💥បេសកកម្មផ្ដើមស្នេហ៍🔥(Yoonmin)

773 45 1
                                    


       Pov:Min yoongi គឺជាស្ដេចម៉ាហ្វៀលេងខាងផ្លូវងងឹតមួយរូបដែលមានឈ្មោះស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ប៉ូលីស។ប៉ុន្តែគ្មាននរណាអាចធ្វើស្អីនាយកើតទេព្រោះនាយតែងតែដឹងមុនរហូតទោះប៉ូលីសបញ្ជូនរណុកក្នុងមកក្នុងសម្ព័ន្ធរបស់ខ្លួនក៏យ៉ាងច្រើនប៉ូលីសអស់នោះអាចរស់នៅបានត្រឹមតែមួយអាទិត្យផងុ។បើនិយាយពីរូបសម្រសវិញសូមធានាថាអាចវ៉ាដាច់គេក្នុងប្រទេសក៏ថាបានដែល ទងមានទងសង្ហា ទាំងឃោឃៅអូយ៎សុទ្ធស្ថិតនៅក្នុង Idea Type នារីគ្រប់រូបតែស្ដាយស្ដេចម៉ាហ្វៀម្នាក់នេះស្អប់មនុស្សស្រីជាងអីទៅទៀតបើថាជួបនាយចេញចរឹកមកបែបឃើញប្រុសមិនបាននិងត្រៀមទៅគ្រាប់សំណរទម្លុះចូលក្បាលសូតែផាំងតែម្ដង

         ផាំង💥

      "ពួកឯងធ្វើការរបៀបមិចបានជាឲអាពួកប៉ូលីសអស់នោះបំផ្លាញទំនិញយើងបាន!?"សម្លេងសង្ឃកដូចរាជសីផ្ចាញ់ទៅកាន់បុរសបួនអ្នកខាងមុខដែលជាកូនចៅរបស់នាយ

       "សូមទោសចៅហ្វាយ"បុរសទីមួយបានឱនក្បាលគំនាបនាយបន្តិចមុននិងបង្ហាញស្នាមញញឹមលើផ្ទៃមុខបែបមនុស្សសមចិត្ត

        "សូមទោស!?សូមទោសហើយអាចឲទំនិញយើងបានមកដូចដើមវិញហេ៎!?"នាយទម្លាក់ជើងម្ខាងដែលគងអន្ទាក់ខ្លានោះចុះទើបបញ្ចេញទឹកមុខដែលធ្វើឲគ្រប់គ្នានៅក្នុងបន្ទប់នេះឥតនិងព្រឺរោមមិនបាន

         "សូមទោសហ្វាយម្ដងទៀត!គ្មានលើកក្រោយទៀតទេទាន!"
 
          "លើកក្រោយ??ពួកឯងគិតថាយើងមានលើកក្រោយទៀតមែនទេ?ពួកឯងនេះទុកក៏មិនចំណេញដកចេញក៏មិនខាតដែល!"

          "ចៅហ្វាយលើកលែងឲពួកខ្ញុំផងចៅហ្វាយ
           "វចនានុក្រមរបស់យើងគ្មានពាក្យថាលើកលែងសម្រាប់រណុកក្នុងប៉ូលីសដូចជាពួកឯងទេ!ផាំង ផាំង ផាំង ផាំង💥"

        សម្លេងបន្ទរគ្រាប់កាំភ្លើងបួនគ្រាប់ជាប់ៗគ្នាមិនដកដៅតម្រង់ទៅកាន់ក្បាលរបស់បុរសទាំងបួនឲស្លាប់ក្នុថ្លុកឈាមមួយរំពេច

         "រៀបរយសម្អាតឲល្អ!"នាយបោះកាំភ្លើងទៅជំនិតផ្ទាល់ខ្លួនឈ្មោះDenyuទើបឈោងយកក្រណាត់ខ្មៅមកជូតសម្អាតដៃរបស់ខ្លួន

🔞Short Novel NAMJIN 🌷Where stories live. Discover now