ភាគទី 05

75 5 0
                                    

ស៊ូយូ នាងភាំងណាស់...សុខៗគេប្រែប្រួលដាក់នាងអីយ៉ាងនេះ ។ នាងក៏ព្យាយាមរើរចេញពីដៃរបស់ ថេយ៉ុង ដែលច្របាច់ថ្គាមនាងមុននេះ
« ប .. បង » ទឹកមុខ ស៊ូយូ ចាប់ផ្ដើមភ័យពោលពេញដោយទៅដោយសំណួរក្នុងចិត្តចាប់ផ្ដើមលោតដុកដាក់ព្រោះតែភាពភ័យខ្លាច
« កុំធ្វើមុខល្ងង់ៗបែបនេះ ខ្ញុំមិនចូលចិត្ត ឆាប់មក!! » ថេយ៉ុង ក៏ទាញនាងតូចទៅខាងក្នុងផ្ទះ ។ រុញអោយដួលផ្ទប់នឹងឥដ្ធអោយនាងក្រាបសំពះអ្នកស្រី ចាង ជាម្ដាយគេបច្ចុប្បន្ន
« នេះ ... » នាងតូចអ្វីក៏នាងមិនយល់ដែលនៅក្នុងពេលនេះ
« ជាម៉ាក់បង្កើតខ្ញុំ !! នាងឆាប់ក្រាបសំទោសគាត់នឹងបាតជើងគាត់ទៅ » ថេយ៉ុង និយាយទាំងសង្កត់សម្លេងធ្ងន់ៗទៅនាងតូច ស៊ូយូ
« ក្រែងម៉ាក់បង ... ព .. ពួកយើងទើបតែជូនគាត់ទៅមុននេះមែនទេ ?? » នាងសែនមិនយល់គេប្រាប់ថាស្រ្ដីដែលនៅចំពោះនាងជាម៉ាក់គេចុះស្រ្ដីចំណាស់ម្នាក់ទៀតរៀបអាពាណ៍ពិពាណ៍អោយទៅនាងនោះជាអ្នកណាទៅ ឬក៏គេមានម៉ាក់ដ៏ទៅពីរ ??
« ចាំខ្ញុំប្រាប់នាងក៏បាន គ្រប់យ៉ាងជាការសម្ដែង ... ដើម្បីអោយនាងមកលុបលាងកំហុសគ្រប់យ៉ាងជំនួសគ្រួសារដ៏សែនល្អ .... » ថេយ៉ុង ប្រាប់ច្បាស់ទៅនាងតូចគេសែនស្អប់នាងណាស់មិនចង់សម្ដែងធ្វើជាស្រលាញ់ល្អនឹងនាងយូរពេកទេ
« កូនឆាប់ឡើងទៅសម្រាកទៅ ទុកអោយម៉ាក់ជាអ្នកចាត់ការ !! កូនម៉ាក់មកពីហត់ហើយ ជុប៎ ... » ថេយ៉ុង ក៏ស្ដាប់តាមបញ្ជារអ្នកម្ដាយដើរទៅថើបអ្នកម៉ាក់របស់ខ្លួនដូចជាកូនក្មេងយ៉ាងចឹង ។ គេពិតជាកូនប្រុសដ៏ល្អសម្រាប់ម៉ាក់គេតែមិនមែនជាប្ដីល្អសម្រាប់មនុស្សស្រីដែលគេទើបតែរៀបការជាមួយថ្មីៗនេះទេ
« មានរឿងអ្វីកើតឡើង » តួស្រីនាងចាប់ផ្ដើមភ័យ នាងនៅទីណាក៏មិនដឹង ជួបជាមួយអ្នកណាក៏មិនដឹងនាងមិនបានស្គាល់គេដែលមានវត្តមាននៅទីនេះទេ រឿងតែមិនស្គាល់កន្លែងដែលនាងកំពុងនៅ ។ តួស្រីជាក្មេងដែលស្ដាប់បង្គាប់ប៉ាម៉ាក់នាងជាក្មេងដែលរស់នៅតាមខេត្តមិនដែលដើរឆ្ងាយផ្ទះដឹងតែពីចេញពីសាលាមកជួយការងារប៉ាម៉ាក់ ហេតុនេះហើយនាងមិនស្គាល់អ្វីថាជាសេអ៊ូលនោះទេ ...
« នាងល្អិត កុំភ័យបើឯងស្របតាមយើង .... » អ្នកស្រី ចាង ក៏ប្រើធម៌ត្រជាក់និយាយជាមួយនាងតូច ស៊ូយូ គាត់បានប្រាប់ពីអតីតកាលដែលគ្រួសារគីមធ្វើដាក់គាត់ គាត់ត្រូវរស់នៅដោយវេទនាយ៉ាងណា ...
« ហ្ហឹកៗ ... មិនពិត លោកប៉ាអ្នកម៉ាក់ មិនបានអាក្រក់ដូចលោកស្រីនិយាយទេ ... ហ្ហឹកៗ » នាងតូចក៏ស្រក់ទឹកភ្នែកហេតុអ្វីនាងមកជួបរឿងបែបនេះនៅមានគេចោទប៉ាម៉ាក់នាងជាមនុស្សអាក្រក់ទៀត
« ជឿមិនជឿ នាងត្រូវតែនៅទីនោះ ឬនាងចង់អោយប៉ាម៉ាក់នាងមកពិបាកចិត្តដឹងថាកូនវេទនា លឺថាអ្នកម៉ាក់នាងមានជំងឺបេះដូងផងណា !! ត្រូវហើយគំនុំមួយនេះខ្ញុំមិនបញ្ចប់ទេ បើមិននាងមិនសងជំនួសគ្រួសារនាង !!! ខ្ញុំសម្លាប់ពួកគេផ្ទាល់ដៃក៏បាន ... » តួស្រីស្ដាប់លឺបែបនេះហើយនាងចាប់ផ្ដើមភ័យព្រោះបើប៉ាម៉ាក់នាងដឹងម៉ាក់នាងពិតជាមានជំងឺបេះដូង ចុះបើគាត់ធ្វើទុក្ខដេកនៅលើគ្រែអ្នកជំងឺនាងមិនអាចអោយម៉ាក់នាងមានរឿងបែបនោះទេ រឹតតែមិនអាចអោយគេចងគំនុំទៅធ្វើបាបប៉ាម៉ាក់ខ្លួនក្នុងនាមជាកូន នាងច្បាស់ទទួលទារុណកម្មតែម្នាក់ឯងបាន ....
« ខ ... ខ្ញុំព្រមនៅទីនេះលោកស្រីកុំធ្វើអ្វីម៉ាក់ប៉ាខ្ញុំណា ពួកគាត់សុខភាពមិនសូវល្អទេ .... » ស៊ូយូ ក៏ជូតទឹកភ្នែកព្រមទទួលយកកម្មពៀរមួយនេះ នាងព្រមនឹងលះបង់គ្រប់យ៉ាង សូម្បីតែជីវិតអោយតែប៉ាម៉ាក់នាងបានសុខ
« ល្អ ជូលី ពីពេលនេះទៅឯងមានអ្នកធ្វើការជំនួសឯងហើយ អោយនាងធ្វើគ្រប់យ៉ាងជំនួសឯងពីស្អែកនេះទៅ ការងារឯងគឺត្រួតពិនិត្យមើលការងារនាង !! រឿងមួយទៀតនាងគ្មានសិទ្ធិគេងបន្ទប់ជាមួយកូនប្រុសខ្ញុំទេ !!! កន្លែងដាក់សាកសមនាងគេងបន្ទប់អ្នកបម្រើជាមួយ ជូលី ទៅ ... » និយាយគ្រប់យ៉ាងរួចអ្នកស្រី លីយ៉ា ក៏ឡើងទៅសម្រាកទាំងញញឹមពព្រាយគាត់សប្បាយចិត្តណាស់បានសមបំណងបែបនេះ គាត់មិនអោយគ្រួសារនោះបានសុខទេគ្រប់គ្នាត្រូវតែសងមកអោយគាត់វិញ

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now