💐ភរិយាក្រៅបេះដូង💐

752 39 1
                                    

Part10;

          ដូចពាក្យចាស់លោកពោលពិតមែនក្រោយមានភ្លៀងធ្លាក់មេឃក៏ស្រឡះក៏វាដូចនិងគូស្វាមីភរិយាមួយគូនេះចឹងក្រោយពីជួបរឿងជាច្រើនមកអារម្មណ៍ល្អៗរឿងល្អក៎កើតឡើងមកដោយឯកឯង

          សូរិយារះបំភ្លឺផែនដីទាំងមូលនាំឲមនុស្សសត្វនិងរុក្ខជាតិទាំងឡាយនាំគ្នាចាំទទួលយកនូវរស្មីសំយោគពីកម្ដៅព្រះអាទិត្យដោយមិនអាចអាក់ខានបាន តែកុំមកមើលប្ដីប្រពន្ធមួយគូគេនេះគេងលក់ឱបគ្នាគ្មានដឹងខ្យល់ស្អីទេព្រោះយប់មិញកម្ចាយកម្លាំងរាងច្រើនដែលម្នាក់ៗ
           
        បើយើងក្រឡេកមកមើលជាន់ខាងក្រោមឯនេះវិញម្នាក់ៗញញឹមបិទមាត់មិនជិតទេពេលឃើញគូ Namjinត្រលប់មកដូចដើមវិញឬអាចថាមានទំនាក់ទំនងល្អលើសមុនក៏ថាបានព្រោះវាជាសកម្មភាពដែលគ្រប់គ្នាប៉ងទុកមកជាយូទៅហើយ
       
       "ហីយ៉ាពូខ្ញុំតាំងពីត្រូវគ្នាមកល្អូនល្អឺនណាស់ណ៎!"ចូលអង្គុយមិនទាន់ក្ដៅគូទផងក៏ទទួលបានសម្ដីឌឺដងផ្លែផ្កាពីសំណាក់លោកក្មួយជើងល្អ ផាក ជីមីនយើងនិងឯង

       "ច្រណែនមែនទេដែលគ្មានអ្នកល្អូកល្អឺនជាមួយ"ជីនដាក់មួយប្រយោគនាំឲអ្នកខាងនោះស្ងាត់ដូចគេញុកតែសូមប្រាប់ថាក៏មិនបានចាញ់ដូចគ្នា

       "គ្មានស្អីត្រូវច្រណែនផង"

       "ក្រែងមីនមានបងយ៉ុនដែលហីមិចមកច្រណែនគេ"ថេយ៉ុងដើរដឹកដៃស្វាមីនិងកូនប្រុសមករួមតុអាហារទើបលូកមាត់និងគេដែល

       "យ៉ុននិងនរណាគេមិនដែលស្គាល់ផង"នាយឆ្លើយបែបហីងាកមុខចេញថ្ពាល់ទាំងគូក៏ចាប់ផ្ដើមក្រហមដូចម្ទេសទុំមើលទៅCuteណាស់

        "ច្បាស់ទេថាមិនដែលស្គាល់គ្នា?"ថេយ៉ុងសួបញ្ជាក់ចង់ដេញជើងក្មួយកំហូចម្នាក់នេះដឹងស្រាប់ថាមិនចេះចាញ់នរណាតែបើរឿងបង្អាប់វិញធានាថាតមិនរួចទេ
             
        "ប្រកដហើយ!"

        "មិនដឹងនរណាទេខឹងគេចាប់ថើបរហូតដល់ថ្នាក់រត់ទៅប្ដឹងប៉ានៅស្វីសនោះហើយមិនដឹងនរណាទេទៅខឹងគេឲគេតាមលួងតាមថើបកាលនៅមន្ទីពេទ្យនោះ?"

         "ពូថេយ៍!!!!"ដោយសារតែថេយ៉ុងនិយាយចាក់ចំចំណុចល្អពេកទើបនាយបែមុខទៅម្ខាងើាក់អាការះអៀនព្រៀនរបស់ខ្លួន

🔞Short Novel NAMJIN 🌷Dove le storie prendono vita. Scoprilo ora