💐ភរិយាក្រៅបេះដូង💐

541 36 1
                                    

      Part8:

             //មន្ទីពេទ្យ//

        បើយើងក្រលេកមកមើលរាងកាយតូចមួយដែលអង្គុយសន្ធឹងសន្ធៃដូចមនុស្សគ្មានវិញ្ញាណកែវភ្នែកទាំងគូប្រែទៅជាស្លក់ព្រោះតែមិនបានគេងផ្ទៃមុខទាំងមូលប្រែជាស្លេកស្លាំងពោពេញទៅដោយសភាពហើមមើលមិនយល់ព្រោះតែការយំអស់ជាច្រើនម៉ោងដែលខ្លួនអង្គុយកំដអ្នកដែលគេងគ្មានដឹងខ្យល់អីនៅលើគ្រែពេទ្យនោះ

      "បងនៅមិនទាន់ភ្ញាក់ទៀតហេស៎?មានមើលម៉ោងទេអ្ហឹកៗ"នាយចាប់ប្រអប់ដៃក្រាសមកអង្អែលជាមួយផ្ទាល់ក្រពុំដែលក្រហមព្រឺងៗសម្លឹងមើលអ្នកម្ខាងទៀតភ្លឹសៗ

       "បងចង់ឲខ្ញុំយំដល់ស្លាប់ទៀតមែនទេ?"

       "អ្ហឹកៗមនុស្សអាក្រក់ឆាប់ដឹងខ្លួនឡើងមក ហ៉ឹកៗបងដឹងទេថាខ្ញុំយំប៉ុណ្ណាក្រែងមិនចង់ឲខ្ញុំយំទេមែនទេ?"

       "បងចង់ឲខ្ញុំលើកលែងទោសឲបងមែទេ?ពេលនេះខ្ញុំលើកលែងឲបងហើយ ឆាប់ភ្ញាក់មក!ភ្ញាក់មកស្ដាប់ពាក្យថាអូនស្រឡាញ់បង អូនផ្ដល់ឱកាសឲបងហើយ អូនព្រមត្រលប់ទៅរកបងវិញហើយដឹងខ្លួនមកណា៎!បណ្ដោយឲអូនរងចាំយូមិនបានទេអូននឹងខឹងឲបងតាមលួងខ្លាំងជាងនេះទៀត"

         "ប្រុសចង្គួត ប្រុសមុខអាក្រក់ ប្រុសចង្រៃ ឆាប់ដឹងខ្លួនមកជូតទឹកភ្នែកអូនមកអ្ហឹកៗ"នាយយំកាន់តែខ្លាំងនៅពេលដែលនាយគិតពីទិដ្ធភាពនៅថ្ងៃម្សិលមិញវានៅតែរំលេចជាប់ក្នុងការចងចាំរបស់ខ្លួនជានិច្ច

      រ៉ឺង រ៉ឺង
    
     នាយប្រញាប់ជូតទឹកភ្នែកចេញមុននិងដើរតម្រង់ទៅក្រៅបន្ទប់ដើម្បីនិយាយការងារមួយចំនួនទាំងមិនដាច់ចិត្តទុកឲរាងក្រាសនៅតែម្នាក់ឯង

        "ហឹម!!"កន្លងមិនបាន5នាទីបន្ទាប់ពីជីនចេញទៅផុតទីបំផុតរាងកាយដែលគេងសម្លប់ស្ដូកស្ដឹងអស់រយះពេលជាង8ម៉ោងនោះចាប់កម្រើកបើកត្របកភ្នែកយឺតៗ សម្លឹងមើលពិដានស្លស្លែតរបស់មន្ទីពេទ្យ

          "អូននៅតែចិត្តដាច់ដដែល!ហឹម!!!!អូនឈ្នះហើយបង!" ដៃទាំងគូប្រឹងច្រត់ដើម្បីជាជំនួយសម្រាប់ទម្រដងខ្លួនឲអង្គុយផ្អែកនិងក្បាលគ្រែទាំងកែវភ្នែកខ្មៅនិលសម្លឹងទៅកាន់កញ្ចក់បង្អួចដោយអារម្មណ៍លន្លង់លន្លោចរកអ្វីប្រៀបផ្ទឹមបានទាំងក្នុងចិត្តឈឺផ្ពោកៗពេលប្រយោគរំឮកដល់នាមម្ចាស់ស្នេហ៍របស់ខ្លួន  

🔞Short Novel NAMJIN 🌷Donde viven las historias. Descúbrelo ahora