ភាគ ១០

2.5K 37 0
                                        

រឿងគំនុំស្នេហ៍ម៉ាហ្វៀរ៍  ភាគ ១០

« ម៉ាក់... » សម្លេងរាងក្រាស់ស្រែកស្ទើរតែភ្លាត់សម្លេងមុននឹងស្ទុះចូលមកត្រកងរាង កាយអ្នកដែលជាម្ដាយ.
« ហឹុក..ហុឹក..បងថេយ៉ុង » ជីមមីដែលអង្គុយជិតក៏ចូលតួរធ្វើខ្លួនដូចជាកំំសត់សោកសៅ.
« មានរឿង? តើមានរឿងអីកើតឡើងទៅ? »
ថេយ៉ុងស្រែកសម្លុតសួរអ្នករាល់គ្នាដែលនៅទីនេះ.
« គឺ..គឺ..តែបងកុំខឹងកុំធ្វើបាបនាងអីណា »
Jimmy
« ឆាប់និយាយភ្លាមទៅ » ជីមមីនៅអូសក្រឡាសាំុតាប៉ែវែងឆ្ងាយដែលជាហេតុធ្វើឱ្យថេយ៉ុងខឹងហើយក៏ចាប់ដើមដៃនាងច្របាច់សម្លុតសួរតែម្ដង។
« អូយ..បងថេយ៍ឈឺ...គឺ.. គឺនូណា នាងជាអ្នកធ្វើរឿងនេះ » Jimmy
« រីន នូណាជាការពិតទេ » ទឹកមុខត្រជាក់ ស្រេបសំឡេងរឹងកំព្រឹសសួរទៅកាន់រាងតូចដែលគិតតែពីឈររួញខ្លួនឱនមុខចុះទឹកភ្នែកហូរដាបថ្ពាល់មិនឈប់.
«អត់ទេខ្ញុំអត់បានធ្វើរឿងនេះទេហឹុកៗ..ហឹុក»
នូណាគ្រវីក្បាលតិចៗបដិសេពទាំងញ័រមាត់.
តតាត់សំឡេងក៏មិនច្បាស់ដោយសារតែយំឡើងដង្ហក់
« អត់បានធ្វើយ៉ាងម៉េច គ្រប់គ្នាសុទ្ធតែឃើញនាងគឺជាអ្នករុញរទេះអ៊ំស្រីឲ្យធ្លាក់ចុះពីលើកាំជណ្ដើរ » Jimmy
« ទេគឺជានាងដែលជាអ្នកធ្វើវានោះ » នូណា
« ហេតុអីក៏នាងមកចោទប្រកាន់ខ្ញុំ អ្នករាល់គ្នាគឺសុទ្ធតែឃើញផ្ទាល់នឹងភ្នែកថានាងជាឃាត ករអ្នកធ្វើរឿងនេះ »  Jimmy និយាយដោយជឿជាក់បែបនេះក៏ព្រោះតែនាងបានជួលពួកអ្នកបម្រើនៅក្នុងផ្ទះទាំងអស់ដោយឲ្យលុយពួកគេយ៉ាងច្រើនសម្រាប់ឲ្យពួកគេឆ្លើយចោទ ប្រកាន់ទៅលើនូណាតែម្ដង។
« ត្រូវហើយអ្នកប្រុសគឺនាងជាធ្វើ ,បើអ្នកប្រុសចង់ដឹងអ្នកប្រុសពិនិត្យមើលអ្វីឬក៏ស្នាមក្រយៅដៃដែលមាននៅលើរទេះទៅអ្នកប្រុស » ម៉ែដោះហ្វី

..................................

បន្ទាប់ពីម៉ែដោះហ្វីនិយាយបានមួយភ្លែតហើយ គ្រូពេទ្យជំនាញជាច្រើនក៏បានមកដល់ព្រោះស៊េនបានខលហៅ។

« ឆាប់ជួយសង្គ្រោះម៉ាក់របស់យើងភ្លាមទៅ ត្រូវតែជួយម៉ាក់យើងឲ្យបានតើឮដែលទេ? » ថេយ៉ុងស្ទុះចូលមកក្របួចក៏អាវលោកគ្រូពេទ្យនិងស្រែកគំហកឲ្យគាត់ខ្លាំងៗតាមដោយចិត្តខឹងដែលគេកំពុងតែមាននៅពេលនេះគឺដូចជាបិសាចចូលយ៉ាងអញ្ចឹង។
« លោកម្ចាស់គីមសម្រួលអារម្មណ៍សិនទៅ »
« អ្នកស្រីម៉ាក់របស់លោកគឺបានអត់ដង្ហើមតាំងពី 3 ម៉ោងមុនមកម៉្លេះ »
« ឯងនិយាយស្អី? » ថេយ៉ុងប្រលែងដៃពីរគ្រូពេទ្យនោះហើយក៏មកដាល់មុខពេទ្យម្នាក់ដែលបាននិយាយឡើងមុននេះវិញ, ធ្វើឱ្យពេទ្យម្នាក់នោះដួលទៅលើការ៉ូភ្លាមៗ
« គឺគាត់បានស្លាប់ហើយលោក » គ្រូពេទ្យម្នាក់នោះនៅ តែនិយាយម្ដងទៀតទៅប្រាប់ថេយ៉ុង.
« បិទមាត់ឈប់និយាយទៀតទៅអាចង្រៃ » ស្របនិងសម្ដីTaeក៏ទៅសង្គ្រប់ដាល់មុខពេទ្យប្រុសម្នាក់នោះជាច្រើនដៃជាប់គ្នាមិនឈប់ឡើយ, ទាល់តែស៊េនចូលទៅឱបទាញគេចេញ។
« នេះគឺជាអីនឹង » ជីមមី សុខៗស្រាប់តែបន្លឺសម្លេងឡើងទាំងនាងកំពុងនៅក្បែររទេះម៉ាក់របស់ថេយ៉ុង, នាងអាក់សំដីបន្តិចមុននឹងនិយាយម្ដងទៀត...
« ខ្សែដៃនេះគឺជារបស់នូណាវាគឺដាច់នៅជាប់រទេះរបស់អ៊ំស្រីអញ្ចឹងមានន័យថានាងគឺជាអ្នកធ្វើរឿងនឹងហើយ » ជីមមីកាន់តែមានលេសចោទប្រកាន់នូណាកាន់តែខ្លាំងខ្សែដៃនោះគឺជាខ្សែដៃរបស់នូណាពិតមែន។វាថែមទាំងមានឈ្មោះនាងទៀតផង ខ្សែដៃនោះគឺជាប៉ារបស់នាងជាអ្នកទិញឲ្យចំណែកឯប្អូនរបស់នាងក៏មានខ្សែកដែលមានឈ្មោះរបស់គេដូចគ្នា។គឺប៉ារបស់ពួកគេឲ្យពាក់ដូចគ្នាតាំងពីនៅតូចម៉្លេះ.
« ភស្តុតាងប៉ុណ្ណឹងហើយនាងនៅមានអីប្រកែកទៀតហេតុអីក៏នាងធ្វើអញ្ចឹងតើនាងមានគំនុំអីហេតុអីក៏ធ្វើបាបអ៊ំុស្រីខ្ញុំយ៉ាងនេះ » ជីមមីធ្វើជារៀបរាប់ទាំងអួលដើម.ក៎ព្យាយាមនិយាយពាក្យសម្ដីដែលធ្វើឲ្យ Tae កាន់តែឆេះឆួលខ្លាំងឡើង
« អត់ទេខ្ញុំមិនបានធ្វើ...អូយ » មិនទាន់ទាំងបាននិយាយចប់ផងថេយ៉ុងក៏ស្ទុះចូលមកចាប់ទាញនាងអូសឡើងទៅខាងលើយ៉ាងកម្រោល.

«គិតថានាងអាចឈ្នះល្បិចរបស់យើងហេ៎សស្រីសម្រែ» ជីមមីតាមសម្លឹងមើលពួកគេដោយញញឹមចុងមាត់និងនិយាយតិចៗតែម្នាក់ឯងសមចិត្តយ៉ាងខ្លាំងពេលគម្រោង ការរបស់នាងទទួលបានជោគជ័យយ៉ាងនេះ,ព្រោះនាងដឹងច្បាស់ណាស់ថាពេលដែលថេយ៉ុងខឹងគឺគេដូចជាបីសាចសាតាន់យ៉ាងអញ្ចឹងគេធ្វើរឿងអាក្រក់ៗមិនញញើត ដៃឡើយឱ្យតែពេលកំហឹងគេគ្រប់គ្រងលែងបានម្ដងៗ។

Taehyung & NuNa~

« អូយ... » គ្រាន់តែមកដល់បន្ទបភ្លាមថេយ៉ុងគ្រវែងនូណាអោយដួលធ្វើឲ្យពោះរបស់នាងបុកនឹងជ្រុងតុមួយទំហឹង.
« ហេតុអីក៏នាងជាមនុស្សគួរឲ្យស្អប់ខ្ពើមដូចជាឪរបស់នាងម្ល៉េះ? » ថេយ៉ុងចូលទៅច្របាច់ចង្ការតូចខ្លាំងៗស្ទើបាក់ថ្គាម
« ខ្ញុំមិនបានធ្វើទេ..លោកជឿខ្ញុំទៅ » រាងតូចខំនិយាយយ៉ាងពិបាកទឹកភ្នែកហូរកាត់ថ្ពាល់រលោងមិនដាច់គ្រាប់ព្រោះតែភាពឈឺចាប់មាត់ក៏ឈឺពោះរបស់នាងក៏មានអារម្មណ៍ថាចុកកាន់តែខ្លាំងទៅៗទាំងនាងមិនដឹងថាមានឈាមកំពុងជ្រាបចេញពីប្រលោះភ្លៅរបស់នាងឡើយ.
« ឲ្យយើងជឿឃាតករសន្ដានអាក្រក់ដូចជានាង? »
« យើងដូចជាមើលស្រាលនាងពេកហើយមិនស្មាន់ដល់នាងលាក់ចរិកសាហាវព្រៃផ្សៃបែបនេះទេ យើងគួរ ណាស់តែសម្លាប់នាងតាំងពីដំបូងម៉្លេះ » ថេយ៉ុងនិយាយចប់ក៏គ្រវាស់មុខនាងចេញទៅម្ខាង.
« ខ្ញុំ...ខ្ញុំឈឺពោះ..ណាស់.. » នូណានិយាយខ្សេវៗចង់ផុតៗដង្ហើម, ឈាមក៏ចេះតែហូរច្រើនឡើងៗមិនឈប់.
« កូន...កូនខ្ញុំ... » នូណានិយាយទាំងដៃញ័រទង្រីតលើកមកស្ទាបពោះរបស់ខ្លួន ,ទឹកភ្នែកហូរដូចទឹកបាក់ទំនប់ទប់មិនជាប់ ។ នាងសង្ស័យខ្លួនឯងថាមានកូនតាំងពីពេលមួយរយះដែលនាងចាប់ផ្តើមមិនស្រួលខ្លួនតាំង ពី3-4ថ្ងៃមុនមកម្លេះ.
« លោក..លោកជួយកូនរបស់ពួកយើងផងទៅ មិនចឹងទេគេនឹងស្លាប់ហើយ.. » នូណាប្រឹងស្រវេស្រវាអោបជើងថេយ៉ុងជាការអង្វរក តែគេបែជាគ្រវាស់យើងចេញមុននឹងបោះសម្ដីដែលនូណាស្ដាប់ហើយស្ទើតែចុកទ្រូងស្លាប់ភ្លាមៗ.
« បើវាស្លាប់គឺល្អហើយកុំឲ្យវាមានម្ដាយជាឃាតករ កុំវាជាប់ឈាមជាប់សន្តានអាក្រក់ដូចជានាងនឹងឪរបស់នាង , ហើយយើងក៏មិនដែលចង់បានកូនដែលមានជាមួយនឹងនាងដែល » ចប់សម្ដីប្រុសកំណាចម្នាក់នេះក៏បោះជំហ៊ានចេញទៅដោយមិនខ្វល់ពីស្រីម្នាក់ដែលកំពុងស្រែកអង្វរគេរហូតព្រោះតែនាងស្រឡាញ់នឹងអាណិតកូន ,ក្មេងគ្នាមិនដឹងអ្វីទេដូច្នេះគ្នាក៏គ្មានកំហុសដែល😢
« ហេតុអីលោកដាច់ចិត្តសម្លាប់កូនខ្លួនឯង... » នូណានៅតែនិយាយខ្សេវតែម្នាក់ឯងរហូតដល់ភ្នែកស្រវាំងត្របកភ្នែកចាប់ផ្ដើមទន់បិទម្ដងបន្តិចៗទាល់តែសន្លប់បាត់បង់ស្មារតីលែងទទួលដឹងឮអ្វីទាំងអស់.....

_ស៊ែសម្រាប់ភាគបន្ទាប់

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Where stories live. Discover now