ភាគ ១២

2.5K 37 0
                                        

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍    ភាគ ១២

#ម៉ោង១១អាធ្រាត

ម៉ោងស្មើរនេះមិនសូវជាមានឡានបើកបរឆ្លង កាត់នោះទេជាពិសេសនៅផ្លូវក្បែរព្រៃបែបនេះទៀតគឺសឹងតែថាមិនមានអ្នកដំណើរជិះឆ្លងកាត់តែម្ដង។ ប៉ុន្តែគាប់ជួនជាសំណាងអ្វីមានឡានឧត្តមសេនីយ៍វ័យក្មេងម្នាក់បានជិះកាត់តាមផ្លូវមួយនេះ....

« លោកចៅហ្វាយនៅខាងមុខដូចជាមានអ្វីមិន ដឹងទេខ្ញុំមើលមិនច្បាស់សោះ » កូនចៅដែលជាអ្នកបើកឡានកុំនិយាយប្រាប់ទៅកាន់ចៅហ្វាយរបស់ខ្លួន..
« អញ្ចឹងលោកពូបើកទៅឲ្យជិតហើយឈប់ចុះទៅពិនិត្យមើលកន្លែងនោះទៅ » ផាក ជីមីន
« បាទលោកចៅហ្វាយ » ថាហើយគាត់ក៏បន្តបើករហូតទៅដល់ទីតាំងដែលគាត់បាននិយាយជាមួយនេះមុននឹងបើកទ្វាចុះទៅពិនិត្យមើលហើយឃើញថា...
« លោកចៅហ្វាយគឺមានសាកសពមនុស្សប្រុសពីរនាក់និងម្នាក់ទៀតជាស្ត្រីប៉ុន្តែនាងមិនទាន់ស្លាប់នោះទេគ្រាន់ តែសន្លប់ប៉ុណ្ណោះ »ក្រោយពីបានចុះទៅពិនិត្យហើយពូវាំងក៏ស្រែកជម្រាបទៅដល់ចៅហ្វាយរបស់ខ្លួនឯងកំពុងអង្គុយនៅ ក្នុងឡាន។ ដោយឮបែបនេះហើយធ្វើឲ្យជីមីននៅមិនសុខក៏ចុះទៅពិនិត្យមើលដែរ.
« ទុកឱ្យខ្ញុំពិនិត្យមើលស្លាកស្នាមបន្តិច , លោក ពូទៅយកស្រោមដៃឲ្យខ្ញុំ »
« បាទ »
« សាកសពនេះត្រូវគ្រាប់ច្រើនណាស់ហើយចំណែកសាកសពក្មេងនេះគឺត្រូវចំកន្លែងសំខាន់ តើពួកគេជាអ្នកណាទៅ? »
« ចុះនារីម្នាក់នេះវិញនោះលោកចៅហ្វាយ? »
« មើលទៅនាងដូចជាគ្មានស្លាកស្នាមត្រូវគ្រាប់នោះទេដង្ហើមមានក៏នៅដកដែរ »
« បើអញ្ចឹងយើងឆាប់ជួយសង្គ្រោះនាងទៅលោកចៅហ្វាយ »
« ជួយគឺគង់តែជួយទេក៏ប៉ុន្តែយើងត្រូវដឹងថាតើអត្ត សញ្ញាណរបស់ពួកគេគឺជាអ្នកណាហេតុអ្វីក៏ត្រូវគេសម្លាប់ហើយយកមកទុកនៅទីនេះ? » ជីមីន
« លោកពូឆាប់ថតទុកជាឯកសារសិនទៅបើមានពេល ទំនេរខ្ញុំនឹងស៊ើបរឿងក្ដីមួយនេះ »
« បាទ »

#10ថ្ងៃកន្លងផុតទៅ

រយៈពេលដែលកន្លងផុតទៅខាមុខនេះនូណាទើបតែដឹង ខ្លួនឡើងមកវិញប៉ុន្តែនាងមិននិយាយអ្វីទាំងអស់គឺនៅស្ងាត់ស្ងៀមសូម្បីតែជីមីនសួរអ្វីក៏នាងមិនឆ្លើយ...
« តើនាងឈ្មោះអីទៅ » ជីមីន
« ....... »
« ហេតុអីនាងមិននិយាយអ្វីមួយម៉ាត់សោះអញ្ចឹងនាងដឹងខ្លួនអស់រយៈពេលបីថ្ងៃហើយតែមិនឮនាងនិយាយអ្វីសោះ » ជីមីន ចង់ដឹងពីដំណើររឿងរបស់នាងទើបគេនៅតែជជីកសួរនាំប៉ុន្តែហាក់គ្មានប្រយោជន៍សោះព្រោះ តែរាងតូចនៅអង្គុយស្ងៀមត្រឹងដូចជាគល់ឈើភ្នែកនាងគិតតែពីសម្លឹងមើលទៅក្រៅ
« ឱ្យខ្ញុំធ្វើយ៉ាងម៉េចទើបនាងព្រមនិយាយ » គេព្យាយាមរកវិធីអស់ហើយ។តែនៅតែមិនបានផលគេនិយាយយូរៗធ្វើឲ្យនូណាស្រាប់តែស្រក់ទឹកភ្នែកចុះមកដោយមិនមានសំឡេង..
« អេ៎ ម៉េចក៏យំខ្ញុំមានបានធ្វើអីនាងឯណាឈប់យំទៅៗខ្ញុំឈប់និយាយហើយនាងឈប់យំទៅ » ឃើញនាងបែបនេះគេដូចជាមិនស្រួលចិត្តទើបប្រញាប់លួងវិញព្រោះគិតថាគេនិយាយប៉ះ ពាល់ធ្វើឱ្យនាងយំដោយ សារតែគេ.
« មិនអីទេសម្រាកទៅ ខ្ញុំចេញទៅវិញហើយ » ថាហើយជីមីនក៏ចាកចេញពីក្នុងបន្ទប់បាត់.

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now