💐ភរិយាយក្រៅបេះដូង💐

607 33 1
                                    

         Part7:

    In Kim Galaxy group
      
       1សប្ដាហ៍ក្រោយមក

         បើគិតទៅពេលនេះវាមានរយះពេលមួយសប្ដាហ៍ហើយដែលរាងក្រាសបានធ្វើទង្វើមិនគប្បីលើរាងតូចអ្វីដែលសំខាន់តាំងពីថ្ងៃនោះមកJinគេតែងតែគេចមុខពីនាយរហូតមិនថាពេលណាជាពេលណាទេដល់ថ្នាក់អ្នកនៅក្នុងផ្ទះចាប់ផ្ដើមតឹងទ្រូងនិងមួយគូនេះហើយ។

         "Jin Jin  Jinnie !អូនឈប់សិនបានទេ?"នាយព្យាយាមរត់ទៅតាមហៅម្ចាស់រាងកាយតូចដែលគិតតែកញ្ឆក់ខ្លួនរត់គេចពីនាយ

    "ដកដៃរបស់លោកចេញភ្លាម!!"នាយងាកមកសម្លក់រង្វង់ដៃសុទតែសរសៃរដែលចាប់ក្ដោបក-ដៃរបស់ខ្លួនយ៉ាងស្រាលនោះ

     "បងនិងលែងលុះត្រាតែអូនព្រមនិយាយជាមួយបងសិន!!"

     "ខ្ញុំគ្មានអីនិយាយជាមួយលោកទេ!"នាយតូចក្រវាសដៃមួយទំហឹងដើម្បីផ្ដាច់ខ្លួនចេញពីមុខអ្នកខាងនោះ

     "តែបងមាន!តើពេលណាអូនព្រមលើកទោសឲបងទៅ?"នាយនិយាយទាំងសម្លេងអង្វរកទៅកាន់ជីនដែលដើរតម្រង់ទៅមុខមិនសូម្បីងាកមើលនាយ

      "លោកធ្វើស្អីខ្លះហើយដែលអាចធ្វើឲខ្ញុំលើកលែងឲលោក?ផ្ទុយទៅវិញមានតែធ្វើឲខ្ញុំកាន់តែស្អប់លោកវិញទេ!!"នាយសម្លឹងមុខគេឥតព្រិចចេះឆ្ងល់ដែលរាល់ថ្ងៃនេះគេតាមអង្វរតាមលួងតាមចែឯងជេក្បាលប៉ុន្នឹងម្លឹងៗហើយនៅថាគែមិនធ្វើស្អីទៀតដល់កហើយចែអើយចែ

      "Jin បងពិតជាស្រឡាញ់-!!"

      "ឈប់!!កុំនិយាយពាក្យថាស្រឡាញ់អីវាសែនរអើមណាស់"ចាំបានទេថាប្រយោគមួយឃ្លានេះគេអ្នកនិយាយដាក់គេកាលពីមុនដូច្នេះសូមកុំគិតថានាយលើសពេកអី

      "បង ....!!"

      "គ្មានអីនិយាយទៀតទេមែនទេ?"

          ផឹប!!!

      "បងចង់ដឹងណាស់ថាបើបងលុតជង្គង់អង្វរអូនហើយតើអូនអាចលើកលែងឲបងបានទេ?"នាយលុតជង្គង់ចុះនៅពីមុខនៃអគារក្រុមហ៊ុនរបស់ខ្លួនសាងជាភាពភ្ញាក់ផ្អើលដល់បុគ្គិលិកគ្រប់ជាន់ថ្នាក់ទាំងអស់នាំគ្នាផ្អើឆូឆរនាំគ្នាខ្សឹបខ្សាវពីមាត់មួយទៅមាត់មួយ

🔞Short Novel NAMJIN 🌷Där berättelser lever. Upptäck nu