ភាគ បញ្ចប់ ❤️

3.2K 87 42
                                        


គំនុំស្នេហ៍ម៉ាហ្វៀរ៍

(ភាគបញ្ចប់)

#តុលាការប្រទេសកូរ៉េក្រុងស៊េអូល💫

អស់រយៈពេល៨ខែទៅហើយដែលថេយ៉ុងបានជាប់ពន្ធធានាគាហើយថ្ងៃនេះផងដែលវាក៏ជាថ្ងៃដែលតុលារបើកសាលដើម្បីកាត់ក្តីរឿងសង្គមងងឹតរបស់គីមថេយ៉ុងម្ដងទៀត ព្រោះតែកាល ពីលើកមុនគេពុំសូវមានភស្ដុតាងគ្រប់ គ្រាន់ទើបពិបាកកាត់ទោស ប៉ុន្តែមកដល់ ពេលនេះគឺខាងប៉ូលីសបានរកឃើញភស្តុតាងមកបន្ថែមទៀត មិនត្រឹមតែប៉ុណ្ណោះមានទាំងសាក្សី នឹងជនរងគ្រោះជាច្រើននាក់ទៀត មកគឺដើម្បីទាមទាររកយុត្តិធម៌ ព្រោះតែពួកគេសុទ្ធ តែជាជនរងដែលត្រូវបានថេយ៉ុជួញដូរលក់ទៅឲ្យភ្ញៀវខាងបរទេស.

រឿងក្តីរបស់ថេយ៉ុងគឺរឿងក្តីដ៏ធំនឹងកក្រើកបំផុតព្រោះតែគេជាបុគ្គលល្បីដូច្នេះហើយប៉ុស្ដ៍
ទូរទស្សន៍ក្នុងប្រទេសទាំងមូលគឺបានផ្សាយផ្ទាល់ពីការសម្រេចកាត់ទោសរបស់ថេយ៉ុងដោយតុលារការជាអ្នកសម្រេច

*តុក👨🏼‍⚖️

សម្លេងស្នូលញញួរឈើក្នុងសាលកាត់កី្តបានបន្លឺឡើងដែលបញ្ជាក់ពីការសម្រេចនៃការកាត់ទោស ។

« យើងសូមប្រកាសថា លោកគីម ថេយ៉ុងនឹងត្រូវទទួលទោសប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់ » តុលា

គ្រប់គ្នាដែលនៅទីនោះគាំងមើលមុខគ្នាបន្តិចតែសម្រួលអារម្មណ៍ជាធម្មតាវិញ ,វាមិនចម្លែកនោះទេព្រោះរឿងរ៉ាវក្នុងសង្គមងងឹតរបស់ថេយ៉ុងគឺសាហាវឃោឃៅខ្លាំងណាស់វាច្រើនករណីលើសលុបទៅហើយ , អ្វីដែលយើងដឹងក្នុងរឿងកន្លងមកគឺវាគ្រាន់តែជាមួយផ្នែកតូចដែលអ្នកនិពន្ធបានបង្ហាញតែប៉ុណ្ណោះ។

រាងក្រាស់នៅតែរក្សាទឹកមុខស្មើរទោះបីជាដឹងថាខ្លួននឹងត្រូវស្លាប់នៅពេលខាងមុខនេះក៏ ដោយ..។ ចំណែកជីមីនវិញគេក៏មានការសោកស្តាយខ្លាំងផងដែលបងប្អូនដែលធ្លាប់រស់នៅជាមួយគ្នាទាំងពីរតូចក្រូចឆ្មាទោះជាឈ្លោះគ្នាខឹងប៉ុណ្ណោះក៏នៅតែនឹកដល់ Memories ល្អៗកន្លងមកគឺនៅតែចិត្តមិនដាច់, គេធ្លាប់ដាស់ តឿនថេយ៉ុងជាច្រើនដងដែលហើយ តែគេបែជាមិនស្ដាប់ហើយផុងខ្លួនតែជ្រៅទៅៗរហូតឈានដល់ដំណាក់កាលនេះ.

គំនុំស្នេហ៍ម៉ាហ្វៀរ៍ (ចប់❤️)Dove le storie prendono vita. Scoprilo ora