រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍ ភាគ៨
បន្ទាប់ពីញ៉ាំអាហារពេលព្រឹកហើយថេយ៉ុងក៏បម្រុងនាំនូណាទៅទទួលម៉ាក់របស់គេដែលត្រូវចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ។
« នៅញ៉ាំដល់ណាទៀត ឆាប់ក្រោកមក » ថេយ៉ុងច្រត់ចង្កេះស្ដីឱ្យនូណាពេលដែលឃើញនាងនៅអង្គុយញ៉ាំផ្លែទំពាំងបាយជូមិនចេះឈប់,ទោះបីជាគេប្រាប់ថាគេនាំនាងទៅជាមួយក៏ដោយប៉ុន្តែនាងវិញហាក់មិនខ្វល់ខ្វាយជាមួយនឹងពាក្យសម្ដីរបស់ tae ប្រាប់ទាល់
តែសោះ។
« ខ្ញុំមិនចង់ទៅជាមួយលោកទេ » នូណាក៏ជ្រួញចិញ្ចើមដាក់គេវិញ , នេះនាងមានបានសុំគេទៅឯណាម៉េចក៏គេត្រូវនាំនាងទៅដែរ ហើយនាងក៏មិនមែនជាសាច់ញាតិអីដែលត្រូវទទួលម៉ាក់របស់គេនោះទេ។
« នាងក្រោក ឬមិនក្រោក? » រាងក្រាស់យកអណ្ដាតទល់ថ្ពាល់ហើយងក់ក្បាលតិចៗមុននឹងបោះប្រយោគសួរ
« ខ្ញុំមានបានថាចង់ទៅជាមួយលោកឯណា!! ខ្ញុំចង់នៅទីនេះ »
« នៅទីនេះឬមួយចង់រត់គេចអោយប្រាកដ? » ព្រោះតែស្រីរាងល្អិតនេះធ្វើឲ្យគេអស់ទំនុកចិត្តទើបគេមិនហ៊ានប្រថុយទុកនាងចោលដូចលើកមុនទៀត។
« អត់ទេខ្ញុំមិនរត់ទេ » មាត់របស់នាងនិយាយបែបនេះពិតមែនប៉ុន្តែក្នុងចិត្តនាងរកនឹកតែវិធីដែលអាចរត់គេចចេញពីទីនេះជាប់ជានិច្ច.
« យើងរាប់ដល់3 ក្រោកតាមសម្រួលឬក៏... » ថេយ៉ុងមិនទាន់ទាំងនិយាយចប់ផង នូណាក៏ក្រោកឈរភ្លាមៗមិនចាំឲ្យគេហិង្សាដាក់នាងទាន់ឡើយ
« អត់ចាំឈឺសាច់សិនទេ? » ថេយ៉ុងពេបមាត់បន្ដិចចំអកឲ្យនាងទាំងមានមោទនៈភាពលើខ្លួនឯងដែលបានឈ្នះនាងបែបនេះ.
« 😒 » រាងតូចមិនអាចតប ត.អី្វបានត្រឹមតែលួចសម្លក់ដោយខឹងចិត្តដែលមិនអាចប្រឆាំអ្វីជាមួយនឹងគេបាន.
..............................................
ពេលពួកគេរៀបនឹងចេញទៅ ជីមមីក៏ចុះមកដល់ល្មម,បន្ទាប់ពីនាងសំងំរំងាប់ចិត្តនៅក្នុងបន្ទប់របស់ខ្លួនយ៉ាងយូរមក។
« បងចង់ទៅណា? » ជីមមី
« ទៅទទួលម៉ាក់របស់ខ្ញុំ » បើកាលណាចប់សម្ដីហើយថេយ៉ុងក៏បោះជំហានចេញទៅ ប៉ុន្តែជីមមីនៅតែតាម..
« ខ្ញុំចង់ទៅទទួលអ៊ុំស្រីជាមួយនឹងបងដែរ » និយាយហើយជីមមីក៏ឆក់ចាប់កាបូបនៅលើតុហើយរត់ទៅអោបដៃរបស់ថេយ៍.។ចំណែកថេយ៉ុងក៏មិនហ៊ានប្រកែកព្រោះថានៅថ្ងៃមុខគឺគេត្រូវពឹងពាក់នាងឲ្យជួយដោយតែនាងគឺជាគ្រូពេទ្យដែរមកចាំមើលថែម៉ាក់របស់គេនឹងហើយ,ណាមួយនាងគឺជាសាច់ញាតិរបស់គេអញ្ចឹងគឺគេអាចទុកចិត្តបាន.
