💥បេសកកម្មផ្ដើមស្នេហ៍🔥(Yoonmin)

640 39 1
                                    

    Part2:

         អារុណរះឡើងបញ្ចេញរះបញ្ចេញរស្មីយ៉ាងត្រជះត្រចង់មកប៉ះនិងផ្ទៃមុខកម្លោះរាងតូចស្ដើងម្នាក់ដែលកំពុងតែគេងយ៉ាងស្កប់ស្កល់នៅក្នុងបន្ទប់ដែលមានក្បាច់រចនាយ៉ាងល្អប្រណិតបើប្រៀបប្រដូចទៅបន្ទប់ King Room គឺគ្មានខុសអ្វីទេ
    
        "ហឹម..."សម្លេងក្រហឹមដើមកបញ្ចេញពីបំពងក-តូចមកខាងក្រៅដោយការរំខានពីផ្ទៃពន្លឺព្រះអាទិត្យ

       "អូយសឺត!!!!"នាយក្រោកអង្គុយពិតខ្នងនិងក្បាំងគ្រែបើកភ្នែកក្រឡោតធំៗសម្លឹងឥតព្រិចទៅកាន់ទីធ្លាបន្ទប់ទាំងមូលទាំងចម្ងល់

       "ភ្ញាក់ហើយឬ?"កំពុងតែអង្គុយស្មឹងស្មាតគិតម្នាក់ឯងបានបន្តិចក្រោយមកទ្វាបន្ទប់ទាំងមូលក៏ត្រូវបើកឡើងបង្ហាញអោយឃើញរាងកាយមនុស្សប្រុសម្នាកឮមាឌមាំសង្ហាទឹកមុខកាចដូចរាជសីស្រដីយ៉ាងទន់ភ្លន់មកកាន់ខ្លួន

      "....."ស្ងាត់គ្មានចម្លើយតែចម្លើយវាបញ្ជាក់នៅក្នុងកែវភ្នែកដែលសម្លឹងសម្លក់ទៅកាន់រាងក្រាសរួចទៅហើយថាតាំងពីព្រឹត្តិការណ៍យប់មិញមកគឺនាយស្អប់គេខ្លាំងកម្រិតណា

      "យ៉ាងមិចមិនឆ្លើយឬ?"នាយហក់ចូលមកសង្រ្គប់ទាញនាយតូចឲនៅពីក្រោមខ្លួនប្រើកម្លាំងខ្លាំងកប់ពន្លិចខ្លួនតូចតែមួយឲលេចកប់ក្នុងសាច់ពូកទន់ៗបាត់

        "អ្ហឹកៗធ្វើទៅបើលោកចង់ទៀតក៏ធ្វើទៅអ្ហឹកៗរួចហើយសម្លាប់ខ្ញុំចោលផងទៅធ្វើខ្ញុំមិនចង់រស់នៅក្នុងភាពអាម៉ាសបែបនេះទេ"នាយស្រែកតប្រឆាំងទៅអ្នកខាងលើដោយក្ដីកុំគួនក្ដៅក្រហាយក្នុងចិត្តជាពិសេសទិដ្ឋភាពដែលគេធ្វើដាក់ខ្លួនម្សិលមិញនេះវានៅតែជាសុបិន្តអាក្រក់តោងតាមខ្លួនរហូត

      "កុំយំខ្ញុំមិនចេះលួងក្មេងទេ"នាយសង្ហាលើកមេដៃផ្ដិតស្នាមទឹកភ្នែកដែលស្រក់ចុះមកដូចបាក់តំណប់នោះទាងក្នុងចិត្តហាក់ដូចជាឈឺឆៀបៗផ្នែកទ្រូងខាងឆ្វេង

        "ចេញទៅអ្ហឹកៗចេញទៅ"នាយស្រែកប្រដេញនាយក្រាសឲងើបចេញពីខ្លួនទាំងកម្រោលព្រោះចិត្តខឹងស្អប់វាបុកកញ្រ្ជោលមកពេញទំហឹង

🔞Short Novel NAMJIN 🌷Where stories live. Discover now