ភាគ ២៨ (ចិត្តដាច់ម៉េសម៉ាក់ម៉ាក់នូណា?🥺)

2.2K 64 4
                                        

គំនុំស្នេហ៍ម៉ាហ្វៀរ៍ ភាគ ២៨

#💫

ប្រហែលជាមួយសន្ទុះក្រោយមករាងតូចក៏ចាប់ផ្តើមបើកភ្នែកសន្សឹមៗឡើងដឹងស្មារតីមកវិញ។ គ្រប់គ្នាដែលនៅទីនោះក៏រាងធូរចិត្តវិញដូចគ្នាជាពិសេសគឺថេយ៉ុងតែម្ដង, ពេលដែលឃើញនាងដឹងខ្លួនបែបនេះពួកស្រីៗទាំងនោះក៏នាំគ្នាត្រឡប់ទៅធ្វើការរៀងៗខ្លួនវិញ ដោយនៅទីនេះឥឡូវមានតែលោកយាយមេភូមិនិងថេយ៉ុងប៉ុណ្ណោះដែលកំពុងអង្គុយក្បែរនាង។

« ប្រសើរណាស់ដែលនាងឆាប់ដឹងខ្លួនបែប នេះ » លោកយាយមេភូមិ
« យ៉ាងម៉េចហើយ មាននៅឈឺត្រង់ណាទៀតទេ? » ថេយ៉ុងចូលមកអង្គុយក្បែរព្រមទាំងចាប់កាន់ដៃរបស់នាង
« ....... » នូណានៅសេសឺៗព្រោះនាងនៅវិលៗមិនទាន់ស្វាង,រាងស្ដើងលើកដៃមកទប់ក្បាលដែលមានរុំក្រណាត់ទប់កុំឲ្យឈាមហូរត្រង់របួស.
« ឈឺក្បាលមែនទេ? » Tae
« តើខ្ញុំកើតអី!! » Nuna សួរទៅកាន់លោក យាយមេភូមិពេលដែលឃើញមានភ្លើងផងមានថ្នាំបុកផងរញ៉េរញ៉ៃចម្លែកអីបែបនេះ ណាមួយនាងក៏មានអារម្មណ៍ដឹងថាខ្លួនឈឺឡើងសុះសាច់
« គឺនាងធ្លាក់ពីលើទីទួលមកមានរបួសក្បាលតែមិនធ្ងន់ធ្ងរទេហើយអ្វីដែលសំខាន់នោះគឺកូនរបស់នាងក៏មិនបានរលូតដែរ »
« កូនមិនរលូត? តើអ្នកស្រីកំពុងនិយាយពីអី? កូនអ្នកណា? » នូណាផ្ទួនពាក្យទាំងបុកពោះបឹបៗឱ្យតែនឹក ឃើញថានាងមានកូន ព្រោះតែខួរក្បាលចេះតែនាំនាងគិតពីរឿងអតីតកាលនៅពេលនោះវាដិតដាមអាក្រក់ណាស់សម្រាប់នាងនិងកូនដំបូងរបស់នាងពីមុន។
« នាងមិនដឹងទេឬថាខ្លួននាងកំពុងតែមានកូន » យាយមេភូមិ
* ទេ...ខ្ញុំមិនចង់មានកូនជាមួយនឹងគេម្ដង ទៀតទេ * នូណានិយាយក្នុងចិត្តតែឯងព្រមទាំងក្រវីក្បាលតិចៗទឹកភ្នែកចាប់ផ្ដើមរលីងរលោងរៀបនឹងស្រក់ចុះមកក្នុងខួរក្បាលពេលនេះគឺផុសឡើងនៅរឿងអតីតកាលដ៏អាក្រក់ដែលកើតឡើងចំពោះនាងកាលពីពេលកន្លងមកគឺវាមិនអាចបំភ្លេចបាននោះទេហើយឥឡូវនេះវាបានត្រឡប់មករកនាងម្ដងទៀតហើយ។ រាងតូចលើកដៃមកខ្ញុំអាវត្រង់ពោះមុននឹងនិយាយទាំងទឹកភ្នែកឡើងថា

« ខ្ញុំចង់យកកូននេះចេញ »
« ថាម៉េច? » ថេយ៉ុងហើយនិងលោកយាយមេភូមិលាន់មាត់ភ្ញាក់ផ្អើលនិងសម្ដីរបស់នាងព្រមគ្នា។
« ហេតុអីបានជានាងនិយាយថាចង់យកកូននេះចេញអញ្ចឹង » លោកយាយមេភូមិ
« ខ្ញុំមិនចង់បានកូននេះទេ ខ្ញុំចង់យកគេចេញ ទោះយ៉ាងណាក៏ខ្ញុំមិនផ្ដល់កំណើតឲ្យគេដែរ » នាងខំនិយាយដោយសម្លេងមាំមុខស្មើរធេងប៉ុន្ដែទឹកភ្នែកវិញស្រក់មកម៉ាត់ៗជោគខ្នើយ
« ខ្ញុំមិនយល់ថាហេតុអីបានជានាងចង់ធ្វើបែបនេះ? » លោកយាយមេភូមិ
« អ្នកស្រីទៅវិញសិនទៅ រឿងនេះខ្ញុំនឹងនិយាយជាមួយនាងដោយខ្លួនឯងព្រោះវាជារឿងផ្ទាល់ខ្លួនរបស់ពួកខ្ញុំ » ថេយ៉ុងស្នើសុំឲ្យលោកយាយមេភូមិចេញទៅវិញព្រោះគេចង់នៅតែពីរនាក់នូណាដើម្បីនិយាយរឿងនេះ.
« ចឹងមើលថែនាងទៅ បើមានការអីឯងអាចទៅហៅខ្ញុំបាន »
« បាទ »

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now