ភាគទី 06

114 7 0
                                    

សុីសុី នាងគេងលង់លក់មួយសន្ទុះធំក៏ក្រោកដឹងខ្លួន
« ប.. បង ថេយ៍ ? » សុីសុី ក៏យកដៃញីភ្នែកស្មានតែនាងយល់សប្ដិព្រោះក្រោកមកឃើញសង្សារបណ្ដូលចិត្តដែលនឹកទាំងថ្ងៃទាំងយប់នៅចំពោះមុខនាង
« ដឹងខ្លួនហើយមែនទេ ?? / បង... » សុីសុី ហៅសព្វនាមដែលនាងហៅ ថេយ៉ុង ក៏រត់ទៅអោបគេយ៉ាងណែន
« អូននឹកបងណាស់ ហ្ហឹកៗ... » សុីសុី អោបករ ថេយ៉ុង យ៉ាងណែន
« អូៗ កុំយំក្មេងតូច ! បងមកវិញហើយតើ » ថេយ៉ុង ក៏អោបអង្អែលសក់នាងថ្នមៗជាការលួងលោម ..... ពួកគេអោបគ្នាទាំងក្ដីនឹករលឹក
« យប់នេះបងយាមនៅទេ ? »
« គឺអត់ទេ !! បងគ្រាន់តែមកមើលការងារបន្តិច ពេលនេះមន្ទីរពេទ្យក៏មានពេទ្យពូកែៗជាច្រើននៅទីនេះបងចង់សម្រាកខ្លះ ... ណាមួយបងមកពីហត់ » ថេយ៉ុង និយាយបណ្ដើរយកដៃវែកសក់នាងតូចបណ្ដើរ
« បងសម្រាកក៏ល្អ ចឹងពួកយើងទៅផ្ទះទៅ !! ព្រោះថ្ងៃអូនអាច Day off បានហើយ » សុីសុី នាងសប្បាយចិត្តណាស់
« បែបនេះយើងទៅញាំអ្វីទៅសិនទៅណា បងនឹកអូន»
« ចាស អូនក៏នឹកបងណាស់ដែល »
.... និយាយគ្នារួចពួកគេក៏ចាកចេញទៅញាំអីពេលល្ងាចជាមួុយគ្នាដូចគូរសង្សារទូទៅពេលយប់ម៉ោង ៨ ជាងទើបត្រឡប់ទៅផ្ទះ ។ ទោះស្រលាញ់ប៉ុណ្ណាតែ សុីសុី ជាក្មេងល្អមិនព្រមធ្វើរឿងផ្ដេសផ្ដាសមុននាងរៀបអាពាណ៍ពិពាណ៍នោះទេ

នៅឯផ្ទះជាយក្រុង
« អូនសម្លាញ់ ... » ជុងហ្គុក ចេញពីបន្ទប់ទឹកចងពុងកន្សែងងូតទឹកត្រឹមចង្កេះបង្ហាញអោយឃើញសាច់ដុំកង់ៗរបស់គេ ។ អ្នកណាឃើញហើយថាមិនលេបទឹកមាត់នឹងរូបរាងសង្ហារបស់គេទៅ
« នែ៎ មកហៅអូនផ្អែមបែបនេះ ! អូនព្រឺសម្បុរណាស់ » ជីអ៊ុន ញញឹមយ៉ាងស្រស់ទៅកាន់អ្នកជាស្វាមី
« សុំមួយមកណា ជុប៎ៗៗៗ ... » ជុងហ្គុក ក៏ទៅលើគ្រែអោបថើបអ្នកជាប្រពន្ធខ្សឺតៗតែម្ដង ។ កូនមួយហើយទាំងកូនក្រមុំទៀតតែស្នេហាពួកគេនៅតែផ្អែមល្ហែមដូចក្រមុំកំលោះ ងក់ងរនឹងគ្នាដូចដើម
« អាយ... បងឯងក្បាលខូច ... អ៊ុប៎ » ជុងហ្គុក ក៏លេបត្របាក់បបូរមាត់នាងតូច ។ ដៃដ៏រវាមរបស់គេមិនទំនេរលូកចូលក្នុងរ៉ូបគេងស្ដើងនាងតូចចេតនាស្រាយវាទម្លាក់ចុះមកក្រោម
តុក.... តុកៗ
« ហួច !! អ្នកណាមក » ជុងហ្គុក ក្ដៅស្លឹកត្រចៀកតែម្ដងជិតបានទៅហើយតែបែរជាមានសំឡេងគោះទ្វារមករំខានគេ ជីអ៊ុន អស់សំណើចនឹងស្វាមីណាស់ក៏រុញអោយចេញពីខ្លួននាងរៀបចំខ្លួនអោយត្រឹមត្រូវវិញប្រញាប់ដើរទៅបើកទ្វារ
« គឺ.. កូន នឹកអ្នកម៉ាក់ណាស់ ជុប៎ៗៗ ... » សុីសុី រត់មកថើបម៉ាក់ដូចជាកូនក្មេងយ៉ាងចឹងនាងទៅយាមនៅមន្ទីរពេទ្យច្រើនថ្ងៃហើយនាងពិតជានឹកម៉ាក់នាងណាស់
« គឺកូនស្រីយើងនឹងណា ! បងប្រញាប់ទៅស្លៀកពាក់ទៅ ហិហិ ... » ជីអ៊ុន នៅតែអស់សំណើចនឹងស្វាមីនាងដដែល ជុងហ្គុក លឺថាជាកូនស្រីសំណព្វចិត្តគេមកក៏ប្រញាប់ទៅស្លៀកពាក់អោយត្រឹមត្រូវ
« អ្នកម៉ាក់សើចអ្វី ?? »
« អត់ទេ កូនស្រីម៉ាក់ មើលចុះខំធ្វើការឡើងស្គមកូនម៉ាក់ហើយ »
« នឹកអ្នកម៉ាក់ណាស់ យប់នេះកូនគេងកណ្ដាលណា !! នឹកប៉ាម៉ាក់ណាស់ » សុីសុី
« ហាក !! » ជុងហ្គុក លឺហើយខកបំណងគេតែម្ដង
« ហាកអីបងឯង កូនគេងជាមួយតើអូនក៏នឹកកូន » ជីអ៊ុន នៅតែខិលចេតនាចង់ធ្វើបាប ជុងហ្គុក
« ក៏បាន ផ្ញើរទុកសិនចុះអូនឯង » ជុងហ្គុក ក៏រៀបចំកន្លែងដេកម្ដងទៀតអោយកូនស្រីនឹងប្រពន្ធខ្លួន

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now