ភាគទី 12

192 9 0
                                    

ថេយ៉ុង ដឹងថាសម្ដីនាងតូចចង់ផ្ទាញ់ផ្ចារនឹងគេនាយមិនមាត់តបតរនឹងទេក៏លាបថ្នាំអោយនាងថ្នមៗ
« ហេតុអ្វីរាល់ថ្ងៃខ្ញុំឃើញអ្នកនាងបោកកម្រាល់ពូករាល់ព្រឹក ? មិនចេះហត់នឿយទេមែន ? » ថេយ៉ុង ក៏ជ្រួញចិញ្ចើមសួរទៅកាន់នាង ។ ទោះគេមិនចូលចិត្តនាងមកពីគ្រួសារនាងតែគេគ្មានគំនិតអាក្រក់ធ្វើបាបនាងទេ គ្រាន់តែចង់អោយគ្រួសារគីមបានដឹងថាពេលដែលកូនគេមកធ្វើទាសករធ្វើមនុស្សស្រីទន់ជ្រាយម្នាក់តើគ្រួសារនោះនឹងឈឺយ៉ាងណា ?
« លោកនៅមានមុខមកសួរទៀត ?? » កន្លងមកនាងតូចគិតថាជាគំនិតគេ ។ អ្នកផ្ទះនេះរួមដៃធ្វើបាបនាងមិនអោយនាងបានដេកពួន
« ប្រាវ ... លឺខ្ញុំសួរទេ ? ត្រចៀកនាងវាថ្លង់ហើយមែនទេ ?? » ថេយ៉ុង ក៏ក្រវាញប្រអប់ទៅខាងក្រោមចាប់ច្របាច់ដៃនាងតូច ។ សម្លុតសួរនាង អ្នកណាប្រើអោយឌឺនឹងគេ ? នាងប្រហើនពេកហើយទេដឹង ?
« គឺ ល... លឺ ជូលី នាងតែងតែយកទឹកលាងត្រីមកចាក់លើកម្រាលពូកខ្ញុំ ... » មុននេះឃើញគេស្លូតនឹងនាងណាស់ សុខៗមិនដឹងអារម្មណ៍ហោះរមកពីណាប្រែប្រួលដាក់នាង ។ គេប្រែជាកំណាចភ្លាម
« ថាមិច ! បានន័យថាវាឡើងរាល់យប់ ? »
« .... » ស៊ូយូ ក៏ងក់ក្បាលជាសញ្ញាប្រាប់ថាពិតមែន
« នេះនាងមិនដែលបានគេទេ ?»
« .... » នាងតូចមិនហ៊ាននិយាយអ្វីនាងនៅតែងក់ក្បាលដូចដើម ។ ថេយ៉ុង យល់គ្រប់យ៉ាងនាយមិនមាត់ទេ ដឹងច្បាស់ណាស់ថាបញ្ជាររបស់ម្ដាយគេ នាយក៏ប្រលែងដៃនាងអោយមានសេរីភាពវិញ  ។
« មិនបាច់បោកបន្តទេ ! ជូលី ... » ថេយ៉ុង ក៏ហៅ ជូលី មកព្រោះនាយឃើញថាដៃនាងតូចមានរបួសហើយ
« ចាស អ្នកប្រុស » ជូលី
« ឯងឆាប់បោករបស់ទាំងនេះទៅ »
« ត ... តែ ជាតួនាទីស្រីម្នាក់នេះតើ »
« ជាបញ្ជារខ្ញុំ » ជូលី មិនហ៊ានប្រកែកនឹង ថេយ៉ុង នាងក៏បោកគក់គ្រប់យ៉ាង ។ រើសម្ជុលចេញទាំងខ្លួនឯងជាអ្នកបន្លំដាក់ធ្វើបាបនាងតូច ( ផលកម្ម ) ។ ថេយ៉ុង ហាក់យល់ការមិនហ៊ានទៅណាចោលនាងតូចទេ បើគេទៅម្ដាយនឹងអ្នកបម្រើស្រីនេះធ្វើបាបនាងតូចគេមិនខាន ។
      ថេយ៉ុង នៅមើល ជូលី បោកគ្រប់យ៉ាងរួចប្រញាប់ទៅធ្វើការ ។ នាងតូចក៏ប្រញាប់ទៅផ្សារទិញបន្លែព្រោះនាងធ្លាប់មកជាមួយ ជូលី ច្រើនលើកហើយណាមួយអ្នកផ្ទះនេះក៏បានជួល taxi ជាខែអោយនាងតូចទៅផ្សារនឹងមកផ្ទះជាគំនាបពី ថេយ៉ុង មក
« លោកស្រី ! លោកស្រី » ជូលី បោកគក់រួចក៏ប្រញាប់មករកលោកស្រីរបស់គេ ។ ស្រាប់ពេលនាងតូចនឹង ថេយ៉ុង ចេញទៅក្រៅបាត់
« ឯងមានការស្អី ? បានជាស្រែកឡូឡាពេញផ្ទះ ? » អ្នកស្រី ចាង
« គ... គឺ អ្នកប្រុសតូចមើលទៅចិត្តទន់ពេញចិត្តនឹងនាងនោះហើយទាន » ជូលី
« ឯងថាមិច ? ឯងមានអីជាសំអាង ??»
« ចាស គឺមាន...អ្នកប្រុសតូចលាបរបួសអោយវាកាលពីព្រឹកមិញពេលដែលខ្ញុំប្រើល្បិចយកម្ជុលទៅដាក់ក្នុងខោអាវនឹងកម្រាលពូកទាន »
« ហើយយ៉ាងមិចទៀត ? »
« មានយ៉ាងមិចទាន !! គាត់ប្រើខ្ញុំបោកទាំងអស់គាត់អោយនាងសម្រាក គាត់នៅថែមទាំងចាំមើលខ្ញុំទៀត » ជូលី
« នេះ យើងសង្ស័យតាំងពីក្មួយ ជីន មកកាយវិការបែបនេះទំនងជាប្រច័ណ្ឌ មិនកើតទេ !! មិនអាចអោយវាមានក្ដីសុខយើងត្រូវតែចាប់កូន ថេយ៍ រៀបការនឹងក្មួយ សុី » អ្នកស្រី ចាង ....

You've reached the end of published parts.

⏰ Last updated: Jan 31 ⏰

Add this story to your Library to get notified about new parts!

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now