ភាគទី 11

174 9 0
                                    

ក្រោយពីបញ្ចប់សង្រ្គាមលើគ្រែដែលរាងក្រាស់ទទួលយកក្ដីសុខតែម្នាក់ឯងនាងតូចឈឺចាប់ពេញរាងកាយជាពិសេសផ្លូវចិត្តនាង ។ សម្ដីគេកាលពីយប់មុននេះនាងចងចាំយ៉ាងច្បាស់ណាស់ថាពេលដេកជាមួយគេនាងគ្មានយកដៃនាងទៅប៉ះពាល់រាងកាយគេឡើយ អ្វីដែលកាន់តែធ្វើអោយនាងឈឺចាប់ចងចាំស្អិតក្នុងទ្រូងគឺនាងត្រឹមជាទាសីកំដរគេនាងគ្មានសិទ្ធិគេនៅបន្ទប់ជាមួយគេឡើយ ។
    ក្រោយពីបញ្ចប់គ្រប់យ៉ាងរាងក្រាស់ក៏សង្ងំដេកយកកម្លាំងព្រោះមុននេះនាយប្រើកម្លាំងអស់ច្រើនណាស់ ។ នាយក៏បិទសង្ងំតែមិនបានគេងលក់នោះទេ នាងតូចមិនទាន់បានឈឺខ្លួនស្រួលផងជាពិសេសត្រូវនោះដែលគេវាយប្រហារនាងមុននេះតែភាពឈឺចាប់ដែលគេផ្ដល់អោយនាងមិនស្មើរសម្ដីគេឡើយ ។ គ្រាន់តែបញ្ចប់ភ្លាមនាងតូចរហ័សងើបឡើងទាំងភាពឈឺចាប់ដើររើសខោអាវរាយប៉ាយមុននេះ ដាច់រហែកលើឥដ្ធនាងយករុំលើខ្លួនអោយតែបាំងរាងកាយព្រោះយ៉ាងណានៅក្នុងផ្ទះតែមួយ យប់ស្មើរនេះហើយគេច្បាស់គេងលក់គ្មានអ្នកណាមកមើលឃើញណាមួយផ្ទះនេះសុទ្ធតែមនុស្សស្រីប្រុសតែ ថេយ៉ុង នេះឯង ។ នាងតូចព្យាយាមដើរទាំងលំបាកចាកចេញពីបន្ទប់ ថេយ៉ុង
« នាងល្ងង់ ! ខ្ញុំមិនបានដេញនាងឯណា » ថេយ៉ុង ឃើញនាងចាកចេញបាត់ទៅក៏រៀងនឹកស្រណោះយកដៃគងថ្ងាសសង្ងំគេង ។ យប់មុនគេដេញនាងតែយប់នេះគេមិនបានដេញនាងឯណា ...

នៅបន្ទប់ ជូលី
តាមទម្លាប់ចាស់នាងតូចមករស់នៅទីនេះជិតមួយខែហើយគេប្រើតែក្បាច់ដដែលមិនអោយនាងដេកបាន ចាក់ទឹកលើកម្រាលពូកនឹងខ្នើយនាង ។ មុនដំបូងនាងយំតែយូរៗទៅវាធម្មតា ។ ចូលដល់បន្ទប់នាងតូចក៏ចូលទៅងូតទឹកសម្អាតខ្លួន
« ខ្ញុំស្នាមទាំងនេះ ... ហ្ហឹកៗ ខ្ញុំស្អប់លោក ស្អប់លោកដែលបោកប្រាស់បេះដុូងខ្ញុំ ... » ស៊ូយូ ក៏ដុសខ្លួនខ្លាំងៗកន្លែងដែលមុននេះគេផ្ដល់ស្លាកស្នាមអោយនាង ។ សម្អាតខ្លួននាងក៏ទៅអង្គុយជ្រុងម្ខាងនៃបន្ទប់ទោះយ៉ាងនាងស៊ាំហើយក្នុងការអោនជង្គង់គេងនាពេលរាត្រី ...

  ក្រឡេកមកបុរសម្នាក់ដែលជាម្ចាស់ក្លឹបកម្សាន្តគ្មានអ្នកណាក្រៅពី ផាក ជីមីន កម្លោះសង្ហាវ័យពាក់ ៧០ ឆ្នាំហើយតេរូបគេមិនព្រមយកភរិយាឡើយ ។ យប់នេះមានពួកជនពាលពួកបងធំបង្កររឿងវាយគ្នាដោយ ជីមីន ម្ចាស់ទីនេះនាយក៏ចូលទៅមើលរហូតបង្ករគ្រោះថ្នាក់ដល់ខ្លួនត្រូវពួកជនពាលនោះកាប់ចំស្មារខាងមុខ ។ គេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
     កូនចៅរបស់ ជីមីនមភ័យណាស់ពេលចៅហ្វាយត្រូវរបួសប្រញាប់បញ្ជូនទៅមន្ទីរពេទ្យរបស់ ថេយ៉ុង ជាពេទ្យល្បីល្បាញលេខ ១ នៅសេអ៊ូល
« ចៅហ្វាយ មកដល់ពេទ្យហើយទាន »
« ពួកឯងចេញទៅ » កូនចៅគេភ័យស្លន់ស្លោណាស់តែសម័យខ្លួនគេបែបជាធម្មតារបួសបែបនេះវាចាត់ទុកជាសាមញ្ញសម្រាប់គេនោះទេ ។ មួយរយ:នេះគឺឈឺចិត្តរឿងស្នេហារហូតប្រែក្លាយជាមនុស្សផ្សេងទៀតមិនមែនជាគេពីមុន
« អ្នកគ្រូពេទ្យ ! ជួយចៅហ្វាយខ្ញុំផងគាត់ហូរឈាមច្រើនណាស់ » កូនចៅ ជីមីន
« មិនអីនោះទេ ! ទប់អារម្មណ៍មកដល់មន្ទីរពេទ្យហើយ ពួកលោកចាកចេញសិនទៅខ្ញុំលាងរបួសអោយគេ ... » កូនចៅ ជីមីន ក៏បានចាកចេញពីបន្ទប់ VIP នោះ ។ យប់នេះជាវេន សុីសុី នាងយាម ។ នាងក៏ចូលមកមើល ជីមីន របួសគេធម្មតានាងអាចដេរនាងអាចលាងរបួសអោយគេបាន
« លោក ... » ស៊ីស៊ី ទាញរាងកាយគេអោយបែរមករកនាងមិនស្មានជាពូមីនរបស់នាង ។ ជាពូដែលតែងតែញ៉ោះនាងកាម៉ាប់រូបរាងមិនស្អាតកាលពីក្មេងនាងចាំគេបានតែគេចាំនាងមិនបានទេ ។ គេខានទៅរកនាង ១០ ឆ្នាំហើយរូបរាងសង្ហាគេគឺនៅដដែលតែនាងផ្លាស់ប្ដូរពីក្មេងតូចម្នាក់ពេញរូបពេញរាងជាស្រីក្រមុំធ្វើអោយគេចងចាំនាងមិនបានទេ ។ នាងកាន់តែស្អាតជាងពីក្មេងទៅទៀត
« អ្នកគ្រូ ពេទ្យឆាប់លាងរបួសទៅនៅភ្លឹកអ្វី ? » ជីមីន មួយរយ:នេះគេមួម៉ៅមិនចូលចិត្តអ្នកណាមកមើលមុខគេឡើយ ...
« គឺ ... គ្មានអ្វីទេ » សុីសុី នាងក៏សម្រេចចិត្តមិននិយាយថានាងជាអ្នកណា ។ ព្រោះមើលទៅពូមីននាងមិនដូចមុនឡើយមុខងាប់ជាមួយមុនសម្ដីអាក្រក់ជាងមុនទៅទៀត ។ នាងក៏យកទឹកអាកុលមកលាងកុំអោយឆ្លងមេរោគមុននឹងចាក់ថ្នាំស្ពឹកដេររបួសនោះ
« មិនបាច់ចាក់ថ្នាំទេ អ្នកគ្រូពេទ្យដេរឆៅទៅ » សម្ដី ជីមីន ធ្វើអោយនាងតូចបើកភ្នែកធំៗ គេមិនឈឺទេឬ ?? ។ តែពេលនេះគឺគេឈឺចិត្តជាជាងឈឺរបួសនេះជួនកាលការឈឺស្បែកខាងក្រៅនេះក៏ជួយកាត់បន្ថយភាពឈឺចាប់ខាងក្នុងរបស់គេទើបគេចង់អោយនាងដេរឆៅ
« លោកមិនឈឺទេ ! ចាំខ្ញុំចាក់ថ្នាំស្ពឹកអោយធានារវាអត់ឈឺទេណា » នាងតូច បារម្ភខ្លាចគេឈឺស្មានតែគេខ្លាចម្ជុលមិនហ៊ានចាក់ថ្នាំ
« ខ្ញុំអ្នកឈឺឬក៏អ្នកគ្រូពេទ្យអ្នកឈឺ ខ្ញុំនិយាយអីធ្វើនឹងមក បើមិនចឹងប្ដូរគ្រូពេទ្យទៅ » ជីមីន ក៏បែរភ្នែកទៅមើលនាងចំៗសម្លក់ខាំធ្មេញគ្រឺតនឹងនាង ។ នាងក៏ព្រមដេរឆៅអោយគេ
« .... » បន្តិចក៏គេមិនក្រហឹមបញ្ចេញពីភាពឈឺចាប់ ខុសពី ស៊ីស៊ី នាងដេរផងភ័យផងបារម្ភខ្លាចពូមីននាងឈឺ
« ទីបំផុតរួចហើយ ... » សុីសុី ដកដង្ហើមធំកាន់សំឡឺចាក់អាល់កុលលាងឈាមប្រឡាក់លើខ្លួនគេបង្អុះមកខាងក្រោមបន្តិចក្រោមដើមទ្រូងហាប់ណែនគេរបស់គេក៏ឃើញស្នាមរសាក់ Never mind ។ គ្រាន់តែឃើញស្នាមនាងភាំងណាស់ ស្នាមសាក់នេះវាច្បាស់មានអីសំខាន់សម្រាប់នាង
« អ្នកគ្រូពេទ្យរោគចិត្តមែនទេ ? ទើបអាការ:ប្លែកៗ ហ្វិក... » ជីមីន ក៏ទាញអាវពេទ្យមកពាក្យចុចទូរស័ព្ទ Call ទៅខាងមន្ទីរពេទ្យអោយចាប់នាងតូចចេញពីមុខគេ

នៅខាងក្រៅ
« នេះខ្ញុំខំបារម្ភពីពូណា ... » ស៊ីស៊ី ចេញមកខាងក្រៅទាំងហួសចិត្តនាងធ្វើការបានល្អណាស់មួយរយ:ដែលនាងមកហាត់ការទីនេះតែក៏ត្រូវគេព្រមានកាត់ពិន្ទុរព្រោះតែពូ មីន នាង  ....

ពេលព្រឹកព្រលឹម
« អួយ ... ឈាម ... » ស៊ូយូ យកខោអាវនឹងកម្រាលពូកនាងមកបោក តែក៏ត្រូវមុតដៃព្រោះសុទ្ធតែម្ជុលគ្រប់កន្លែង ។ ដៃនាងត្រូវទឹកត្រជាក់ហើយហូរឈាមវាពិតជាផ្សារហើយឈឺណាស់ ។ គ្មានស្នាដៃអ្នកណាក្រៅពី ជូលី ធ្វើបាបនាងនោះទេ ទោះនាងតូចមិនបានគេលើកម្រាលនោះក៏ដោយតែជារាល់ព្រឹកនាងតែងតែយកវាមកបោលព្រោះ ជូលី តែងតែយកទឹកលាងត្រីយកទៅចាក់ពីលើអោយគ្មានក្លិនឆ្អាបនាងគេងមិនកើត ។ តែនាងនៅតែតស៊ូជម្នះយកវាមកបោករាល់ព្រឹក ។
    ព្រឹក ថេយ៉ុង ក្រោកពីព្រឹកហាត់ប្រាណក៏ឃើញនាងតូចត្រូវរបួស ។ បើនាំនាងទៅលាបថ្នាំខាងក្នុងម៉ាក់គេដឹងមិនខានគាត់អាចខឹងគេដែលល្អនឹងនាងក៏ចូលទៅយកថ្នាំខាងក្នុងមកលាបរបួសអោយនាង
« មកនេះ ... »  ថេយ៉ុង ក៏កាន់ប្រអប់ថ្នាំចូលទៅអូសដៃនាងតូចដែលព្យាយាមបោកគក់ទាំងដៃមានរបួស
« លោកចង់ធ្វើអ្វីកាត់ព្រឹកហា ? » ស៊ូយូ
« ហេតុអ្វីបោកទាំងដៃមានរបួស នាងមិនឈឺទេ »
« មិនស្លាប់ទេ !! បើបានស្លាប់ខ្ញុំសប្បាយចិត្តជាងមករស់នៅជាមួយលោក ... »

         🌼💜🙏 សូមរងចាំអានភាគបន្ត 🙏💜🌼

រឿង រងើកភ្លើងចាស់ វគ្គ២Nơi câu chuyện tồn tại. Hãy khám phá bây giờ