ឯងត្រូវធ្វើមិត្តភក្តិយើងណា🥺🌻🌞

551 39 0
                                    

ព្រឹកថ្ងៃបន្ទាប់fourthកំពុងតែដើរយ៉ាងរំភើយនៅក្នុងមហាវិទ្យាល័យរបស់ខ្លួនស្រាប់តែមានសម្លេងមួយស្រែកហៅfourthពីចំងាយធ្វើអោយគេប្រញាប់ងាកទៅមើលភ្លាម
"ប្អូនfourth ......សុខសប្បាយទេបងរីករាយណាស់ដែលបានជួបfourthទាំងព្រឹកបែបនេះចុះfourthវិញសប្បាយចិត្តឬអត់បានជួបបងបែបនេះ"
"អត់ សូម្បីតែបន្តិច ហើយក៏មិនចង់ជួបដែល"
"អោល!!! ហេតុអីទៅនេះបងខំមកតាំងពីព្រឹកដើម្បីជួបfourthណា"
"នែ!បងsun នេះបងមិនធុញទេឬយ៉ាងមិចមកជួបខ្ញុំរាល់ថ្ងៃបែបនេះ ម្យ៉ាងទៀតមកស្រែក កណ្តាលហ្វូងមនុស្សបែបនេះអត់ខ្មាស់គេទេមែនទេ ខ្ញុំសួរបង"fourthសួរsunឯsunបានត្រឹមក្រវីលក្បាលរួចfourthក៏និយាយបន្ត"តែខ្ញុំធុញនិងការធ្វើបែបនិង បានហើយខ្ញុំត្រូវទៅរៀន ហាមតាមខ្ញុំ"
"ប្អូនfourth ...."
"ហាម តាមខ្ញុំ បើបងមិនចង់ស្លាប់មុនអាយុ"ថាបើយfourthក៏ចង្អុលទៅកាន់sunរួចក៏ដើរចេញទៅ
ទាំងទឹកមុខក្រម៉ូវជាទីបំផុត(កាចដែរតើកូនម្តាយ)..... fourthដើរមកអង្គុយលើកៅអីដែលមិត្តរបស់គេកំពុងអង្គុយជុំគ្នាទាំងទឹកមុខមិនរីកសូម្បីបន្តិចពេលនោះមិត្តរបស់fourthដែលមានឈ្មោះsatangសួរឡើង
"តើឯងកើតអី ហាស់ អាfourthធ្វើមុខដូចមានអ្នកណា រំលោភអញ្ចឹង"
"មែនហើយ អាsatangវានិយាយត្រូវ ឯងកើតស្អី"
"ពុទ្ធោ អើយford satangពួកឯងធ្វើដូចមិនដឹងមុខវា
នាស៎ បញ្ជាក់ថា បងsun កំពុងរញ៉េរញ៉ៃវាទៀតហើយ មើលទៅ"singនិយាយបកស្រាយ
"យើងស្មានតែគេរំលោភវាតើ បានហើយ អាfourth
អ្នកណាៗក៏គេដឹងថាគាត់តាមញ៉ែឯង2ឆ្នាំហើយតាំងពីឯងមិនទាន់ចូលមហាវិទ្យាល័យម្លេះ ឯងគួរតែទទួលយកគាត់ធ្វើសង្សាតែម្តងទៅ ចប់ហើយ"
"ឯងឆ្កួតទេដឹង ហាស់ satang អោយមិត្តខ្លួនឯងទៅយកមនុស្សដែលវាស្អប់នោះទៅកើតឯងមិខ្លាចវាសម្លាប់បងsunទេ ហ៎... យើងមានវិធីមួយដ៏ល្អសម្រាប់ឯង"
"វិធីអីទៅ អាsing"fourthសួរបញ្ជាក់
"ឯងគួរ រកអ្នក ការពារឯងមួយទៅ"sing
"អ្នកការពារ!!!រកអ្នកណាទៅ... .......កុំប្រាប់យើងណាថាពួកឯងទាំងបី យល់សប្តិទៅ"fourth
"ហេតុ អីថាពួកយើងបែបនេះ ឃើញពួកយើងបែបនេះមែនតែយើងទាំងបីជាមនុស្សស្រលាញ់មិត្តណា"ford
"អញ្ជឹង ហ៎ លោកford"Fourth
"បានហើយៗ យើងមិនមែនសម្តៅលើពួកយើងទាំងបីទេ តែយើងសម្តៅលើ សិស្សម្នាក់ដែលទើបមកថ្មីនោះអី"
" សិស្សមកថ្មីអ្នកណា ទៅ អាsing"satangសួររបៀបឆ្ងល់ៗពេលfordតបបន្ថែម
"ឯង... កុំប្រាប់ណាថា អាgem"singងក់ក្បាល
"អា gemនេះឯងឆ្កួតទេដឹងអោយយើងទៅសុំវាធ្វើអ្នកការពារយើង កុំថាឡើយអោយយើងទៅនិយាយរកវាឬសុំវាមកធ្វើអ្នកការពារយើងសូម្បីតែមុខយើង នាស៎វាមិនមើលផង"fourth
"ដោយសារមុខវាគួរអោយខ្លាចបែបនិងហើយទើបយើងអោយឯងសុំវាធ្វើមិត្តភក្តិ វានិងបានការពារឯង ឯងគិតមើលទៅបើវាក្លាយជាមិត្តឯងណានិងគ្មាននរណាមករញ៉េរញ៉ៃនិងឯងទៀតទេ ជាពិសេសគឺបងsunតែម្តងព្រោះតែ មុខមាំៗរបស់គេនិងហើយ"
"អើ មែនតើ ឯង និយាយត្រូវមិត្តភក្តិ អញ្ចឹងយើងនិងទៅសុំគេធ្វើមិត្តភក្តិទោះដឹងថាវាពិបាកយ៉ាងណាក៏ដោយ"fourthនិយាយហើយពួកមិត្តទាំងបីក៏ងក់ក្បាលយល់ស្របព្រមគ្នា(គិតទៅ មិត្តគេនេះចរិកដូចគ្នាបេះបិទតែម្តង)រួចពួកគេក៏បំបែកគ្នាទៅរៀនរៀងខ្លួន ក្រោយពីរៀនចប់គ្រប់គ្នាក៏បំបែកគ្នាចេញទៅក្រៅអស់រលីងពេលនេះគឺនៅសល់តែgemini
និងfourthប៉ុណ្ណោះពេលនោះfourthក៏ចាប់ផ្តើមនិយាយឡើង
"Geminiយើង.....យើងចង់សុំឯងធ្វើមិត្តភក្តិបានទេ"
"អត់"មួយម៉ាត់យ៉ាងខ្លីហើយខ្មើតទៀត
"យើងចង់ក្លាយជាមិត្តភក្តិឯងមែនណា ណាៗឯងព្រមធ្វើមិត្តយើងទៅ"
"តែ យើងមិនចង់ធ្វើ មិត្តភក្តិល្ងើរៗដូចជាឯងទេ"យើស
កាជេមហ៑ានថាកូនខ្ញុំល្ងើរផងតិចលង់ស្រលាញ់កូនខ្ញុំទៅ
"នែ !លោកgeminiខ្ញុំឡើងឆ្លាតនិងគួរអោយស្រលាញ់ណា មិចថាខ្ញុំល្ងង់ទៅវិញ"
"បើឯងមិនល្ងង់និយាយមកមើលថាឯងមានប្រយោជន៍
អីដល់យើង" សិតតែសួររឿងប្រយោជន៍
"យើងដឹងថាឯងកំពុងធុញទ្រាំនិងស្រីៗដែលកំពុងរំខានប្រព័ន្ធប្រសាទឯងដូច្នេះហើយយើងមានវិធីជួយឯងបាន"fourthនិយាយត្រឹមនេះgeminiក៏ស្ងាត់មួយភ្លេតរួចនិយាយទាំងទឹកមុខមាំដដែល
"ល្អឯងឆ្លាត ......ក៏បានយើងធ្វើមិត្តនិងឯងក៏បាន "
"ពិត ហ៎"
"តែ មានលក្ខខណ្ឌ"
"លក្ខខណ្ឌស្អី ទៅ"
"ឯងត្រូវធ្វើតាមអ្វីដែលយើងប្រាប់គ្រប់យ៉ាង យល់ព្រមទេ"
"បាន បើឯងធ្វើតាមរឿងដែលយើងសុំមួយរឿងយើងយល់ព្រមធ្វើតាមឯងប្រាប់ដូចគ្នា"
"បាន...."ថាហើយfourthក៏ចាប់ដៃgeminiដោយទឹកមុខមាំរៀងៗខ្លួនៗហើយfourthក៏និយាយបញ្ជាក់
"ចាប់ពីពេលនេះទៅយើងក្លាយ ជាមិត្តនិងគ្នាហើយ ណា" និយាយចប់ពួកគេក៏មើលមុខគ្នាបន្ត..........

រង់ចាំអានភាគបន្តណា បាយ បាយ 🖐️🖐️អរគុណសម្រាប់ការចំណាយពេលអាន🙏🙏🙏

ក្មេងតូចរបស់បង   (my babe) ENDWhere stories live. Discover now