ភាគទី 09

89 8 0
                                    

« ពួកឯងស្គាល់គ្នា ? » ជីន មកដល់ក៏សួរពួកគេដែលកំពុងឈរទាល់មុខគ្នាសឹងតែសុីសាច់គ្នាទាំងរស់
« មិនចង់ស្គាល់ទេ ... »
« យើងដូចគ្នា » ជីមីន តបទៅ ថេយ៉ុង សឹងតែសុីសាច់គេទៅហើយ ។ អ្នកណាទៅល្អដាក់គ្នាបានទៅបើ ថេយ៉ុង ជាអ្នកឆក់សង្សារបណ្ដូលចិត្តមកធ្វើប្រពន្ធរបស់ខ្លួនឯង
« ឈប់ ! យើងទើបតែមកដល់ហត់នឿយនៅលើយន្តហោះណាស់ចង់សម្រាក ពួកឯងកុំអាលទាន់មើលគ្នាដោយក្រសែរភ្នែកបែបនេះ » ថេយ៉ុង នាយមិនចង់នៅឃើញមុខ ជីមីន ក៏រកលេសចេញទៅសិន
« យើងមានការរវល់ ចាំល្ងាចឯងទម្លាក់ Location មកយើងទៅយក ទៅញាំអាហារពេលល្ងាចជាមួយអ្នកម៉ាក់ គាត់នឹកឯង » ថេយ៉ុង ដឹងច្បាស់ណាស់ ជីន ច្បាស់ទៅជាមួយ ជីមីន ព្រោះមើលទៅពួកគេជាមិត្តនឹងគ្នា
« ចឹងក៏បាន តោះ ជីមីន » ជីន ក៏គៀកករ ជីមីន ដើរចូលឡានជួយសម្រួលគ្នាមើលទៅអារម្មណ៍គេមិនល្អទេ

នៅមន្ទីរពេទ្យ
ថេយ៉ុង មកដល់ក៏ពិនិត្យឯកសារខ្លះព្រោះគេជាប្រធាននៅទីនេះមានកន្លែងត្រូវការអនុញ្ញាតពីគេទើបបាន
« ចំពិតមែន អាថេយ៍ ឯងគិតអី ?? ឆាប់ប្រមូលអារម្មណ៍ធ្វើការឡើងវិញណា » ថេយ៉ុង ធ្វើការទាំងអារម្មណ៍មិនស្ងប់ព្រោះនឹកឃើញតែរាងកាយនាងតូចកាលពីព្រឹក ។ នាយបន្ទោសខ្លួនដែលអារម្មណ៍មិនមូលបែបនេះ ចិត្តគេណាស់ពេលនេះចង់ទៅផ្ទះថ្នាក់ថ្នមនាងបន្ត ....

ពេលល្ងាច

« អោយវាមកយកឯងមក » ជីមីន
« អ្នកណា ? » ជុងហ្គុក ធ្វើមុខឆ្ងល់ព្រោះគ្រាន់តែ ជីមីន ក្រលាស់អណ្ដាតនិយាយពាក្យនេះទឹកមុខគេប្រែជាម៉ួម៉ៅខុសធម្មតា
« មិត្តយើងគេថាយកយើងល្ងាចនេះនឹងណា !! ក៏មិនយល់វាទៅពុលបាយឯណាទើបម៉ួម៉ៅអីយ៉ាងនេះ ? » ជីន
« ហើយគេធ្វើអ្វីឯងហា ? » ជុងហ្គុក
« ដឹងតែថាយើងស្អប់វា !! »
« មិត្តយើងធ្វើអ្វីឯង ? » ជីន
« ក៏ព្រោះតែវាទើបឈឺត្រូវដេក ដើរ ឈរ អង្គុយ មានតែភាពឈឺចាប់ ... »
« ហាក៎ ? » ជុងហ្គុក ក៏ជ្រួញចិញ្ចើមឆ្ងល់ម្ដងទៀត ។
« គ្មានអីទេ ! គ្រាន់តែដឹងថាបើមានឪកាសយើងនឹងសងគ្រប់យ៉ាងទៅអោយគេមិនអោយខ្វះមួុយកាកមួយសេនទេ ... » ជីមីន និយាយហើយក៏ដើរចេញមិនចង់នៅជួបមុខ ថេយ៉ុង ទេ ។ ហេតុផលគេមិននិយាយប្រាប់មិត្តភក្ដិថា ថេយ៉ុង នេះហើយជាដើមហេតុបំបែកគេនឹង ស៊ូយូ ព្រោះទំនាក់ទំនងគេនឹង ស៊ូយូ គឺចាស់ៗរៀបចំអោយតែគេពិតជាពេញចិត្តស្រលាញ់នាងណាស់ ។ គេរឹតតែមិនចង់អោយមិត្តដឹងថាខ្លាជាព្រាននារីដូចគេត្រូវបាក់ក្រចកព្រោះបរាជ័យស្នេហាពិតរបស់គេទេ
« មិត្តឯងជាអ្នកណា ? ហេតុអ្វីវាខឹងយ៉ាងនេះ ? » ជុងហ្គុក
« Aww នោះគេមកល្មម »
« លោកគ្រូ ពេទ្យ ថេយ៉ុង ទេ ! » ជុងហ្គុក ខំតែគិតថាជាអ្នកណាតាមពិតជាអ្នកជិតខាងគេ ។ ថេយ៉ុង មិនមែនជាមនុស្សអាក្រក់ឯណាបានគេនេះហើយជួយជីវិតគេនឹងប្រពន្ធគេ
« ជុងហ្គុក ឯងជាមិត្ត ជីន ដែលមែនទេ ? »
« មិត្តតាំងតែពីក្មេង » ជីន
« ខ្ញុំត្រូវនាំ ជីអ៊ុន នឹង សុីសុី ទៅឆ្លងខួបលោកតាគេផង ! ខ្ញុំទៅសិនហើយណាមិនបាននៅរាក់ទាក់ពួកឯងទេ ចាំឪកាសក្រោយណា » ជុងហ្គុក ក៏ដើរទៅទះស្មារ ជីន នឹង ថេយ៉ុង
« អ្នកម៉ាក់ ខ្ញុំចាំឯងហើយតោះទៅ » ...

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now