ភាគទី 01

513 12 2
                                    

ផ្ដើមរឿង

ស្រ្ដីចំណាស់វ័យ ៤០ ឆ្នាំផ្លាយកំពុងញញឹមយ៉ាងស្រស់ពព្រាយក្រោយលឺដំណឹងថាពិធីមង្គលការកូនប្រុសចប់សព្វគ្រប់ ។
« ល្អណាស់ ហ្គេម ! និងចាប់ផ្ដើមលោក គីម ... » អ្នកស្រី ចាង ក៏កាន់ស្រាក្រហមផឹក

កាលពី ២០ ឆ្នាំមុន

ស្នេហារវាងកូនអ្នកមានទ្រព្យសម្បត្តិនឹងអ្នកមានជីវិតសាមញ្ញធម្មតានៅខេត្តប៊ូសាន ។ ស្នេហាដែលពោលពេញដោយឧបសគ្គការមិនពេញចិត្តពីគ្រួសារខាងប្រុសព្រោះជាកូនអ្នកមានប្រចាំខេត្ត ម្ដាយខាងប្រុសតែងតែតាមបំបែកមិនព្រមអោយជួបគ្នាឡើយ

« ចាង ! អូន ... » លោក គីម មកជួបអ្នកនាង ចាង ជាសង្សារបណ្ដូលចិត្តក្រោយលួចម្ដាយមកពីការឃុំឃាំង
« បងអូននឹកបងណាស់ ហ្ហឹកៗ ... » អ្នកនាង ចាង ក៏អោបលោក គីម យ៉ាងណែន
« យប់នេះយើងរត់ទៅជាមួយគ្នាណា បងទ្រាំអត់អូនមិនបានទេ ... » លោក លី អង្អែលក្បាលរបស់អ្នកនាង ចាង ថ្នមៗ
« ចាស បង ហ្ហឹក ... » អ្នកនាង ចាង សុខចិត្តចោលគ្រួសាររបស់គាត់ដែលអ្នកម្ដាយកំពុងឈឺធ្ងន់មានប្អូនប្រុសកំពុងមើលថែរ

    វេលាយប់ឡើង

« ម៉ែ ... ! កូនសុំទោស » អ្នកនាង ចាង ដណ្ដប់ភួយអោយម្ដាយហើយក៏រៀបបង្វិចខោអាវចាកចេញទៅ

    ប្រាវៗ ... សម្លាប់កាំបិតចាក់មនុស្សសម្លាប់នោះគឺ ប្អូនប្រុសរបស់ចាង គឺគេទៅលេងល្បែងសុីសងជំពាក់លុយពួកបងធំ

យប់ខ្យល់ត្រជាក់ជាប់មាត់សមុទ្រ ខ្យល់ចុះត្រជាក់ខ្លាំងជំងឺរបស់អ្នកម្ដាយ ចាង ក៏កាន់តែធ្វើទុក្ខដោយគាត់ទ្រាំនឹងជំងឺមិនបានក៏ផុតដង្ហើមនៅគ្រានោះទៅ

    និយាយពីលោក គីម វិញយប់បន្ដិចទើបគាត់អាចលួចរត់មកបានកំពុងតែបើកឡានតាមផ្លូវមិនប្រយ័ត្នក៏ជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលនោះ ។ លោក គីម ក៏ត្រូវចូលបន្ទប់សង្រ្គោះបន្ទាន់ជាបន្ទាន់....

អ្នកនាង ចាង ឈរចាំលោក គីម ជារច្រើននៅតែមិនឃើញលោក គីម មក ។ ទីនំផុតក៏លើសម្រើបជើងមនុស្សដើរមក...

« គីម បងមែនទេ ? » អ្នកនាង ក្រឡេកទៅទាំងក្ដីរំភើប
« ឯងហ៊ានណាស់ ត្រឹមតែជាកញ្ជះរបស់យើងបែបជាហ៊ានចង់នាំកូនយើងរត់ ... » ម្ដាយលោក គីម ដើរចេញមកជាមួយកូនចៅគាត់មួយក្រុម ។ គាត់ជាអ្នកមានប្រចាំខេត្តអ្នកនៅទីក្រុងពេលខ្លះមាននៅចាញ់គាត់នោះទេ ។ គាត់ជាមនុស្សចាស់អ្នកមានតជំនាន់គាត់មិនព្រមទទួលអ្នកនាង ចាង ជាបម្រើរបស់ខ្លួនដែលកំពុងពពោះចៅរបស់គាត់ឡើយ ព្រោះតែភាពប្រកាន់វណ្ណ:មានក្ររបស់គាត់
« តែពួកយើងស្រលាញ់គ្នា ហ្ហឹកៗ លោកស្រីមេត្តាយល់ដល់ក្ដីស្រលាញ់ពួកខ្ញុំផងណា » អ្នកនាង ចាង យំឡើងសស្រាក់អង្វរម្ដាយលោក គីម ។ តែគាត់ពិតជាគ្មានក្ដីមេត្តានាងឡើយ
« ព្រោះតែអាកូនឈាមខ្មៅក្នុងពោះនាងមែនទេ ! ទើបកូនយើងចង់ចោលយើង សណ្ដាននាងជាស្រីចិត្តងាយអោយខ្លួនទៅមនុស្សប្រុសងាយៗមិនសមធ្វើជាកូនប្រសារយើងឡើយ ... ពួកឯងចូល » ម្ដាយលោក គីម ក៏អោយកូនចៅចូលទៅចាប់ដៃអ្នកនាង ចាង ជាប់
« ហ្ហឹកៗ ... លោកស្រី ចង់ធ្វើអ្វីមេត្តាប្រណៃដល់ ពួកយើងផងហ្ហឹកៗ » អ្នកនាង ចាង យំយ៉ាងខ្លាំងខ្លួនឡើងញ័រដូចជាកូនសត្វ
« យើងនឹងមិនអោយកូនឯងមានវត្តមានលើលោកនេះបានឡើយ ឈាមវង្សត្រកូលយើងមិនកើតចេញពីមនុស្សក្រីក្រដូចជានាងឡើយ » ម្ដាយលោក គីម ក៏ទាញថ្នាំទម្លាក់កូនចេញពីកាបូប ចាប់បង្ខំអោយអ្នកនាង ចាង លេប
« ហ្ហឹកៗ អត់ទេ .... » អ្នកនាង ចាង ប្រឆាំងយ៉ាងណាក៏មិនឈ្នះអំណាចគ្រួសារគីម ។ ទីបំផុតឈាមមួយដុំក៏ហូរចេញតាមប្រលោះជើង នាង
« សមមុខនាង ដែលហ៊ានប្រឆាំនឹងយើង កូនប្រុសយើងនឹងរៀបការខែក្រោយនេះ » ម្ដាយលោក គីម ក៏ចាកចេញទៅ ។ ទុកអោយអ្នកនាង ចាង ឈឺចាប់វេទនាទាំងផ្លូវកាយនឹងផ្លូវចិត្តបាត់បង់កូនជាទីស្រលាញ់ មិនឃើញមនុស្សដែលខ្លួនឯងមករកនាង ។ នាងព្យាយាមវាចេញពីទីនោះដើម្បីរកជំនួញទោះជាលំបាកយ៉ាងណាក៏នាងមិនចង់បាត់បង់ជីវិតដែលនាងវាមកដល់ផ្លូវធំទាំងក្ដីឈឺចាប់ហួសស្មានក៏សន្លប់នាពេលនោះទៅ

រឿង រងើកភ្លើងចាស់ វគ្គ២حيث تعيش القصص. اكتشف الآن