ភាគទី 02

128 7 0
                                    

វិលត្រឡប់មកដល់បច្ចុប្បន្ន

« ពេលនេះកូនវាគ្រប់ ១៨ ឆ្នាំហើយមែនទេ » ថេយ៉ុង បានស៊ើបអង្កេតពីគ្រួសារលោក គីម អស់រយ:ពេលជាយូរដើម្បីសងសឹកអោយសមទង្វើរពួកគេធ្វើបាបម៉ាក់ជាទីស្រលាញ់ខ្លួន
« នេះជារូបថតកូនស្រីត្រកូលគីម គឺ គីម ស៊ូយូ » កូនចៅ ថេយ៉ុង
« មុខគ្មានជាតិសោះតែម្ដង » ថេយ៉ុង ក៏ក្ដាប់រូបថតនាងតូចឡើងម៉ថ ។ ទោះឃើញតាមរូបសន្លឹកក៏នាយមានអារម្មណ៍ស្អប់ពេកក្រៃ

...
នៅផ្ទះជ្រាយក្រុងមានតែពីរផ្ទះមួយជាផ្ទះរបស់ ជុងហ្គុក នឹង ថេយ៉ុង ដែលនៅដាច់ស្រយាលពីគេឯង

« លោកប៉ា នេះជានាឡិកាអ្នកណា » លី សុីសុី ជាកូនស្រីរបស់ ជីអ៊ុន នឹង ជុងហ្គុក ។ នាងត្រូវបានលោក លី ស្រលាញ់ថ្នាក់ថ្នមណាស់ទើបនាងប្រើត្រកូលលោក លី ។ ថ្ងៃនេះនាងមកជួយរៀបចំអ្នកម៉ាក់នាងក៏រើសបាននាឡិកាមួយពេលនេះនាងវ័យ ១៨ ឆ្នាំ ពេញរូបពេញរាងស្អាតមិនចាញ់អ្នកម៉ាក់ឡើយ ។
« នេះ ... » ជុងហ្គុក ឃើញនាឡិការួចក៏សម្លក់ទៅកាន់ភរិយា ។ ថ្វីត្បិតតែនាងមានអាយុបន្តិចកូន ១ ក៏ដោយតែសម្រស់នាងនៅតែស្អាតនាយតែងតែតាមបុរច័ណ្ឌហួងហែងប្រពន្ធជានិច្ច
« អួយបង ! នាឡិកាយូរឆ្នាំហើយ តែថាកាលនោះអូនមើលមិនឃើញឥឡូវមើលឃើញគឺស្អាតខ្លាំងណាស់ » ជីអ៊ុន ក៏បែរមកញញឹមញ៉ោះទៅកាន់ស្វាមីព្រោះដឹងថាប្ដីរបស់ខ្លួនជាមនុស្សពូកែប្រច័ណ្ឌ
« បានន័យថាយ៉ាងមិចអ្នកម៉ាក់ » សុីសុី
« នាឡិការបស់ អ៊ំ ថេយ៍ កូនទិញអោយម៉ាក់កាលពីមុន » សុីសុី លឺថារបស់ ថេយ៉ុង នាងសប្បាយចិត្តណាស់ ។ ព្រោះនាងលួចស្រលាញ់ប្រុសចាស់ម្នាក់នេះយូរមកហើយគ្រប់យ៉ាងជារបស់ ថេយ៉ុង ជាបុរសក្នុងក្ដីស្រមៃនាងជាពិសេសជាគ្រូពេទ្យជាកិច្ចការដែលនាងស្រលាញ់ ។ នាងរៀនចប់ប្រឡងជាប់រៀនវិជ្ជាជាពេទ្យត្រូវបាននៅក្បែរខ្លួន ថេយ៉ុង ហាត់រៀនបន្ថែម ។
« កូនសុំហើយណា វានៅល្អកូនទៅហើយ » សុីសុី ក៏កាន់នាឡិកាទាំងញញឹមក៏រត់ចុះមកតាមកាំជណ្ដើរគោលបំណងទៅមន្ទីរពេទ្យទៅរក ថេយ៉ុង តែម្ដង
« ចំមែនកូននេះ » ជីអ៊ុន ក៏ក្រវីក្បាលតិចៗកូនស្រីនាងឡិកឡក់ណាស់មិនសមរៀនពូកែអាចរៀនពេទ្យបាននោះទេ
« មិញនេះអូននៅស្រណោះវា » ជីអ៊ុន រវល់តែមើលចរិតកូនស្រីភ្លេចមើលប្ដីដែលឈរងក់ងរអោបដៃអោយនាងមកលួង
« អូអូ ! លោកប្ដីអូនមានតែបងម្នាក់ទេ ជុប៎ៗ » ជីអ៊ុន ក៏ដើរមកអោប ជុងហ្គុក ថើបថ្ពាល់នាយខ្សឺតៗ
« ចឹងយប់នេះបងសុំ ៥ » ជុងហ្គុក ក៏អោបចង្កេះ ជីអ៊ុន ថើបថ្ពាល់នាងខ្សឺតៗ
« ចាស់ហើយនៅខូចទៀត » ពួកគេអោបគ្នាយ៉ាងមានក្ដីសុខ ....
____
នៅមន្ទីរពេទ្យ
« នេះនែ៎ ... » សុីសុី មកដល់ក៏បង្ហាញនាឡិកាអោយ ថេយ៉ុង បានឃើញ
« នេះអូនបានវាពីណាមកហា » តាមពិតទៅ ថេយ៉ុង នឹង សុីសុី ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា ។ ស្រមោចនឹងស្ករនៅក្បែរគ្នាដែលថាមិនអាចកើតឡើងរឿងស្នេហាបានទៅ នាងជានារីល្អទាំងរូបសម្រស់នឹងអត្តចរិត ។
« ម៉ាក់ថាបងទិញអោយគាត់ » ថេយ៉ុង ក៏ទាញនាងមកអោប
« មែនកាលនោះបងស្រលាញ់ ជីអ៊ុន តែពេលនេះបងស្រលាញ់អូនជាកូននាងទៅវិញ វាពិតជាគួរអោយអស់សំណើចណាស់ ទុកថានិស្ស័យនាឡិកានេះម៉ាក់អូនមិនបានពាក់ អូនពាក់វាជំនួសទៅព្រោះថាអូនមកជំនួសកន្លែងម៉ាក់អូននៅក្នុងបេះដូងបងយូរហើយ » ថេយ៉ុង ទាញនាងមកអោបជាប់ទ្រូង អង្អែលសក់នាងថ្នមៗ
« អូនយល់ណា ! អូនក៏ស្រលាញ់វាខ្លាំង អូននឹងថែរក្សារវាអោយបានល្អណាស់ ជុប៎ៗ » សុីសុី ក៏ហក់ថើបថ្ពាល់ ថេយ៉ុង
« បងស្រលាញ់អូនណាស់ គ្មានអ្នកណាមកជំនួសកន្លែងអូនបានឡើយ សឺត ... ចាំបងណា » ថេយ៉ុង ក៏ថើបថ្ងាសនាងស្រូបយកភាពក្រអូបចេញពីចិត្តរបស់នាយ
« បងនិយាយអោយអូនចាំបានន័យថាមិច ? »
« បងត្រូវចុះទៅខេត្តមើលអ្នកជំងឺមួយរយ :ជាភ្ញៀវសំខាន់ អូនក៏ដឹងតួនាទីជាពេទ្យគឺជួយជីវិតមនុស្សគឺសំខាន់បំផុត គេត្រូវការបងជាចាំបាច់ដើម្បីព្យាបាល » ថេយ៉ុង ទាញនាងចេញពីខ្លួនគេថ្នមៗកាន់ស្មារពន្យល់នាងអោយបានយល់ព្រោះថាគេអាចត្រូវឃ្លាតពីនាងមួយរយ:
« អូនជឿបងថាធ្វើបានកុំតានតឹងអីណា មនុស្សពូកែរបស់អូន » សុីសុី ក៏ទាញថ្ពាល់ ថេយ៉ុង អោយញញឹមព្រោះមើលទៅទឹកមុខនាយមិនសូវបានសប្បាយចិត្ត
« បងនឹងធ្វើវាអោយបាន បងត្រូវចេញដំណើរទៅស្អែកនេះហើយណា » ថេយ៉ុង ក៏ញញឹមទៅកាន់នាងតូច
« អូនជឿលើបងណា »

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now