ភាគទី 04

85 4 0
                                    

ក្រោយពី ថេយ៉ុង បានចូលស្ដីដណ្ដឹងនាងតូចតាមប្រពៃណីរួចមកហើយ ។ មិនយូរប៉ុន្មានថ្ងៃរៀបការរបស់ពួកគេក៏ឈានមកដល់

នៅថ្ងៃរៀបអាពាណ៍ពិពាណ៍
« ប៉ាផ្ញើរកូនផងណា » លោក គីម ក៏ដឹកដៃកូនស្រីចូលព្រះវិហារដើម្បីរៀបអាពាណ៍ពិពាណ៍ ។ គាត់ហុចដៃកូនស្រីទៅ ថេយ៉ុង តែជាមនុស្សម្ចាស់កម្មពៀរមកទាមទារជំនួសអ្នកស្រី ចាង នៅពេលនេះ
« ខ្ញុំសន្យាថានឹងមើលថែររក្សារនាងអោយបានល្អ » នាយកម្លោះញញឹមតិចៗ ទាំងលាក់គំនួចនៅក្នុងចិត្ត
« ប្អូននៅក្មេងខុសទាស់អ្វីកុំប្រកាន់ប្អូនណា បើមិនពេញចិត្តប្អូនត្រង់ណា ប្រគល់កូនស្រីប៉ាមកប៉ាវិញណា ... » លោក គីម ។ តាមពិតពួកគេបាននិយាយរួចហើយថាក្រោយពីរៀបការរួចដាច់ខែនេះ ថេយ៉ុង នឹងនាំ ស៊ូយូ ទៅរស់នៅសេអ៊ូលក្រោមអេតាសុីវិលជាប្រពន្ធរបស់គេ ។ ពីព្រោះថា ថេយ៉ុង ផ្ទាល់ក៏មានមន្ទីរពេទ្យជារបស់ខ្លួនពេញសិទ្ធិនៅសេអ៊ូលមិនអាចទុកចោលបាន ។ ចំណែកលោក គីម ក៏យល់ព្រមព្រោះគិតថាគេជាមនុស្សល្អ
« កូនមិនអីទេលោកប៉ា អរគុណលោកប៉ាដែលមើលថែរកូនចិញ្ចឹមបីបាច់កូនកន្លងមក » ស៊ូយូ នាងពិតជាស្រលាញ់គ្រួសារមួយនេះណាស់ ។ ទោះអោយនាងលះបង់ជីវិតដើម្បីប៉ាម៉ាក់នាង ... នាងនឹងធ្វើភ្លាមដោយមិនស្ទាក់ស្ទើរទេ
... ពិធីក៏ចាប់ផ្ដើមបន្តលោកអាចារ្យក៏ចាប់ផ្ដើមកម្មវិធីដោយសួរកូនក្រមុំនឹងកូនកម្លោះថាព្រមយកគ្នាជាប្ដីប្រពន្ធឬអត់ ???
« ចាស / បាទ ខ្ញុំយល់ព្រម » ស៊ូយូ មើលទៅកែវភ្នែក ថេយ៉ុង ដែលបំពាក់ចិញ្ចៀនអោយនាងទាំងក្ដីសង្ឃឹមថាគេអាចនឹងធ្វើល្អជាមួយនាងដូចពេលដែលគេមកប៊ូសាននេះ ។ សង្ឃឹមថាចាប់ពីពេលនេះទៅនាងមានគ្រួសារតូចនឹងគេអាចរស់នៅដោយមានក្ដីសុខដូចមនុស្សស្រីទូទៅរៀបការជាមួយមនុស្សខ្លួនស្រលាញ់ ។ ផ្ទុយស្រឡះពីកែវភ្នែក ថេយ៉ុង មើលនាងទាំងគំនុំគុំគួបឃើញមុខនាងពេលណាស្រមៃដល់អ្នកម្ដាយគេដែលរស់នៅទាំងភាពឈឺចាប់អស់រយ:ពេលជាយូរឆ្នាំ ....

ពេលទទួលភ្ញៀវ
« ស៊ូ ... » ជីមីន ក៏ដើរមកពីក្រោយនាងតូចទាំងក្ដីឈឺចាប់ចុកពេញទ្រូង
« បងមីន ... » ស៊ូយូ នាងក៏មិនហ៊ានមើលមុខ ជីមីន ទេ ។ រូបនាងផ្ទាល់ក៏មានអារម្មណ៍ថាខុសចំពោះគេណាស់ដែល
« បងមិនអីទេ !! កុំធ្វើមុខបែបនេះអីណា ញញឹមមកណាព្រោះ ស៊ូយូ បងថ្ងៃនេះ ពិតជាស្អាត ស្អាតណាស់ » ជីមីន ក៏ញញឹមនិយាយជូនពរទៅកាន់នាង ។ គេស្រលាញ់នាងចង់ឃើញតែនាងមានក្ដីសុខមិនចង់ឃើញខូចចិត្តឡើយ
« អូនអរគុណបងហើយណា អរគុណជាពិសេសសម្រាប់គ្រប់យ៉ាង !! បងនៅតែជាបងប្រុសល្អរបស់អូនណា » ស៊ូយូ ធូរទ្រូងដូចដកបន្លាចេញពីទ្រូង ។ មុនដំបូងនាងមានអារម្មណ៍ថាខុសចំពោះ ជីមីន មិនហ៊ានជួបមុខគេឡើយតែឃើញរូបគេបែបនេះនាងសប្បាយចិត្តណាស់
« បងនៅតែនៅក្បែរអូនជានិច្ច ចាំណាបើគេធ្វើបាបអូនបងនឹងសងទៅគេវិញមិនខាន ក្មេងល្អបង » ជីមីន ក៏យកដៃទៅអង្អែលក្បាលនាងតូច ស៊ូយូ ថ្នមៗ
« អូនអរគុណបងណាស់ » សកម្មភាពរបស់ពួកគេ គ្រប់គ្រងដោយកែវភ្នែកមួយគូរខ្មៅក្រិបឈរមើលពីចម្ងាយ
« ស្រលាញ់គ្នាណាស់ ចាំមើលទៅដល់ សេអ៊ូលវិញខ្ញុំអោយនាងស្គាល់ថាអ្វីជានរកមនុស្សរស់ ...» ថេយ៉ុង ក្ដាប់ដៃវៃជញ្ជាំងមួយដៃសម្លឹងមើលទៅកាន់ពួកគេ

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now