ភាគទី 08

123 7 0
                                    

ស៊ូយូ ព្យាយាមដើរចេញពីបន្ទប់គេទាំងប្រដាប់ប្រដួស ។ រហូតដល់បន្ទប់គេត្រូវសម្រាកជាមួយ ជូលី
« នេះ .... ??» នាងតូចត្រូវ ថេយ៉ុង ធ្វើមួយចាស់ដៃហើយនឹកស្មានថាមកដល់បន្ទប់នាងបានសម្រាកព្រោះធ្វើការពេញមួយថ្ងៃហើយ
« ឈររអ៊ូអី ឆាប់គេងទៅ !! បិទភ្លើងផងខ្ញុំមិនចេះគេងបើកភ្លើងទេ .... » ជូលី ក៏ក្រោកមកស្ដីបន្ទោស ស៊ូយូ ប្រាវៗតែម្ដង ។ គឺជាគេនឹងហើយធ្វើបាបនាងតូច ស៊ូយូ យកទឹកមកចាស់លើកម្រាលពូកនាងដែលនៅលើឥដ្ធអោយសើមជោគនាងមិនអាចគេងលើវាបានទៀតទេ
« តែ ... ផាំង / ឆាប់ដេកទៅ » ស៊ូយូ រកនិយាយតែនាងមិនបាននិយាយអ្វីផងក៏ត្រូវ ជូលី គប់ខ្នើយនឹងភួយថ្មីអោយនាងដេកលើឥដ្ធគប់ចំមុខនាងតូចតែម្ដង ។
    ស៊ូយូ កាន់ខ្នើយនឹងភួយដែលគេអោយទៅអង្គុយនៅជ្រុងម្ខាងនៃបន្ទប់មិនហ៊ានយំអោយគេលឺទេ នាងមិនចង់បង្ហាញភាពទន់ជ្រាយអោយអ្នកណាបានឃើញនោះទេ ។ តើនេះជាកម្មពៀរអ្វីទៅហេតុអ្វីនាងមកជួបរឿងបែបនេះ នាងតូចបានត្រឹមយំអោបជង្គង់ឈឺចាប់ទាំងកាយនឹងផ្លូវចិត្ត បើបែបនេះទុកសុខភាពនាងល្អមិនមានជំងឺវាគង់តែកើតឡើងទេព្រោះថានាងជាមនុស្សមិនមែនគ្រឿងយន្តនោះទេ ... ។

នៅក្នុងបន្ទប់ ថេយ៉ុង
នាយចេញពីបន្ទប់ក្រឡេកទៅមើលជ្រុងដែលគេគប់កែវមុននេះក៏ឃើញថា ស៊ូយូ បានសម្អាតស្អាតអស់ហើយនាយក៏លួចញញឹមកាន់កន្សែងជូតសក់ពាក់កន្សែងត្រឹមចង្កេះ បង្ហាញសាច់ដែលទឹកហូរកាត់ស្បែក ។ ថេយ៉ុង ដើរទៅមុខទូរខោអាវយកឈុតគេងមកស្លៀក ។ រួចក៏បោះជំហានដើរទៅលើគ្រែឃើញសភាពគ្រែរៀងរញ៉េរញ៉ៃព្រោះតែសង្រ្គាមដ៏ក្ដៅកគុកមុននេះ
« នេះ .... » ថេយ៉ុង ទាញភួយក៏ឃើញស្នាមឈាមប្រាប់ថានាងជាមនុស្សស្រីបរិសុទ្ធគេជាមនុស្សដំបូង ។ នាយញញឹមបិទមាត់មិនជិតទេក៏មិនយល់ថាហេតុអ្វី ។ រឿងបែបនេះមិនមែនគេមិនធ្លាប់ឯណាក៏គេរៀននៅអាមេរិកក៏ឆ្លងកាត់មនុស្សជាច្រើនហើយតែវាមិនបានធ្វើអោយអារម្មណ៍គេប្រសើរដូចនៅជាមួយនាងតូចឡើយ
« បើប៉ាម៉ាក់នាង !! មិនថោកទាបធ្វើបាបម៉ាក់ខ្ញុំ ប្រហែលខ្ញុំអាចល្អជាមួយនាងជាងនេះ ... » ថេយ៉ុង យកដៃអង្អែលខ្នើយ ។ ខ្នើយដែល ស៊ូយូ គេងមុននេះពេលរួមរស់ជាមួយគេ មុននេះគេក៏ដឹងកំហុសលើកដំបូងនាងច្បាស់ជាឈឺណាស់ហើយតែគេមិចនឹងអាចធ្វើល្អជាមួយកូនសត្រូវដូចជានាងទៅ ....

នាពេលព្រឹកព្រលឹម
ស៊ូយូ យំពេញមួយយំនាងខ្សឹបខ្សួលតែឯងសូម្បីតែយំក៏នាងគ្មានសិទ្ធិយំអោយអ្នកណាបានលឺ ។ នាងមិនបានគេងនោះទេ នាងក៏ប្រឹងព្យាយាមដើរមិនចង់អោយអ្នកណាមកបញ្ជារស្ដីថាអោយនាងទេ ។ នាងតូចដឹងពីតួនាទីក៏ក្រោកពីព្រឹកមុនគ្រប់គ្នារៀបចំផ្ទះសម្បែង ធ្វើអាហារពេលព្រឹក យកកម្រាលពូកនឹងខ្នើយភួយដែលសើមពីយប់យកទៅបោកហាលថ្ងៃ ។ ថេយ៉ុង ចុះពីលើផ្ទះមកក៏មកញាំអាហារពេលព្រឹកជាមួយអ្នកម៉ាក់ លើកទីមួយហើយដែលគេញាំអាហារស្នាដៃនាងតូច
« នេះអ្នកណាធ្វើ » ថេយ៉ុង ភ្លក្សមួយម៉ាត់ក៏សួររកម្ចាស់អ្នកធ្វើ
« គឺក្មេងនោះ » អ្នកស្រីចាង
« អរ .... បាទ អ្នកម៉ាក់ថ្ងៃនេះមិត្តកូនគេមកពីបរទេសគេមកលេងណាម៉ាក់ ចាំអោយនាងធ្វើអ្វីទទួលគេពេលល្ងាចផង » ថេយ៉ុង មិនបានមាត់អ្វីទេ ខ្លាចម៉ាក់គេអន់ចិត្តគេព្រោះស្នាដៃនាងតូចពិតជាត្រូវមាត់គេណាស់ គេញាំទាំងមានក្ដីសុខ ។ ទោះគេមិនមាត់ក៏ម៉ាក់គេនឹង ជូលី អាចមើលដឹងដែល
« ចាំម៉ាក់ប្រាប់វាអោយទៅផ្សារ ជូលី ឯងជួយជូននាងទៅផ្សារអោយនាងទៅទិញរបស់ដែលត្រូវធ្វើទៅ » អ្នកស្រី ចាង
« ចាស ទាន ... »
« កូន ថេយ៍ !!! »
« បាទ អ្នកម៉ាក់ »
« ញាំធម្មតាក៏បានកូន » ថេយ៉ុង លឺបែបនេះហើយក៏សម្រួលឥរិយាបថវិញ

ជូលី ក៏ជូននាងតូចទៅផ្សារទំនើបណែនាំអោយនាងបានស្គាល់លើកក្រោយនាងអាចមកម្នាក់ឯងបានហើយ ។

នៅប្រលានយន្តហោះ
ថេយ៉ុង ក៏មកទទួលមិត្តគេនៅប្រលានយន្តហោះរ
« ជីន / ជីន ... » សម្លេងមនុស្សពីរនាក់អ្នកហៅដំណើរពេលដែល ជីន ចុះពីលើយន្តហោះរមកដល់កូរ៉េ
« គឺជាឯង !! / ឯងទេ ?? » ថេយ៉ុង នឹង ជីមីន ក៏សម្លក់គ្នានៅទីនោះគេក៏ធ្លាប់ជាសត្រូវស្នេហាកាលនៅប៊ូសានព្រោះតែ ថេយ៉ុង នេះហើយបំបែកស្នេហាគេនឹង ស៊ូយូ ។ តែចៃដន្យមែនទែន ជីន ជាមិត្ត ជីមីន នឹង ជុងហ្គុក តាំងតែពីក្មេងតែគេត្រូវរៀនបន្តនៅសហរដ្ធអាមេរិកក៏បានស្គាល់ ថេយ៉ុង នៅទីនោះ ។

      💜🌼🙏សូមរងចាំអានភាគបន្ត 🙏🌼💜

រឿង រងើកភ្លើងចាស់ វគ្គ២Where stories live. Discover now