💐ភរិយាយក្រៅបេះដូង💐

644 43 0
                                    

          Part4:

           10 year ago

        រយះពេល10ឆ្នាំបានកន្លងផុតទៅបន្ទាប់ពីការស្លាប់របស់ Kim Seokjin អ្វីៗក៏ផ្លាស់ប្ដូរគ្រប់យ៉ាង។មិនថាណាមជុន ថេយ៉ុង លោកគីមអ្នកស្រីគីមឬនរណាៗទេគឺផ្លាស់ប្ដូសឹង180°

       "សួស្ដីបងថ្លៃ!ខ្ញុំមកលេងបងទៀតហើយបងធុញខ្ញុំទេ?"នាយស្ដើងហាស្ដីទៅកាន់ផ្លាកឈ្មោះមុខថ្នូរព្រមមកជាមួយនិងបាច់ផ្កាធូលីបពណ៌សមួយបាច់មកជាមួយផងដែល

         "បងសុខសប្បាយទេនៅទីនោះ"នាយសម្លឹងមើលទៅកាន់ផ្ទៃមេឃពណ៌ខៀវស្រស់ក្នុងចិត្តហាក់ល្ហល្ហាវគ្មានអ្វីនិងយល់

          "បងដឹងទេ?ក្មួយបងគេរៀនពូកែណាស់ឆ្នាំនេះគេរៀនថ្នាក់ទី3ហើយមុខមាត់គួឲស្រឡាញ់ណាស់!"ពិតហើយបន្ទាប់ពីពិធីបុណ្យសពរបស់ជីនកន្លងបាន2ឆ្នាំនាយតូចថេយ៉ុងក៏បានរៀបការមួយនិងលោកវេជ្ជបណ្ដិត Joen Jung kook ដែលត្រូវជាគូដណ្ដឹងក៏បង្កើតបានកូនប្រុសគួរស្រឡាញ់ម្នាក់ផងដែលមានឈ្មោះថា Joen TaehJung

           "បងដឹងទេខ្ញុំនឹករសជាតិម្ហូបស្នាដៃបងណាស់បើគិតទៅខ្ញុំខានញ៉ាំវាជាង10ឆ្នាំហើយគួរឲអាណិតណាស់ហ៊ើយ!"នាយដាក់គូទអង្គុយត្នូញត្អែគ្រប់សព្វទៅកាន់ស្លាកប្រលឹងនោះទាំងញញឹមសប្បាយ

          "ខ្ញុំយល់ហើយជាតិជាម្ដាយគេហត់ប៉ុណ្ណាណា៎គិតរឿងកូនរពិលផងណារឿងប្ដីនៅរឿងការងារផ្ទះមួយរយជំពូកទៀតខ្ញុំយល់ហើយថាពេលខ្ញុំរពិលកាលពីក្មេងនោះម៉ាក់គាត់ហត់ប៉ុណ្ណាហិហិ"

          "បងថ្លៃហា៎បងនិងក្មួយយ៉ាងមិចហើយគេមានរករឿងបងដូចអាល្អិតខ្ញុំទេនិយាយរួមហត់ពិបាកចាប់ណាស់បើបងបានឃើញទៀតនោះក្រវីក្បាលតតាក់ហើយហាសហា"

           "បងដឹងទេគ្រប់គ្នានឹកបងណាស់!ជាពិសេសបងប្រុសខ្ញុំខ្ញុំធ្លាប់ស្អប់គាត់ខ្លាំងណាស់ដែលធ្វើបាបបងកន្លងមកនៅសាងកំហុសឲបងចាកចេញពីពួកយើងទៀតតែនៅពេលខ្ញុំឃើញសភាពគាត់ពេលបាត់បង់បងឃើញថាយ៉ាប់ប៉ុណ្ណា"

           "ខ្ញុំតែងឃើញគាត់គេងឱបរូបថតបងនិងគេងយំរហូត!ថ្ងៃខ្លះមានពោលពាក្យស្រឡាញ់ពាក្យនឹកនិយាយជាមួយរូបថតបងទៀតផងឃើញហើយគួរឲអាណិតណាស់"

🔞Short Novel NAMJIN 🌷Where stories live. Discover now