💥បេសកកម្មផ្ដើមស្នេហ៍🔥(Yoonmin)

475 26 1
                                    

  part3

     ផាំង ស្នូទះតុមួយទំហឹងព្រមទាំងបន្លឺសម្លេងកំណាចមកជាមួយនាំឲគ្រប់គ្នាដែលនៅក្នុងអង់ប្រជុំមួយនេះនាំគ្នាឱនមុខចុះព្រោះរាងខ្លាចនូវអំណាចរបស់គាត់

      "នេះរយះពេលជិតកន្លះឆ្នាំហើយ!វីរសនីយ៍ទាំងពីរបែជាគ្មានដំណឹងអ្វីទៅវិញ?"គាត់គឺមេបញ្ជាការនៃក្រុមមួយនេះដែលឈ្មោះរបស់គាត់គឺ Sang sowoonគ្រប់គ្នាតែងតែហៅគាត់ថាឧត្តមសេនីយ៍Sangនិយាយបន្លឺទៅព្រមទាំងសម្លឹងមើលមុខរបស់ម្នាក់ទាមទាររកចម្លើយ

      " ទុកពេលឲពួកគេបន្តិចទៅលោក"នាមជាម្នាក់នៅក្នុងក្រុមនេះក៏លើកមតិឡើងនាំជាការមិនពេញចិត្តដល់លោកឧត្តមសេនីយ៍ភ្លាមៗ

        "ទុកពេល!!ទុកពេល ទុកពេល នេះយើងទុកអោយយូប៉ុណ្ណាហើយ?បើគ្មានសមត្ថភាពក៏និយាយមក"គាត់តបទៅវិញទាំងកំហឹងបើនិយាយរឮកដល់ក្មេងទាំងពីរអ្នកដែលខ្លួនបញ្ជូនអោយទៅធ្វើភារកិច្ចនោះពេលណាអារម្មណ៍មិនពេញចិត្តក៏កើតមកភ្លាមបើមិនដើម្បីតែលុយដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនម្លេះគាត់ប្រហែលជាសម្លាប់ក្មេងពីរអ្នកនោះយូហើយ

        "នេះលោកគិតថាកាចូលទៅជិតខ្លួនរបស់ស្ដេចម៉ាហ្វៀកំណាចម្នាក់គិតថាងាយស្រួលឬ?"នាយក្រាសតបទៅគាត់វិញទាំងមិនពេញចិត្តបើថាខ្លាំងណាស់មិនចូលទៅដោយខ្លួនឯងទៅចាំបាច់អីបញ្ជូនប្អូនគេទៅធ្វើអីនិយាយតាមត្រង់គេក៏មិនសូវជាចូលចិត្តមេម្នាក់នេះប៉ុន្មានដែល
         ផាំង
        "KIM NAMJOON !!!លោកវីរសនីយ៍បិទមាត់ទៅ!!"គាត់កំហគអោយនាយរូបសង្ហាថ្ពាល់ខួចនោះខ្លាំងតាមចិត្តដែលខឹង
         "បិទអង្គប្រជុំ!!"គាត់ក៏បន្ធូសម្លេងមកវិញជៀសវាងអ្នកនៅក្នុងក្រុមនេះដឹងពីចរឹករបស់គាត់ គាត់នៅមានអ្វីដែលយើងគួរដឹងច្រើនទៀតណាស់
           "បងសង្ឃឹមថាឯងមិនអីទៅចុះ ថេយ៍មីន!"ណាមជុនពោលបណ្ដើររកកលទឹកភ្នែកបណ្ដើរបើមិនព្រោះតែខ្លួនពួកគេទាំងពីរក៏មិនស្ថិតនៅក្នុងនរកមួយនេះដែល
       
        តោះយើងមកដឹងពីប្រវិត្តណាមជុន ថេយ៉ុង ជីមីនបន្តិច!ពួកគេទាំងបីត្រូវរាជរដ្ធាភិបាលយកមកចិញ្ចឹមពីមណ្ឌលកុមារកំព្រាក្នុងគោលបំណងចិញ្ចឹមបីបាច់ពួកគេឡើងមកដើម្បីធ្វើការឲរដ្ធាភិបាល។បើនិយាយទៅគាត់ថាពួកគេប្រហែលជាមានក្ដីសុខណាស់ហើយតែផ្ទុយស្រពះពួកគេទាំងបីគ្មានអ្វីទៅដែលហៅថាភាពម្ចាស់ការលើខ្លួនឯងនិយាយជារួមស្លាប់ឬរស់ជីវិតពួកគេស្ថិតនៅលើមាត់រដ្ធាភិបាលតែប៉ុណ្ណោះ ចង់គេចម្អុលអោយរស់គឺរស់ចម្អុលអោយស្លាប់គឺគ្មានអ្វីក្រៅពីស្លាប់តាមពាក្យគេបញ្ជាទេ។

You've reached the end of published parts.

⏰ Last updated: Feb 20 ⏰

Add this story to your Library to get notified about new parts!

🔞Short Novel NAMJIN 🌷Where stories live. Discover now