណ្តើរហើយដែរGemសម្លឹងមើលទៅfourth
ដោយក្រសែរភ្នែកមានសេចក្តីសុខនិងមានសុភមង្គលកាន់តែសម្លឹងGemកាន់តែលង់គឺលង់និងចរិកដ៏ខ្ជីខ្ចូតរបស់Fourthតែម្តងគេក្រវិលក្បាលហួសចិត្តនិងចរិកដែលខុសគ្នាដូចមេឃហើយនិងដីរបស់fourthមុនស្រវឹងនិងក្រោយពេលស្រវឹង សម្លឹងមើលប្រហែលមួយសន្ទុះរួចមកគេក៏ដើរទៅយកកន្សែងសើមៗដើម្បីមកជូតខ្លួនឲ
Fourthគេចាប់ផ្តើមជូតទៅលើដើមទ្រូងដ៏សខ្ចីរបស់fourthទៅមកៗរហូតដល់ភ្នែកគេក៏ត្រូវឈប់ដោយសារតែកំពុងចាប់អារម្មណ៍និងសាច់ដ៏ភ្លឺរលោងរបស់Fourth Gemប្រញាប់បណ្តេញគំនិតអាក្រក់ចេញពីខ្លួនរួចបន្តជូតខ្លួនអោយFourthរួចក៏ឧទានតិចម្នាក់ឯងឡើងនៅក្បែរត្រចៀកFourth
"ពេលបែបមើលទៅគួរអោយស្រលាញ់ដែរតើឯង"
រួចក៏ញញឹមតិចៗម្នាក់ឯងបែបពេញចិត្តហើយដើរទៅងូតទឹកបាត់ទៅ............
.....ព្រឹកឡើងក្នុងបន្ទប់Gemini........
Gem និងFourthកំពុងគេងអោបគ្នានៅលើគ្រែដោយមិនដឹងខ្លួនព្រោះម្នាក់ៗកំពុងលង់លក់យ៉ាងមានក្តីសុខ បន្តិចក្រោយមកដៃរបស់Fourthក៏ចាប់អង្អែលលើទ្រូង
Gemទៅមកៗដោយសារវាទន់និងកក់ក្តៅFourthចាប់ផ្តើមបើកភ្នែកម្តងបន្តិចៗរហូតដល់ឃើញថារបស់ដែលគេប៉ះគឺGeminiហើយគេក៏ចាប់ផ្តើមស្រែកដោយសម្លេងភ្ញាក់ផ្អើល
"ហេុីយ..Gemឯងមកគេងទីនេះរបៀបណា"និយាយហើយថែមទាំងធាក់ទម្លាក់Gemពីលើគ្រែទៀត(ខ្លាំងម្លេះកូនដេកផ្ទះគេហើយធាក់គេទៀត)Gemងើបទាំងមីងមេុីងដោយសភាពឈឺនិងមិនទាន់ស្អាងដេករួចតប
"ហើយមើលទៅថានេះផ្ទះអ្នកណា ហើយហេតុអីបានមកធាក់យើងបែបនេះ"
"អឺ!!!មែនយើងសុំទោសនេះផ្ទះឯង ហ៎ ហើយយើងមកនៅទីនេះដោយរបៀបមិច មិចបានឯងមិនយកយើងទៅផ្ទះ
ស្លាប់ហើយបើម៉ាក់យើងដឹងណាថាយើងមិននៅផ្ទះយប់
មិញយើងច្បាស់ជាស្លាប់មិនខានទេ"fourthនិយាយទាំងទឹកមុខភ័យពេលនោះGemក៏តបកាត់
"ឈប់ៗ ឈប់គិតរឿងឥតប្រយោជន៍យើងបានcallប្រាប់ម៉ាក់ឯងហើយថាឯងគេងនៅផ្ទះយើងព្រោះមានការងារសាលារួមគ្នា ហើយយើងក៏មិនដឹងផ្ទះឯងនៅឯណាព្រោះយប់មិចយើងសួរឯងៗក៏មិនប្រាប់យើងហើយនិយាយជាមួយឯងក៏មិនដឹងរឿងអ្វីទៀត
ទើបយើងសម្រេចចិត្តនាំឯងមកទីនេះ យល់ឬនៅ"
Fourthងក់ក្បាលថាយល់រួចGemក៏និយាយបន្ត
"បានហើយយើងទៅងូតទឹកហើយ" ថារួចGemក៏ដើររៀបនិងចូលបន្ទប់ទឹកតែត្រូវផ្អាក់ព្រោះកាFourth
ស្រែកព្រមទាំងយកដៃបិទភ្នែក
"Gemមិចបានឯងអត់ស្លៀកអីអញ្ចឹង អាក្រក់មើលណាស់"
"យើងសុំទោសវេុីយ យើងច្រលំថាយើងនៅម្នាក់ឯងភ្លេចថាមានឯងនៅដែល"និយាយហើយGemក៏ដើរទៅយកកន្សែងមករុំខ្លួន
"ច្រលំហេ មកនិយាយច្រលំបានយ៉ាងមិចនេះសំណាងហើយដែលរបស់របរនៅក្នុងបន្ទប់នេះវាមិនចេះនិយាយនិងជារបស់ឯងមិចអញ្ចឹងទេណាវាមិនដឹងនិយាយស្អីអាក្រក់ខ្លះពីឯងទេ"Fourth
"ចុះឯង ហ៎មិនមែនជារបស់ខ្ញុំទេ ហ៎"Gemនិយាយដល់ត្រឹមនេះFourthក៏ស្ងាត់រួចតបបែបអៀន
"ឆ្កួត របស់ឯងស្អីយើងមិនមែនជារបស់ឯងទេវេុីយយើងទៅងូតទឹកមុនឯងវិញ... មិនដឹងជាមនុស្សស្អីគេងមិនស្លៀកពាក់ទេ"និយាយហើយកាFourthក៏ដើរចូលបន្ទប់ទឹកបាត់ទៅរួចGemក៏បន្ទរពីក្រោយ
"ឯងអៀន ហ៎"
"ឆ្កួតយើងមិនបានអៀន"FourthតបហើយGemបានត្រឹមញញឹមដោយមិនតអ្វីទាំងអស់(កាFourthកូនអើយមិនចាំបាច់ថាអោយប្តីទេព្រោះកូនទាំង2ដូចគ្នាមួយមិនចូលចិត្តងូតទឹកមុនដេកមួយទៀតចូលចិត្តដេកមិនស្លៀកពាក់ដូចគ្នាម្លេះយកគ្នាតែម្តងទៅ ម៉ែគាំទ្រ)
បន្ទប់ពីងូតទឹករួចពួកគេក៏មកញុាំអាហារនៅខាងក្រោមមកដល់ក្រោមភ្លាមFourthក៏ត្រូវស្តប់ម្តងទៀតព្រោះបានឃើញម៉ាក់របស់Gem
"Gemចុះមកហើយ ហ៎កូម៉ាក់ធ្វើអាហារពេលព្រឹកសម្រាប់កូនរួចហើយ ហើយនេះអ្នកណាហ្នឹង"
"អុ!!! ម៉ាក់នេះFourthកូនរបស់អ្នកមីងkakនិងលោកពូjaiiមិត្តរបស់ម៉ាក់នោះអី ហើយគេជាមិត្តខ្ញុំដែល Fourthនេះម៉ាក់របស់ខ្ញុំ៉"
"ជំរាបសួរអ្នកមីង"
"កូនរបស់kak ហ៎គួរអោយស្រលាញ់ដូចម៉ាក់របស់គេអញ្ចឹង សួស្តីក្មួយមោះៗទៅញាំបាយវិញណាមីងបានធ្វើពិសេសតែម្តង "
"បាទអ្នកមីង "ថាហើយម៉ាក់របស់gemក៏ទាញដៃរបស់
Fourthទៅតុអាហារបានតែធ្វើអោយGemក្រវិលហួសចិត្តនិងម្តាយដែលមើលទៅចាប់អារម្មណ៍Fourthជាងខ្លួនទៅទៀតរួចក៏ដើរទៅដើម្បីញាំអាហារដែរ.....ក្រោយពីញាំរួចGemក៏បើកឡានជូនFourthទៅមហាវិទ្យាល័យមកដល់កន្លែងចតឡានFourthក៏ចុះពីលើឡានរួចដើរតម្រង់ទៅថ្នាក់របស់ខ្លួនតែត្រូវGemចាប់ដៃជាប់ហើយនិយាយ
"ឈប់ នេះឯងប្រញាប់ទៅណានិងយើងមិនទាន់និយាយជាមួយឯងទេ"Gem
"រឿងអី យើងដូចគ្មានអីនិយាយជាមួយឯងទេ"Fourth
"រឿងដែលឯងចង់អោយយើងជួយអោយសិស្ស--សិស្សច្បងឯងឈប់តាមរំខានឯងនោះយើងokជួយក៏បាន"Gem
"ពិត ហ៎!!! តែហេតុអីបានចង់ជួយយើង"Fourth
"ក៏...ឯងជួយយើងដូចគ្នាហើយយើងឃើញថាឯងមានសម្ថភាពដែរធ្វើអោយmayនិងDមិនសូវមករញ៉េញ៉ៃនិងយើងដូចមុនទើបយើងចង់ជួយឯងវិញ"Gem
"មិនមែនឯងចាប់អារម្មណ៍យើងទេ ណ៎"Fourth
"គ្មានទេយើងមិនបានចាប់អារម្មណ៍ឯងទេបានហើយយើងទៅរៀនហើយ"និយាយហើយGemក៏ដើរទៅបាត់ទុកអោយកាFourthឈរអេះក្បាលឆ្ងល់និងសកម្មភាពរបស់Gemរួចក៏ចេញទៅបាត់ទាំងទឹកមុខញញឹម.........កាត់មកមិត្តទាំង3របស់Fourthកំពុងអង្គុយនិយាយគ្នាអំពីរឿងយប់មិញ
"អាSatang អាfordយប់មិចយ៉ាងមិចដែរពួកឯង"sing
"យើងដេកនៅខុនដូរអាfordហើយយើងប្រាប់ម៉ាក់យើងថាយើងមានកិច្ចការផ្ទះត្រូវធ្វើជាមួយវា ម៉ាក់យើងក៏យល់ព្រម "satang
"ហើយឯងកុហកគាត់ធ្វើអីទៅ"sing
"បើកម៉ាក់យើងដឹងថាយើងស្រវឹងដូចឆ្កែឯងគិតថាយើងបានមកនិយាយជាមួយពួកឯងពេលនេះ តែថាទៅចុះឯងវិញអាsingយប់មិចយ៉ាងមិចដែរ"satang
"យើង ហ៎ ឯងដឹងទេយប់មិញយើងស្រវឹងខ្លាំងពេកម៉ាក់យើងមិនអោយយើងចូលផ្ទះទេ"sing
"អោល!!ហើយឯងដេកនៅឯណា"fordសួររបៀបឆ្ងល់
"យើងទៅដេកជាមួយអាbobសម្លាញ់យើង"
"សម្លាញ់ឯងមួយណាយើងមិនដែរឮ"satangសួររបៀបឆ្ងល់ដែរពេលនោះFourthក៏ដើរមកតប
"គឺអាbobឆ្កែវានោះអី "😂
"ឆ្កែវា..នេះឯងដេកជាមួយឆ្កែហ៎"Satang និងford
"ក៏ផ្ទះឆ្កែយើងធំនោះអីយើងដេកតែញយ ដោះទុកបានម្តងម្កាលដែរតើ"sing
"ធ្វើមិចធ្វើទៅអោយតែឯងគិតថាសម"satang
"បានហើយពួកឯងយើងចង់សួរពួកឯងបន្តិចពួកឯងចាប់អារម្មណ៍ទៅចូលរួមចុះកម្មសិក្សាដាំដើមឈើនិងសម្អាតបរិស្ថាននៅតាមខេត្តដាច់ស្រយាលរបស់សិស្សច្បងខាងវិស្វកម្មដែរទេ"Fourth
"ល្អតើយើងចូលចិត្តតែឯងដឹងមកពីណា"ford
"គឺបងជីដូនមួយយើងបបួលទើបយើងចង់បបួលពួកឯងទៅដែល ទៅឬអត់"fourth
"ទៅៗពួកយើងទៅ"sing and ford
"តែយើង...."satang
"គ្នានតែស្អីទាំងអស់អាsatangវាត្រូវតែទៅប្រាកដណាស់"singនិយាយមុឺងម៉ាត់
"ល្អចាំយើងប្រាប់បងយើងថាពួកឯងទៅដែរ ចុងសប្តាហ៍ជួបគ្នាសម្លាញ់ តោះប្រញាប់ទៅរៀន"Fourthនិយាយក៏បណ្តើរមិត្តទាំង3ទៅរៀនបាត់ទៅ.........

ភាគបន្ត......កែវភ្នែកមនុស្ស2នាក់កំពុងតែសម្លឹងមើលគ្នាដោយក្តីបារម្ភនិងស្រសាញ់ជាទីបំផុត.....ឯងព្រមធ្វើលើពីមិត្តភក្តិយើងឬអត់......🥰🙏🙏🙏🖐️

ក្មេងតូចរបស់បង   (my babe) ENDWhere stories live. Discover now