រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍ ភាគ៤
#ផ្ទះរបស់វីលៀម
រាងតូចដែលប៉ង់ស្មងជើងហើយដៃមានកាន់ឈើច្រត់សងខាងកំពុងតែព្យាយាមដើរតិចៗទៅមើលសួនផ្កានៅខាងក្រោយផ្ទះរបស់លោកប៉ូលីសវីលៀម
« ខ្ញុំពិតជានឹកលោកប៉ានិងអ៊ូស៊ីណាស់មិនដឹងថាពេល នេះពួកគាត់យ៉ាងម៉េចទៅហើយទេ » នូណា រអ៊ូៗតែម្នាក់ ឯងទាំងដៃក៏កំពុងបេះផ្កាមកលេង
« ម៉េចក៏នាងមកទីនេះម្នាក់ឯងចឹងប្រយ័ត្នដួលត្រូវជើងឈឺលើសដើមទៅ » វីលៀមដែលទើបតែមកពីធ្វើការហើយទៅរកនាងនៅឯបន្ទប់មិនឃើញក៏សម្រេចចិត្តដើរ មកខាងក្រៅរកនាងម្ដង,ហើយក៏ប្រទះឃើញនាងអង្គុយ តែម្នាក់ឯងនៅទីនេះពិតមែន
« គឺខ្ញុំអផ្សុកព្រោះនៅតែក្នុងបន្ទប់គ្មានអីធ្វើផង » មែនហើយវាពិតជាគួរធុញណាស់សម្រាប់អ្នកដែលធ្វើចម្ការដូចជានាងព្រោះកាលពីមុនមួយថ្ងៃៗនាងធ្វើការរហូត ដល់ពេលមកឲ្យនៅស្ងៀមៗបែបនេះនាងមិនទម្លាប់សោះ
« ហឹុម មិនអីទេចង់ធ្វើយ៉ាងម៉េចក៏បានឲ្យតែនាងសប្បាយចិត្ត » វីលៀម
« លោក!! តើពេលណាទើបលោកនាំខ្ញុំទៅជួបប៉ារបស់ខ្ញុំវិញទៅ? » នូណា រំលឹកគេម្ដងទៀតព្រោះតែគេបានសន្យាថានឹងនាំនាងទៅវិញ, ណាមួយនាងពិតជានឹកលោកប៉ានិងបារម្ភពីគាត់ខ្លាំងណាស់មិនដឹងថាបន្ទាប់ថ្ងៃនោះរួចតើគាត់យ៉ាងម៉េចទៅហើយនោះទេ
« គឺពេលនេះខ្ញុំមិនទាន់ទំនេរទេ ការងាររបស់ខ្ញុំកំពុងតែមមាញឹកខ្លាំងណាស់ ចាំចប់ករណីគ្រឿងញៀននេះហើយចាំខ្ញុំនាំនាងទៅ » ព្រោះតែគេកំពុងតែតាមស៊ើបករណីគ្រឿងញៀនហើយរឿងនេះវាក៏មានជាប់ពាក់ព័ន្ធជាមួយនឹងគីមថេយ៉ុងផងដែរក៏ព្រោះតែដល់រដូវកាល ដែលក្រុមម៉ាហ្វៀរ៍ធំៗកំពុងតែចរាចរណ៍រកសីុការជួញដូរមនុស្ស នឹងនាំចេញនាំចូលកាំភ្លើង អាវុធខុសច្បាប់ផ្សេងៗ ឬ ថ្នាំ ញៀនអីជាដើម ។ [ បញ្ជាក់:គីមថេយ៉ុងនិងប៉ូលីសវីលៀមគឺជាសត្រូវសួរពូជនិងគ្នា ]
« មិនអីទេបើលោករវល់ អញ្ចឹងចាំពេលលោកទំនេរក៏បាន » នូណានិយាយហើយក៏ញញឹមបន្តិចទៅកាន់វីលៀមដោយនាងមិនដឹងទេថាស្នាមញញឹមមួយនោះវាកំពុងតែធ្វើឲ្យវីលៀមធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងបាត់ទៅហើយ
« ហឹុម » វីលៀម ធ្មេចភ្នែកលឿនៗងាកមុខក្រហឹមបន្តិចហើយក៏មើលទៅមុខរបស់នាងវិញនឹងភ្លឹកនឹកគិតស្នាម ញញឹមរបស់នាងអម្បាញ់មិញ ។ស្នាមញញឹមមួយនោះវាពិតជាមានមន្តស្នេហ៍ណាស់ គេធ្លាប់ជួបមនុស្សស្រីជាច្រើននាក់មកហើយប៉ុន្តែមិនដែលមានអារម្មណ៍ថាពិសេសដូចដែលពេលបានជួបជាមួយនូណានោះទេ។
